주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

អារ៉ាមកាប់សា

  • Gapsa temple
  • Gapsa temple
  • Gapsa temple

អារ៉ាមកាប់សា

អារ៉ាមកាប់សា ត្រូវបានកសាងដោយ អាដូហ្វាសាង ក្នុងឆ្នាំទីមួយនៃរជ្ជកាលព្រះបាទកួយស៊ីន សម័យបេកចេ (420) នៅខាង ក្រោយកំពូលយ៉ុនឆុនបុង នៃភ្នំកេរ្យ៉ូង។ អារ៉ាមកាប់សា គឺជាអារ៉ាមមួយក្នុងចំណោមអារ៉ាមធំជាងគេ នៅតំបន់ភ្នំកេរ្យ៉ូង នៅក្នុងបរិវេណនៃអារ៉ាមនេះ មានអាស្រមជាច្រើន រួមមានណេវ៉ុន ស៊ីនហឹង ដេសុង ដេចូក និងអាស្រមដេចា។ អារ៉ាមកាប់សា ត្រូវបានជួសជុលដោយ អ៊ឺយសាងដេសា ក្នុងឆ្នាំ 679 និងបានរៀបចំជាអារ៉ាមព្រះពុទ្ធហ្វាអ៊ឹម និងក្លាយជាអារ៉ាមមួយ ក្នុងចំណោមអារ៉ាមព្រះពុទ្ធហ្វាអ៊ឹមទាំង 10 ក្នុងសម័យស៊ីលឡា។ ទោះបីជាបានសាងសង់ឡើងវិញក្នុងឆ្នាំ 859 និង 889 អាគារ ទាំងអស់ត្រូវបានឆេះខ្ទេចក្នុងឆ្នាំ 1597 នៅពេលជប៉ុនចូលឈ្លានពាន។ អាគារទាំងអស់ត្រូវបានកសាងម្តងទៀត ក្នុងឆ្នាំ 1604 ឆ្នាំទី 37 នៃព្រះបាទសុនចុន និងធ្វើការពង្រីក ក្នុងឆ្នាំ​ 1875 ឆ្នាំទី 12 នៃព្រះបាទកូចុង។

បច្ចុប្បន្ននេះ អារ៉ាមកាប់សា បែរមុខទៅទិសខាងលិច ដោយមានស្ទឹងហូរកាត់ពីមុខ។ អាគារទាំងអស់រួមមាន សាលដេអ៊ុងចុន និងសាលជួបជុំគ្នា ដោយស្ថិតនៅចំកណ្តាល ជីនហេតាង និងចុកមុកតាង ដែលជាកន្លែងស្នាក់នៅ នៅអមសងខាង។ ដោយមានដេអ៊ុងចុននៅចំកណ្តាល អារ៉ាមនេះ មានបន្ថែមនូវជួង និងទ្វារហេតថេល វិហារសាមសុង និងសាលផាលសាង។ នៅផ្នែកម្ខាងទៀតនៃស្ទឹង មានសាលដេចុកចុន និងកន្លែងស្នាក់នៅមួយទៀត។ នៅក្បែរនេះ មានកន្លែងមួយ ដែលជាកន្លែង បូជាដំបូងបំផុត ដែលបញ្ជាក់ថា ទីតាំងបច្ចុប្យន្ន មិនមែនជាទីតាំងដើមនោះទេ។

រូបគំនូរព្រះពុទ្ធនៃអារ៉ាមកាប់សា (វត្ថុមានតំលៃលេខ 298)

