주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

អារ៉ាមតុងហាក់សា

  • