주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ដំណើរកំសាន្តទៅកាន់កន្លែងដែលត្រូវតែទៅ + សារមន្ទីរ

ដំណើរកំសាន្តទៅកាន់កន្លែងដែលត្រូវតែទៅ + សារមន្ទីរ

Linked Tourism(Museum)

*ទៅកាន់សារមន្ទីរដែលល្បីឈ្មោះជាងគេ បន្ទាប់ពីដំណើរកំសាន្តរបស់អ្នក។ទស្សនា និងស្តាប់នូវប្រវត្តិសាស្ត្រ និងវប្បធម៌ពីសម័យបេកចេ អ៊ុងជីន ទទួលយកបទពិសោធន៍ដ៏ស្រស់ស្រាយនៅក្នុងធម្មជាតិ នៃភ្នំកេរ្យ៉ូង និងទន្លេគឹមកាំង បន្ទាប់មកទៅកាន់អារ៉ាមបុរាណ គឺជាការគ្រប់គ្រាន់ ប៉ុន្តែ ទស្សនកិច្ចទៅកាន់សារមន្ទីរនៃទីក្រុង កុងជូ នឹងផ្តល់ចំណេះដឹងបន្ថែមទៅលើអនុស្សាវរីយ៍ដែលអ្នកនឹងមានចំពោះទីក្រុងកុងជូ។ សារមន្ទីរជាច្រើន ដែលផ្តោតសំខាន់ ទៅលើផ្នែកផ្សេងៗគ្នា ពីប្រវត្តិសាស្ត្រ រហូតដល់ធម្មជាតិ តាំងពីសម័យបុរេប្រវត្តិ ដល់សម័យទំនើប និងដល់សម័យបច្ចុប្បន្ន ដែលមាននៅក្នុងទីក្រុងកុងជូ មានការតាំងបង្ហាញរួមមានអំពីផែនដី ធម្មជាតិ ប្រវត្តិនៃការអប់រំ សម័យបុរេប្រវត្តិ សំភារ:វប្បធម៌ នៃតំបន់អាស៊ី និងការសំដែងនៅក្នុងភូមិ ជាមួយនឹងគំរូនៃដើមឈើ សត្វ និងរ៉ែដែលមិនសូវសំបូរនៅលើផែនដី។ មិនតែ ប៉ុណ្ណោះ ក៏មានសារមន្ទីរដែលផ្តោតសំខាន់ទៅលើព្រៃឈើផងដែរ។

ដំណើរកំសាន្ត

  • ផ្នូរសុងសាន-លី (ផ្នូរនៃព្រះបាទមូរ្យ៉ូង) → សារមន្ទីរជាតិកុងជូ → បន្ទាយកុងសាន → សារមន្ទីរសុកចាងនី → សារមន្ទីរ ប្រវត្តិធម្មជាតិនៃភ្នំកេរ៉្យូង / សារមន្ទីរប្រវត្តិធម្មជាតិនៃឈុនឆុនណាមតូ / សារមន្ទីរនៃការសំដែងប្រចាំភូមិក្នុងទីក្រុងកុងជូ / សារមន្ទីរប្រវត្តិសាស្ត្រនៃឈុនឆុនណាមតូ។
quick menu
MCT
chungcheongnam-do
KLAFIR
TOP