주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ការស្វាគមន៍ពីសំណាក់អភិបាលក្រុង

យើងខ្ញុំនឹងបង្កើតទីក្រុងមួយ ដែលទាក់ទាញអ្នករាល់គ្នា និងសហគ្រាសនានា ដែលពោរពេញដោយភាពរីករាយ និងសុភមង្គល និងជាកន្លែងដ៏ប្រពៃសំរាប់រស់នៅ!

សូមអរគុណសំរាប់ការចូលមកកាន់គេហទំព័ររបស់ទីក្រុងកុងជូ

ជាមួយនឹងមន្ត្រីសាធារណ:ទាំងអស់ដែលធ្វើការនៅក្នុងទីក្រុងកុងជូ ខ្ញុំប្តេជ្ញាក្នុងការផ្លាស់ប្តូរអោយទីក្រុង កុងជូ ក្លាយទៅជាទីកន្លែងដ៏ល្អបំផុតសំរាប់ការរស់នៅ!

ខ្ញុំសូមអញ្ជើញអ្នកអោយចូលរួមក្នុងដំណើរការផ្លាស់ប្តូរ និងកែលំអគុណភាពរស់នៅសំរាប់ប្រជាជននៃ ទីក្រុងកុងជូទាំងអស់គ្នា។

គោលបំណងនៃការបង្កើតគេហទំព័រនេះឡើង គឺដើម្បីបង្កើតមធ្យោបាយសំរាប់មន្ត្រីសាធារណ: និងប្រជាជន ទីក្រុងកុងជូ អាចធ្វើការទំនាក់ទំនងទៅវិញទៅមក ហេតុដូចនេះ អ្នកអាចចូលរួមផ្តល់ជាមតិយោបល់ និង ការរិះគន់ផ្សេងៗដល់យើងខ្ញុំបាន។

ខ្ញុំនឹងស្តាប់ និងទទួលយកនៅមតិយោបល់ និងគំនិតរបស់អ្នក ដែលទាក់ទងនឹងគោលនយោបាយផ្សេងៗ ជាមួយនឹងទឹកចិត្តបើកទូលាយ និងអាកប្បកិរិយាទន់ភ្លន់។

អ្នក គឺជាបុគ្គលដ៏សំខាន់នៅក្នុងទីក្រុងកុងជូ ហេតុនេះ សូមផ្តល់ការយកចិត្តទុកដាក់ចំពោះទីក្រុងកុងជូ និងចូលរួមនៅក្នុងកិច្ចខំប្រឹងប្រែងរបស់យើងខ្ញុំ ក្នុងការបង្កើតទីក្រុងមួយដែលពោរពេញដោយភាពសុខដុខ រមនា និងស្រស់ស្អាត។

សូមអរគុណ

អូ ស៊ីដុក ចៅហ្វាយក្រុងនៃទីក្រុងកុងជូ

quick menu
MCT
chungcheongnam-do
KLAFIR
TOP