Kabsa Samshin-bul Gwaebultaeng

ក្វាបុល គឺជារូបគំនូរព្រះពុទ្ធដ៏ធំមួយ ដែលព្យួរនៅពីមុខសួនច្បារនៃកន្លែងគោរពបូជា ក្នុងអំលុងពេលមានពិធីបុណ្យនៅក្នុង អារ៉ាម។ រូបគំនូរនេះ ត្រូវបានគូរនៅក្នុងឆ្នាំទីមួយនៃ ព្រះបាទហ្យជុង ដែលមានកំពស់ 12.47ម និងទទឹង 9.48ម មានរូបព្រះ វ៉ាយរ៉ូចាណានៅចំកណ្តាល ដោយមានព្រះផ្សេងទៀតនៅព័ទ្ធជុំវិញ រួមមានរូបព្រះសាយ៉ាមុនី និងណូសាណា ដែលកំពុង ដំណាលអំពីការពិត។ តារាងឈ្មោះនៃអ្នកដែលបរិច្ចាគសំភារ:ក្នុងការគូររូបនេះ ត្រូវបានកត់ត្រាទុក ដែលអនុញ្ញាតអោយគេ ស្មានដឹងនូវស្ថានភាពហិរញ្ញវត្ថុនៃអារ៉ាមនេះ ក្នុងពាក់កណ្តាយសតវត្សទី 17 ក៏ដូចជាស្ថានភាពរស់នៅរបស់ប្រជាជន។

ដងទង់ជាតិ និងបង្គោលដែកទ្រទ្រង់អារ៉ាមកាប់សា (វត្ថុមានតំលៃលេខ 256)

Kabsa Steel Danggan&Jiju

ទង់ ដែលត្រូវបានគេហៅថា ដាង ត្រូវបានដាក់នៅចំច្រកចូលនៃអារ៉ាម ក្នុងពេលមានពិធីបុណ្យផ្សេងៗ។ បង្គោលដែលចងទង់ នេះ ត្រូវបានគេហៅថា ដាង-កាន ហើយដុំថ្មទាំងពីរ ដែលទប់ជើងបង្គោលទាំងសងខាង ត្រូវបានគេហៅថា ដាង-កានជីជូ។ បង្គោលនេះ គឺជាដាង-កាន តែមួយគត់ ដែលបានបន្សល់ទុកពីសម័យស៊ីលឡា។

ចេតីនៃអារ៉ាមកាប់សា (វត្ថុមានតំលៃលេខ 257)

Kabsa-budo

ត្រូវបានគេរកឃើញដួលរលំនៅភ្នំកេរ្យ៉ូង ខាងក្រោយអារ៉ាមកាប់សា ចេតីនេះ ត្រូវបានគេយកមកដាក់នៅមុខសាលដេចូកចុន ក្នុងឆ្នាំ 1917។ ក្បាច់រចនា ដែលមានឆ្លាក់នៅក្នុងចេតី និងបច្ចេកទេសផ្សេងៗ ដែលបានប្រើក្នុងការធ្វើចេតី បានបង្ហាញអោយ ឃើញអំពីសិល្ប:ក្នុងការធ្វើចេតីនៃសម័យកូរ្យ៉ូ។

ជួងធ្វើពីសំរឹទ្ធនៃអារ៉ាមកាប់សា (វត្ថុមានតំលៃលេខ 478)

Kabsa Copper Bell

ជួងនាដើមសម័យចូសុននេះ ត្រូវបានផលិតឡើងក្នុងឆ្នាំទី 17 នៃរជ្ជកាលព្រះបាទសុនចូ (1584) ដើម្បីព្យូរនៅក្នុង អារ៉ាម កាប់សា ក្នុងគោលបំណងបន់ស្រន់សុំអោយព្រះអង្គមានអាយុយឺនយូរ។ ជួងនេះ មានកំពស់ 131សម និង មានទទឹង 91សម ដែលមានរាងកោងពីស្មារជួងទៅផ្នែកកណ្តាល ហើយបន្តរហូតដល់មាត់ជួង។ ជួងនេះ បានឆ្លងកាត់នូវភាពលំបាកជាមួយនឹង ប្រជាជនកូរ៉េ ដោយត្រូវបានយកទៅធ្វើជាអំណោយ ក្នុងសម័យជប៉ុនចូលឈ្លានពាន តែត្រូវបានយកមកដាក់នៅ អារ៉ាម កាប់សាវិញបន្ទាប់ពីទទួលបានឯករាជរ្យ។

គម្ពីរវ៉ូរីនសុកបូ (វត្ថុមានតំលៃលេខ 582)

