주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ឧទ្យានជាតិភ្នំកេរ្យ៉ូង

  • Gyeryongsan National Park
  • Gyeryongsan National Park
  • Gyeryongsan National Park

ឧទ្យានជាតិភ្នំកេរ្យ៉ូង

ភ្នំកេរ្យ៉ូង ត្រូវបានតែងតាំងជាឧទ្យានជាតិកាលពីថ្ងៃទី 31 ខែធ្នូ ឆ្នាំ 1968 ហើយមានកិត្តនាមល្បីល្បាញជាភ្នំដែលស្រស់ស្អាត ជាងគេនៅក្នុងឈុនឆុនណាមតូ ដែលលាតសន្ធឹងកាត់ទីក្រុងកុងជូ ដេចុន និងណុនសាន។ ស្ថិតនៅចន្លោះជួរភ្នំឆារ្យ៉ូង និងណូរ្យ៉ូង ភ្នំកេរ្យ៉ូង ត្រូវបានដាក់ឈ្មោះបែបនេះ គឺដោយសាររូបរាងនៃភ្នំនេះ មានរាងដូចសត្វនាគ ដែលមានសិរមាន់។ អ្នកជំនាញហុងស៊ុយបាននិយាយថា ភ្នំនេះ គឺជាកន្លែងសក្តិសិទ្ធិ និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលទ្ធិសាម៉ាន់។

កាលពីសម័យដើម ភ្នំកេរ្យ៉ូង ត្រូវបានចាត់ទុកជាភ្នំសំខាន់ ហើយមានពិធីសាសនាសំខាន់ៗជាច្រើន ត្រូវបានរៀបចំនៅលើភ្នំ នេះ។ ភ្នំកេរ្យ៉ូង មានកំពូលភ្នំទាប និងខ្ពស់ជាច្រើន ដែលមានកំពូលខ្ពស់ជាងគេ គឺកំពូលឆុនហ្វាងបុង (845.1ម) កំពូល យ៉ុនឆុនបុង (738.7ម) កំពូលសាមបុលបុង (775.1ម) និងកំពូលមុនភីលបុង (796ម) ហើយកំពូលទាបៗរួមមានកំពូល ក្វានអឹមបុង ហ្វាងចុកបុង តូតឹកបុង ស៊ីនសុនបុង និងកំពូលផ្សេងៗទៀត។ ទឹកស្ទឹងទាំងប្រាំពីរ និងទឹកជ្រោះចំនួនបីកន្លែង ដែលស្ថិតនៅចន្លោះកំពូលភ្នំទាំងនេះ

បានបន្ថែមសំរស់យ៉ាងត្រកាលដល់ភ្នំកេរ្យ៉ូង ហើយអារ៉ាមដែលស្ថិតនៅក្នុងជ្រលងភ្នំ ដូចជាអារ៉ាមតុងហាក់សា កាប់សា និងស៊ីនវ៉ុនសា គឺសុទ្ធតែជាអារ៉ាមដែលមានប្រវត្តិយូរលង់ណាស់មកហើយ។

ទិដ្ឋភាពក្នុងរដូវរងារ រួមមានផ្លូវដើរទៅកាន់អារ៉ាមតុងហាក់សា ដែលពោរពេញដោយផ្កាសាគូរ៉ារីកស្គុះស្គាយ អារ៉ាម តុងហាក់សា ដែលមានពណ៌បៃតង បានផ្តល់ពណ៌បន្ថែមនៅក្នុងរដូវក្តៅ ស្លឹកឈើក្នុងរដូវផ្ការីកព័ទ្ធជុំវិញអារ៉ាមកាប់សា និង

ទឹកធ្លាក់យ៉ុងមុននៅក្នុងរដូវស្លឹកឈើជ្រុះ ជាមួយនឹងទិដ្ឋភាពពោរពេញដោយព្រិលនៃកំពូលសាមបុលបុង និងជួរភ្នំចេយ៉ុនសឹង បានបង្កើតជាទស្សនីយភាពមួយនៅក្នុងរដូវរងារ។

ទស្សនីយភាពដែលមិនអាចរំលងនៅភ្នំកេរ្យ៉ូង

  • The Eight Most Beautiful Scenes of Mt.Gyeryong

    1st. ថ្ងៃរះនៅលើកំពូលឆុនវ៉ាងបុង

  • Sunrise from Cheonghwanbong

    2nd. ទិដ្ឋភាពរដូវរងារនៅលើកំពូឡសាមបុលបុង

  • Sambulbong('the peak of three Buddhas') 'Snow flowers'

    3nd. ថ្ងៃលិចនៅលើកំពូលយ៉ុនឆុងបុង

  • Sunset from Yeoncheonbong peak

    4st. ទិដ្ឋភាពពកនៅលើកំពូលក្វាអឹនបុង

  • Drifting clouds around Gwanum peak

    5st. ទិដ្ឋភាពបៃតងនារដូវក្តៅនៃជ្រលងតុងហាក់

  • Summer in Donghak temple Valley

    6st. ទិដ្ឋភាពស្លឹកឈើក្នុងរដូវផ្ការីកនៃជ្រលងកាប់សា

  • Autumn in Gapsa Valley

    7st. អ័ព្វនៅទឹកជ្រោះអឹនសុន

  • Clouds and mists of Unseon Waterfalls

    8st. ពន្លឺព្រះច័ន្ទនៅលើអារ៉ាមណាមមេថាប់

quick menu
MCT
chungcheongnam-do
KLAFIR
TOP