주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

អារ៉ាមម៉ាកុកសា

  • Magoksa
  • Magoksa
  • Magoksa

អារ៉ាមម៉ាកុកសា

យោងតាមរឿងនិទានដែលមាននៅក្នុងអារ៉ាម អារ៉ាមម៉ាកុកសា ត្រូវបានកសាងឡើងដោយចាចាង យុលសា ក្នុងឆ្នាំទី 12 នៃ រជ្ជកាលម្ចាស់ក្សត្រីសុនតុក នាសម័យស៊ីលឡា (642) ហើយក្រោយមក អារ៉ាមបូចូគុកសា នៃសម័យកូរ្យ៉ូ ត្រូវបានសាងសង់ ឡើងនៅក្នុងបរិវេណនេះផងដែរ។ ក៏ប៉ុន្តែ ដើមកំណើត និងប្រវត្តិនៃអារ៉ាមនេះ មិនត្រូវបានគេដឹងនោះទេ។ ហើយឆ្នាំទី 12 នៃ រជ្ជកាលម្ចាស់ក្សត្រីសុនតុក ក៏ជាឆ្នាំទីពីរនៃរជ្ជកាលព្រះបាទអ៊ឺយចា នៃបេកចេផងដែរ។ ប្រសិនបើយើងជឿថា អារ៉ាមនេះ ត្រូវ បានកសាងឡើងនៅក្នុងឆ្នាំ 642 នេះបានន័យថា ទ្រង់ឡើងសោយរាជ្យបានពីរឆ្នាំ។ រូបបដិមាព្រះពុទ្ធត្រូវបានធ្វើឡើងដោយ ប្រើមាស និងប្រាក់ ហើយនៅក្នុងអារ៉ាមនេះ ក៏មានវត្ថុបុរាណប្រវត្តិសាស្ត្រជាច្រើន ដែលជាតំណាងអោយព្រះពុទ្ធសាសនា ក្នុងចុងសម័យអាណាចក្រកូរ្យ៉ូ។

នាដើមសម័យចូសុន អារ៉ាមម៉ាកុកសា ត្រូវបានគេស្គាល់ថា ជាកន្លែងដែលរួចផុតពីគ្រោះថ្នាក់នៃសង្គ្រាម។ យោងតាម ថេកលីជី ដែលនិពន្ធដោយ លី ចុង-ហ្វាន អារ៉ាមម៉ាកុកសា បានរួចផុតពីការបំផ្លេចបំផ្លាញ ទោះបីជាជាពេលជប៉ុនចូល ឈ្លានពាន កាលពីឆ្នាំ 1592។

វិហារថ្មកំពស់ប្រាំជាន់នៃអារ៉ាមម៉ាកុកសា (វត្ថុមានតំលៃលេ 799)

Magoksa Five-story Stone Pagoda

ឈរយ៉ាងខ្ពស់សន្លឹមនៅក្នុងទីលាននៃអារ៉ាម វិហារមួយត្រូវបានដាក់នៅលើខឿនដែលមានកំពស់ពីរជាន់ ដើម្បីទ្រទ្រង់ទំងន់ ទាំងមូលនៃវិហារ បន្ទាប់មកដាក់បន្ថែមផ្នែកតួវិហារដែលមានកំពស់ប្រាំជាន់ និងបញ្ចប់ការសាងសង់ ជាមួយនឹងការតុបតែង ចុងក្រោយ។ រូបរាងនៃការតុបតែងចុងក្រោយ មើលទៅហាក់បីដូចជាបន្សល់ទុកមកពីសម័យកូរ៉្យូ ដោយទទួលរងឥទ្ធិពលពី អាណាចក្រយាន នៃប្រទេសចិន។ នាពេលនោះ ដោយមានទំនាក់ទំនងជិតស្និទ្ធជាមួយអាណាចក្រយាន វប្បធម៌ឡាម៉ា ក៏បានមកដល់កូរ្យ៉ូ ហើយកំពូលប្រាសាទ គឺជាឧទាហរណ៍នៃវប្បធម៌ឡាម៉ា។ វត្ថុមានតំលៃភាគច្រើននៅក្នុងវិហារ ត្រូវបាន ចោរលួច នៅក្នុងពេលជប៉ុនចូលឈ្លានពានកាលពីឆ្នាំ 1592 ប៉ុន្តែ គេបានរកឃើញជើងពានអុជធូប

និងគន្លឹះទ្វារដែលធ្វើអំពី សំរឹទ្ធ នៅពេលដែលគេធ្វើការជួសជុលក្នុងឆ្នាំ 1972។

សាលយ៉ុងសានចុននៃអារ៉ាមម៉ាកុកសា (វត្ថុមានតំលៃលេខ 800)