Wolin-Seokbo-Panmok published in the 2nd year of King Seonjo's reign

វ៉ូរីនសុកបូ គឺជាការរួមបញ្ចូលគ្នានៃខ្លឹមសាររបស់ "វ៉ូលីនឆុងអាងជីកូក" និង "សុកបូសាងចុល" ដែលពិពណ៌នាអំពីជីវិតរបស់ ព្រះពុទ្ធ និងអំពើបុណ្យដែលព្រះពុទ្ធបានធ្វើ។ គម្ពីរនេះ បានថែរក្សានូវការសរសេរ និងភាសា ដែលចាប់ផ្តើមពីកំណើតនៃ ហ៊ុនមីនជុងគឹម ដែលជាវត្ថុមានតំលៃសំរាប់សិក្សាភាសាកូរ៉េកាលពីជំនាន់ដើម។

សាលដេអ៊ុនចុង អារ៉ាមកាប់សា (ទ្រព្យសម្បត្តិវប្បធម៌ជាតិលេខ 105)

Kabsa Daewungjeon

គឺជាសាលធំនៃអារ៉ាមកាប់សា អាគារនេះ ត្រូវបានភ្លើងឆេះ ក្នុងសម័យជប៉ុនចូលឈ្លានពាន និងបានកសាងបន្ថែមក្នុងឆ្នាំ 1604 ក្នុងឆ្នាំទី 37 នៃរជ្ជកាលព្រះបាទសុនចូ។

សាកដេចុកចុន អារ៉ាមកាប់សា (ទ្រព្យសម្បត្តិវប្បធម៌ជាតិលេខ 106)

Kabsa Daejeok-jeon

ក៏ត្រូវបានគេហៅថាសាលដេចុកក្វានចុន ដែលជាសាលសំរាប់គោរពបូជាដល់ព្រះសាមស៊ីន (សាយ៉ាមូនី អាមីតា និងវ៉ាយរ៉ូចាណា) ដោយព្រះវ៉ាយរ៉ូចាណា ស្ថិតនៅចំកណ្តាល។

ស្តូបរំលឹកអនុស្សាវរីយ៍ (បូជនីយដ្ឋានលេខ 52)

Kabsa Sajeok-bi

គឺជាស្តូបដែលមានកត់ត្រាពីការស្ថាបនា និងប្រវត្តិនៃអារ៉ាមកាប់សា ហើយផ្នែកទាំងបួននៃស្តូប មានឆ្លាក់អក្សរ ប៉ុន្តែមានផ្នែក ខ្លះត្រូវខូចខាត មិនអាចអានបាន។ អ្នករស់នៅក្នុងតំបន់នេះ បាននិយាយថា ការខូចខាតនេះ គឺបណ្តាលមកពីចោរប្លន់ចង់យក មាស ដែលមានលាក់នៅក្នុងថ្មនេះ។

អាស្រមភ្យជុងវ៉ន (កេរតំណែលវប្បធម៌លេខ 52)

Pyochung-won

អាស្រមនេះ រួមមានរូបសសានដេសា សាមយ៉ុងដេសា និងយ៉ុងគ្យូដេសា ដែលបានបង្កើតជាកងទ័ពព្រះសង្ឃ ដើម្បីតតាំង ជាមួយនឹងការចូលឈ្លានពានរបស់ជប៉ុន ក្នុងសម័យជប៉ុនចូលឈ្លានពាន 1592 ក្នុងឆ្នាំទី 25 នៃរជ្ជកាលព្រះបាទសុនចូ។ អាស្រមនេះត្រូវបានកសាងក្នុងឆ្នាំទី 14 នៃរជ្ជកាលព្រះបាទយ៉ុងចូ (1738) ដើម្បីរំលឹកដល់ភាពស្មោះត្រង់របស់កងទ័ព ទាំង នោះ។

ស្ទឹងនៃអារ៉ាមកាប់សា

Kabsa Valley

គឺជាស្ទឹងដែលស្អាតជាងគេក្នុងចំណោមស្ទឹងទាំងប្រាំពីរនៅឧទ្យានជាតិភ្នំកេរ្យ៉ូង ទឹកស្ទឹងមានភាពត្រជាក់ទោះបីជានៅក្នុង រដូវក្តៅក៏ដោយ។

quick menu
MCT
chungcheongnam-do
KLAFIR
TOP