주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

និមិត្តសញ្ញ

សញ្ញាសំគាល់

សញ្ញាសំគាល់

សញ្ញាសំគាល់នៃទីក្រុងកុងជូ ត្រូវបានរចនាឡើងដោយធ្វើការផ្សំចូលគ្នារវាងនិមិត្តសញ្ញា និងឡូហ្គោ ប្រកបដោយ ប្រសិទ្ធិភាព ដែលជាកត្តាមូលដ្ឋាននៃប្រព័ន្ធ C.I.។ ការរៀបចំផ្នែកបញ្ឈរ និងទទឹង ត្រូវបានប្រើប្រាស់នៅក្នុងការរចនាទាំងអស់ ហើយត្រូវ បានវិវត្តដើម្បីធានាអោយបាននូវភាពស្របគ្នានៃមុខមាត់របស់ទីក្រុងកុងជូ។ ដើម្បីប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព សមា មាត្រ និងគំលាត ដែលមាននៅក្នុងសញ្ញាសំគាល់ មិនត្រូវបានកែប្រែឡើយ ហេតុដូចនេះ ត្រូវពិនិត្យមើលគំរូដែលមានផ្តល់ នៅក្នុងគេហទំព័រអោយបានត្រឹមត្រូវ។

ឡូហ្គោ

Type of Logo

ឡូហ្គោនៃទីក្រុងកុងជូ ត្រូវបានប្រើប្រាស់ជាផ្លូវការក្នុងការផ្សព្វផ្សាយអំពីទីក្រុង និងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលមានតូនាទីយ៉ាងសំខាន់នៅក្នុងសកម្មភាពផ្សព្វផ្សាយជាសាធារណ:។ ឡូហ្គោ នៃទីក្រុងកុងជូ មានភាពខុសប្លែក ងាយចំណាំ ងាយយល់ ដែលជាការផ្សំឡើងដ៏ប្រពៃនៃផ្នែកជាច្រើន ដូចជា និមិត្តសញ្ញា ហើយត្រូវបានប្រើប្រាស់ នៅក្នុង ទំរង់ជាភាសាកូរ៉េ ភាសាអង់គ្លេស និងភាសាចិន។

ជាមួយនឹងប្រជាជន។

ជាមួយនឹងប្រជាជន។
សញ្ញាសំគាល់

តំណាងអោយមុខមាត់នៃទីក្រុងក្នុងបែបអរូបី រីឯវត្ថុតំណាងអោយភាពរុងរឿង ត្រូវបានប្រើប្រាស់ជាសញ្ញា សំគាល់បន្ថែមនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលអាចផ្តល់នូវព័ត៌មានផ្សេងៗ ក្នុងទំរង់ជាការប្រកាសព័ត៌មាន សកម្មភាព អប់រំ

និងគំរោងរបស់ទីក្រុង។
និងគំរោងរបស់ទីក្រុង។

និមិត្តសញ្ញាផ្សេងទៀត

ផ្កាតំណាងទីក្រុង – ផ្កាហ្វស៊ីស៊ា
ផ្កាតំណាងទីក្រុង – ផ្កាហ្វស៊ីស៊ា

ផ្កាហ្វស៊ីស៊ា ដែលធ្វើអោយចង្កេះភ្នំទាំងមូលប្រែជាពណ៌លឿងក្នុងរដូវផ្ការីក គឺជាផ្កាដែលមានតែនៅក្នុងប្រទេសកូរ៉េ និង តំណាងអោយសុទិដ្ឋិនិយមនៃប្រទេសរបស់យើង។

ដើមឈើតំណាងទីក្រុង – ដើមសេកូវ៉
ដើមឈើតំណាងទីក្រុង – ដើមសេកូវ៉

ដើមឈើប្រភេទនេះ តំណាងអោយអប្បកិរិយាដែលមិនពុតត្បុត​ និងភាពស្មោះត្រង់។ រូបរាងដែលមានសមភាព តំណាង អោយការអភិវឌ្ឍន៍តំបន់ប្រកបដោយតុល្យភាព និងភាពរឹងមាំនៃដើម តំណាងអោយស្មារតីដែលប្រុងប្រយ័ត្នខ្ពស់ក្នុងការ ការពារខ្លួនឯង។ បក្សីតំណាងទីក្រុង - មេកផាយ

quick menu
MCT
chungcheongnam-do
KLAFIR
TOP