주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ការណែនាំអំពីភូមិវប្បធម៌កូរ៉េកុងជូ

  • Gongju Traditional Korean Village
  • Gongju Traditional Korean Village
  • Gongju Traditional Korean Village

អំពីភូមិហាណុក

ភូមិហាណុកកុងជូ ស្ថិតនៅផ្លូវតំបន់ទេសចរណ៍លេខ 12 ទីក្រុងកុងជូ (337 អ៊ុងជីន-តុង) បានចាប់ផ្តើមដំណើរការនាខែកញ្ញា ឆ្នាំ 2010 ជាមួយនឹងពិធីបុណ្យបេកចេពិភពលោក។ ភូមិហាណុក ស្ថិតនៅចន្លោះរវាងផ្នូរនៃព្រះបាទមូរ្យ៉ូង និងសារមន្ទីរជាតិ កុងជូ អាចទទួលភ្ញៀវជាក្រុម (37 បន្ទប់ ក្នុងអាគារទាំង 6) និងភ្ញៀវបុគ្គល (20 បន្ទប់ក្នុងអាគារទាំង 10) ព្រមទាំងមាន ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជា ទីលានបោះតង់ចំនួន 4 និងកន្លែងចំអិនអាហារខាងក្រៅចំនួន 9។

ភូមិហាណុកកុងជូ ត្រូវបានរៀបចំឡើង ដើម្បីអនុញ្ញាតអោយភ្ញៀវទេសចរអាចទទួលយកនូវបទពិសោធន៍នៃប្រព័ន្ធថ្មកំដៅ ដែលជាប្រព័ន្ធកំដៅនៅនឹងឥដ្ឋនៃប្រពៃណីកូរ៉េ។ ផ្ទះហាណុកទាំងអស់ ត្រូវបានសាងសង់ឡើង បែបមិនប៉ះពាល់ដល់បរិស្ថាន ដោយប្រើប្រាស់ឈើស្រល់ និងឈើដើមស៊ីដា និងរៀបចំដើម្បីទទួលប្រជាជនដែលរស់នៅទីក្រុង រៀបចំដំណើរកំសាន្តជា លក្ខណ:គ្រួសារ ដំណើរទស្សនកិច្ចសិក្សា សិក្ខាសាលា និងគោលបំណងលំហែកំសាន្តផ្សេងទៀត។

ភូមិហាណុកកុងជូ ក៏មានផ្តល់ជូននូវបទពិសោធន៍ប្រពៃណីវប្បធម៌ រួមមានការរៀបអាពាហ៍ពិពាហ៍បែបកូរ៉េ ដូចដែលបាន ពិពណ៌នានៅក្នុង ‘កា-រ៉េ-ជីប-រ៉ាម (មគ្គុទេសន៍អាកប្បកិរិយាក្នុងគ្រួសារ)’ និងផ្នែកផ្សេងៗទៀតនៃវប្បធម៌បេកចេ។ ទីសំរាកដ៍ធំ ទូលាយ និងផ្លូវដើរនៅជុំវិញភូមិ គឺជាកន្លែងដែលមានប្រជាប្រិយភាពជាងគេ ហើយក៏មានជួលកង់ សំរាប់ជិះទៅលេងនៅខាង ក្រៅភូមិ ដើម្បីទស្សនាទិដ្ឋភាពវប្បធម៌នៃទីក្រុងចាស់នេះ។

លក្ខណ:សម្បត្តិនៃភូមិវប្បធម៌កូរ៉េកុងជូ

  • ​យើងប្រើប្រាស់នូវសំភារ:សាងសង់ដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជាដើមស្រល់ និងឈើស្រល់
  • យើងប្រើប្រាស់ប្រព័ន្ធកំដៅ អនដល ដែលជាប្រព័ន្ធកំដៅបែបកូរ៉េ ដែលមិនប៉ះពាល់ដល់បរិស្ថាន
  • យើងប្រើប្រាស់រចនាសម្ព័ន្ធហាន់ណុក ដែលបានលាយបញ្ចូលនូវភាពទាន់សម័យ ដែលជាការរួមផ្សំនៃ ស្ថាបត្យកម្មបុរាណហាន់ណុក ជាមួយនឹងភាពងាយស្រួលនៃការរស់នៅក្នុងសម័យទំនើប។

តើអនដលគឺជាអ្វី?

អនដល គឺជាប្រព័ន្ធកំដៅសំរាប់ផ្ទះបុរាណកូរ៉េ ដែលម្យ៉ាងទៀតគេហៅថា បាងគូដល។ ប្រព័ន្ធនេះ ដំណើរការដោយធ្វើការដុតអុសនៅក្នុងឡនៃហាន់ណុក ហើយកំដៅ​ និងផ្សែងដែលចេញពីឡនឹងរត់ឆ្លងកាត់ កំរាលឥដ្ឋ ដើម្បីផ្តល់កំដៅ ហើយផ្សែងនឹងត្រូវបានបញ្ចេញតាមបំពង់ផ្សែងដែលស្ថិតនៅចុងម្ខាងទៀតនៃ កំរាលឥដ្ឋ។

គុណប្រយោជន៍នៃប្រព័ន្ធកំដៅនៅនឹងឥដ្ឋ ដែលមានបង្ហាញជូននៅភូមិហាណុក រួមមាន

  • បញ្ចេញនូវពន្លឺអ៊ីនហ្វ្រា ដែលជួយអោយអ្នកគេងរួចផុតពីជំងឺផ្តាសាយ។
  • នៅពេលដែលខ្លួនប្រាណទទួលបានកំដៅត្រឹមត្រូវ ផ្នែកក្បាលត្រូវបានការពារពីកំដៅ។
  • មានខ្យល់បរិសុទ្ធចូលទៅក្នុងបន្ទប់ ហើយសីតុណ្ហភាព និងសំណើម ត្រូវបានកំណត់ ដើម្បីបង្កើតជាបរិយាកាសមួយដែល ជួយកាត់បន្ថយស្ត្រេស។
  • បន្ទប់ដែលប្រើប្រព័ន្ធកំដៅនៅនឹងឥដ្ឋ ត្រូវបានធ្វើឡើងដោយដីឥដ្ឋ និងឈើ ដែលជួយអោយរាងកាយបញ្ចេញញើស និង ជួយជំរុញមេតាបូលីស និងជួយព្យាបាលការឈឺខ្លួនផ្សេងៗ។
  • វិធីគេង តាមបែបបុរាណរបស់កូរ៉េ ជួយតំរូវរបៀបគេង និងការពារឆ្អឹងខ្នង។
quick menu
MCT
chungcheongnam-do
KLAFIR
TOP