주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ព័ត៌មានទូទៅ

ទីតាំង

  • ទីក្រុងកុងជូ ស្ថិតនៅផ្នែកកណ្តាលនៃភាគខាងកើតឈុនឆុនណាមតូ
  • ផ្នែកខាងកើត ទីក្រុងកុងជូមានព្រំប្រទល់ជាប់ជាមួយស្រុកយ៉ុងគី និងទីក្រុងដេចុន ផ្នែកខាងលិច មានព្រំប្រទល់ជាប់នឹង យ៉េសាន និងស្រុកឆុងយ៉ាង ផ្នែកខាងត្បូង ជាប់នឹងទីក្រុងណុនសាន និងស្រុកពូយ៉ូ ហើយផ្នែកខាងជើង គឺជាប់នឹងអាសាន និងឆុនអាន។

បរិស្ថានធម្មជាតិ

  • ជួរភ្នំឆារ្យ៉ូង លាតសន្ធឹងទៅប៉ែកខាងជើង និងជាប់នឹងភ្នំកេរ្យ៉ូងសាន ហើយនៅប៉ែកខាងត្បូងឈៀងខាងកើត ហ៊ុំព័ទ្ធទីក្រុង ជាមួយនឹងទន្លេគឹមកាំង ដែលហូរពីកើតទៅលិច។ នៅជុំវិញទីក្រុង ទន្លេតូចៗដូចជាយូគូ ចុងអាន ដេគ្យ ចេមីន និងហ្យលចូ បានហូរចាក់ចូលទន្លេគឹមកាំង។
  • ទន្លេជាតិ 1 (គឹមកាំង) ជាទន្លេលំដាប់លេខ 1 នៅក្នុងតំបន់ ដែលមានប្រវែងសរុប 1,159គម។
  • ជួរភ្នំឆារ្យ៉ូង បាំងខ្យល់ត្រជាក់ដែលបក់មកពីទិសខាងជើង ធ្វើអោយតំបន់នេះមានភាពកក់ក្តៅជាងតំបន់ដែលស្ថិននៅប៉ែក ខាងជើងជួរភ្នំ ប៉ុន្តែឥទិ្ធពលនៃទន្លេគឹមកាំង ដែលស្ថិតនៅតំបន់ដីទំនាបផ្នែកខាងក្នុង បានធ្វើអោយអាកាសធាតុ មានគំលាត ខុសគ្នាខ្លាំងនៅក្នុងរដូវក្តៅ និងរដូវរងារ។

អាកាសធាតុ

  • ទីក្រុងកុងជូ មានសីតុណ្ហភាពមធ្យមក្នុងរដូវផ្ការីក ប្រមាណ 11.3°C ដែលសីតុណ្ហភាពនេះ គឺខ្ពស់បើធៀបនឹងសីតុណ្ហភាព នៅកន្លែងផ្សេងៗក្នុងតំបន់ ដោយមិនគិតពីទីក្រុងដែលធំៗទេ។ តំបន់នេះ មានសីតុណ្ហភាព ប្រហែល 0.5°C ខ្ពស់ជាងឆ្នេរ ខាងលិច និងប្រមាណ 0.7°C ទាបជាងទីក្រុងដេចុនដែលនៅក្បែរនោះ។
  • ទីក្រុងកុងជូ មានសីតុណ្ហភាពមធ្យមក្នុងរដូវក្តៅ ប្រមាណ 23.3°C ទាបជាងស្រុកពូយ៉ូ ដែលមានសីតុណ្ហភាព 23.8°C និង 1°C ទាបជាងសីតុណ្ហភាពនៃទីក្រុងដេចុន ដែលមានសីតុណ្ហភាព 24.3°C។
  • ទីក្រុងកុងជូ មានសីតុណ្ហភាពមធ្យមក្នុងរដូវស្លឹកឈើជ្រុះ ប្រមាណ 12.1°C គឺ 1.7°C ទាបជាងសីតុណ្ហភាពនៅដេចុន ដែលមានសីតុណ្ហភាព 13.8°C និង 1.3°C ទាបជាងសីតុណ្ហភាពនៅពូយ៉ូ ដែលមានសីតុណ្ហភាព 13.4°C។
  • ឈុនឆុនណាមតូមានសីតុណ្ហភាពមធ្យមក្នុងរដូវរងារ ចាប់ពី -1.5°C ដល់ 0.5°C ហើយ ទីក្រុងកុងជូ មានសីតុណ្ហភាពមធ្យម 1°C ដោយខ្ពស់ជាងតំបន់ដែលនៅជុំវិញបន្តិច។
quick menu
MCT
chungcheongnam-do
KLAFIR
TOP