주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

អារ៉ាមស៊ីនវ៉ុនសា

  • Sinwonsa Temple
  • Sinwonsa Temple
  • Sinwonsa Temple

អារ៉ាមស៊ីនវ៉ុនសា

អារ៉ាមស៊ីនវ៉ុនសា ស្ថាបនាដោយបូតុក ហ្វាសាង ក្នុងឆ្នាំទី 11 នៃរជ្ជកាលព្រះបាទអ៊ឺយចា នៃសម័យបេកចេ (651) គឺជាអារ៉ាម មួយក្នុងចំណោមអារ៉ាមធំទាំង 3 នៅក្នុងតំបន់ភ្នំកេរ្យ៉ូងសាន ជាមួយនឹងអារ៉ាមតុងហាក់សា និងអារ៉ាមកាប់សា ដែលមាន ទីតាំងនៅយ៉ាងហ្វា-លី ទីប្រជុំជនកេរ្យ៉ូង ទីក្រុងកុងជូ។ អារ៉ាមនេះ ចាប់តាំងពីកសាងមក ត្រូវបានសាងសង់បន្ថែម និង ជួសជុលជាច្រើនលើកច្រើនសារ ហើយត្រូវបានតំណាលថា បានផ្លាស់ប្តូរទីតាំងមកកាន់ទីតាំងបច្ចុប្បន្ន បន្ទាប់ពីត្រូវបានភ្លើង ឆេះអស់ កាលពីឆ្នាំ 1592 ក្នុងសម័យជប៉ុនចូលឈ្លានពាន។ ទីតាំងដើម ត្រូវបានគេដឹងថា ស្ថិតនៅលើទីវាលធំមួយដែលនៅ ផ្នែកខាងត្បូងនៃទីតាំងបច្ចុប្បន្ន ហើយនៅទីតាំងដើម ត្រូវបានគេដាក់ប្រាសាទកំពស់ប្រាំជាន់ ធ្វើជាកន្លែងសក្ការបូជា ជុងអាក់តាន ដើម្បីសំគាល់។

រូបគំនូរព្រះពុទ្ធណូសាណានៅអារ៉ាមស៊ីនវ៉ុនសា

Shinwonsa Nosana-Bulgwae-Taeng

រូបគំនូរនេះ បង្ហាញអំពីរូបព្រះពុទ្ធណូសាណា ធ្វើការទេសនានៅយ៉ុងឈួយសាន ជាទីតាំងនៃព្រះពុទ្ធវ៉ាយរ៉ូចាណា ដែលជា ព្រះពុទ្ធសំខាន់ជាងគេនៅក្នុងលទ្ធិហ្វាអ៊ឹម។ រូបគំនូរនេះ ត្រូវបានគូឡើងនៅក្នុងឆ្នាំទី 22 នៃរជ្ជកាលព្រះបាទអ៊ីនចូ (1644) គំនូរ នេះ ត្រូវបានគូយ៉ាងស្រស់ស្អាត ដោយប្រើពណ៌ស្រស់ឆើត និងគំនូសច្បាស់ល្អ ហើយត្រូវបានចាត់ទុកថាជាស្នាដៃសំខាន់ មួយដែលតំណាងអោយព្រះពុទ្ធសាសនាក្នុងសម័យចូសុន សតវត្សទី 17។

ជុងអាក់តាន នៃភ្នំកេរ្យ៉ូង

Gyeryong-san Jungak-dan

រចនាសម្ព័ន្ធសម័យចូសុននេះ ត្រូវបានកសាងដោយរដ្ឋ ក្នុងគោលបំណងដើម្បីបួងសួងដល់ព្រលឹងនៃភ្នំកេរ្យ៉ូង។ រចនាសម្ព័ន្ធ នេះ ត្រូវបានថែរក្សាទុកបានយ៉ាងល្អ និងជាវត្ថុបុរាណប្រវត្តិសាស្ត្រ ដែលរដ្ឋបានធ្វើឡើងដើម្បីឧទ្ទិសដល់ព្រលឹងនៃភ្នំកេរ្យ៉ូង ក្នុងសម័យចូសុន។

ប្រាសាទកំពស់ប្រាំជាន់នៃអារ៉ាមស៊ីនវ៉ុនសា

Shinwon-sa five-storied stone pagoda

ប្រាសាទកំពស់ប្រាំជាន់ ស្ថិតនៅផ្នែកខាងត្បូងនៃទីសក្ការបូជាជុងអាក់តាន ដែលធ្វើឡើងដើម្បីឧទ្ទិសដល់ព្រលឹងនៃភ្នំកេរ្យ៉ូង សាន ចាប់ផ្តើមមានតាំងពីសម័យកូរ្យ៉ូមកម្ល៉េះ។ ក្នុងពេលរុះរើ និងរៀបចំឡើងវិញក្នុងឆ្នាំ 1975 សារិកធាតុ ជាមួយនឹងកាក់ កេវ៉ាន និងកាក់ហេវ៉ាន ប៉ាន់តែធ្វើអំពីប៉ូស៊ីឡែន និងដបធ្វើពីកែវវែងពណ៌បែតង ត្រូវបានរកឃើញនៅជាន់ទីមួយនៃប្រាសាទ។

សាលដេអ៊ុនចុងនៃអារ៉ាមស៊ីនវ៉ុនសា

Shinwon-sa Daewungjeon

ត្រូវបានគេដឹងថា អាគារនៃសាលដេអ៊ុនចុងបច្ចុប្បន្ន ត្រូវបានសាងសង់ឡើងក្នុងឆ្នាំទី 13 នៃរជ្ជកាលព្រះបាទកូចុង (1876) ដោយបូយ៉ុន។ រូបបដិមានព្រះពុទ្ធដែលមាននៅក្នុងសាលនេះ គឺព្រះអាមីតា និងព្រះពុទ្ធិសាវ៉ាស ដែលជាតំណាងនៃក្តី សណ្តោស និងក្តីមេត្តា។ ឆ័ត្រដែលតំឡើងនៅពីលើរូបបដិមា ធ្វើអោយសាលនេះ មើលទៅសំបើមអស្ចារ្យ។

quick menu
MCT
chungcheongnam-do
KLAFIR
TOP