Magoksa Five-story Stone Pagoda

សាលយ៉ុងសានចុន គឺជាបដិសរណដ្ឋានពិសិដ្ឋរបស់ព្រះពុទ្ធ ដែលមានព្រះពុទ្ធ (រូបបដិមាព្រះពុទ្ធ) និង ផាលសានតូ (រូបគំនូរ នៃជីវិតរបស់ព្រះពុទ្ធ) ដែលត្រូវបានគេហៅថា ឆុនបុលចុន ព្រោះមាននូវរូបបដិមាព្រះពុទ្ធរាប់ពាន់។ សាលនេះ ត្រូវបានកសាង ឡើងជាមួយនឹងអារ៉ាម ដោយកាក់សុនដេសា ក្នុងឆ្នាំ 1651 ដែលជាអាគារចំណាស់ជាងគេនៅក្នុងអារ៉ាមម៉ាកុកសា។ ត្រូវបាន គេដំណាលថា អក្សរផ្ចង់ដែលសរសេរនៅលើក្តារដែលព្យួរនៅចំពីមុខអាគារ គឺសរសេរឡើងដោយព្រះបាទសេចូ។ សាលនេះ គឺជាអាគារដែលសាងសង់បានយ៉ាងល្អ បន្សល់ទុកពីសម័យចូសុន និងត្រូវបានចាត់ទុកជាវត្ថុមានតំលៃក្នុងការសិក្សាអំពី ស្ថាបត្យកម្មនៃសម័យចូសុន។

សាលតេអ៊ុនបូចុន នៃ អារ៉ាមម៉ាកុកសា (វត្ថុមានតំលៃលេខ 801)

Daewung-bojeon

សាលតេអ៊ុនបូចុន គឺជាបដិសរណដ្ឋានពិសិដ្ឋរបស់ព្រពុទ្ធ ដែលមានព្រះពុទ្ធ (រូបបដិមាព្រះពុទ្ធ) និងព្រះយ៉ាក់សាយ៉រេបុល អាមីតាបុល និងសាក់យ៉ាមូនីបុល ដែលជារូបបដិមាសំខាន់។ សាលនេះ ត្រូវបានសាងសង់ឡើងវិញ ដោយកាក់ស៊ុនដេសា ជាមួយនឹងអារ៉ាមក្នុងឆ្នាំ 1651។ ត្រូវបានគេដំណាលថា អក្សរផ្ចង់ដែលសរសេរនៅលើក្តារដែលព្យួរនៅជាន់ទីពីរនៃអាគារ គឺសរសេរឡើងដោយ គីម សេង ដែលជាអ្នកជំនាញសរសេរអក្សរផ្ចង់ក្នុងសម័យស៊ីលឡា។ ផ្នែកខាងក្នុងនៃសាលនេះ ត្រូវបានសាងសង់ឡើង ដោយភ្ជាប់រតនៃជាន់ទីពីរ ទៅនឹងពិដាន ដែលបង្កើតបានជាទំរង់អក្សរដែលប្រហាក់ប្រហែលនឹង អក្សរចិន ‘អណ្តូង’ (井) ហើយជាន់ខាងក្រោយមានទំហំធំទូលាយ។ អាគារកំពស់ពីរជាន់ដែលបានបន្សល់ទុកពីពាក់កណ្តាល សម័យចូសុននេះ ត្រូវបានគេចាត់ទុកជាកន្លែងពិសេស ដើម្បីសិក្សាអំពីប្រវត្តិនៃស្ថាបត្យកម្មសម័យចូសុន។

សាលតេក្វាងបូចុននៃអារ៉ាមម៉ាកុកសា (វត្ថុមានតំលៃលេខ 802)

Daegwang-bojeon

ជាសាលកណ្តាលនៃអារ៉ាមម៉ាកុកសា ស្ថិតនៅចំកណ្តាលរវាងទ្វារហេតថេល និងឆុនវ៉ាងនៃអារ៉ាម។ គឺជាអារ៉ាមនៃព្រះវ៉ាយរ៉ូ ចាណា។ ទោះបីជាគេមិនបានដឹងថា សាលនេះ ត្រូវបានកសាងពីពេលណា គេបានដឹងថាសាលនេះ ត្រូវបានភ្លើងឆេះ និង ត្រូវបានសាងសង់ជាថ្មីក្នុងឆ្នាំ 1813 ក្នុងឆ្នាំទី 13 នៃរជ្ជកាលព្រះបាទស៊ុនចូ។ បន្ទះនៃទ្វារ ត្រូវបានលំអដោយរូបផ្កា ហើយ នៅលើសរសរកណ្តាលមានឆ្លាក់រូបក្បាលនាគ។ ពិដាន ត្រូវបានធ្វើឡើងជារាងអក្សរចិន ‘អណ្តូង’ (井) ដែលមានកន្លែងបូជា បែរទៅទិសខាងលិច និងមានឆ័ត្រដាតជីប (ម្លប់) នៅពីលើរូបបដិមាព្រះពុទ្ធ។ ការលំអដ៏ឆើតឆាយ និងស្ទីលស្ថាបត្យកម្ម ដ៏ល្អ បានធ្វើអោយសាលនេះ ក្លាយជាវត្ថុដ៏មានតំលៃ ដើម្បីសិក្សាអំពីស្ថាបត្យកម្មនៃចុងសម័យចូសុន។

quick menu
MCT
chungcheongnam-do
KLAFIR
TOP