주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

សារមន្ទីរជាតិកុងជូ

  • Gongju National Museum
  • Gongju National Museum
  • Gongju National Museum

សារមន្ទីរជាតិកុងជូ

សារមន្ទីរជាតិកុងជូ ផ្តើមចេញពីសង្គមរក្សាតំបន់ប្រវត្តិសាស្ត្រកុងជូ ដែលបង្កើតឡើងដោយប្រជាជននៃទីក្រុងកុងជូ ដើម្បី រក្សាទុកវត្ថុវប្បធម៌បុរាណដែលបន្សល់ទុកពីសម័យបេកចេ ក្នុងសម័យអាណានិគមជប៉ុន។ ដំបូង សារមន្ទីរនេះ ស្ថិតនៅក្នុង អាគារសុនហ្វាតាង ដែលជាអាគាររដ្ឋាភិបាលបន្សល់ទុកតាំងពីសម័យចូសុន។ បន្ទាប់ពីទទួលបានឯករាជ្យ អាគារសំរាប់ធ្វើជា សារមន្ទីរត្រូវបានកសាងឡើងក្នុងឆ្នាំ 1946 ហើយសារមន្ទីរត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1975។ អាគារសុនហ្វាតាង ត្រូវបានប្រើប្រាស់តាំងពីសម័យសង្គមរក្សាតំបន់ប្រវត្តិសាស្ត្រកុងជូ រហូតដល់អាគារថ្មីត្រូវបានសាងសង់ ឡើងដើម្បីជំនួសអាគារនេះ នៅក្នុងឆ្នាំ 1972។ ចាប់ពីពេលនោះមក សារមន្ទីរជាតិកុងជូ បានបំពេញតួនាទីជាមជ្ឈមណ្ឌល អប់រំផ្នែកវប្បធម៌សំរាប់ប្រជាជននៅក្នុងតំបន់ ដោយមានធ្វើការដាក់តាំងបង្ហាញជាច្រើន និងមានរៀបចំពិធីវប្បធម៌ជាច្រើន។ ដោយបច្ចុប្បន្ន ជាមួយនឹងតំរូវការរក្សាទុកវត្ថុបុរាណដែលទើបរកឃើញកាន់តែច្រើនឡើង សារមន្ទីរត្រូវបានរើទៅកាន់អាគារ ថ្មីមួយ ស្ថិតនៅអ៊ុងជីន-តុង ទីក្រុងកុងជូ នាខែឧសភា ឆ្នាំ 2004 ដើម្បីអនុញ្ញាតអោយសាធារណ:ជនអាចទទួលយកនូវ បទពិសោធន៍ទាក់ទងនឹងវប្បធម៌បានកាន់តែច្រើន និងកាន់តែប្រសើរ។

quick menu
MCT
chungcheongnam-do
KLAFIR
TOP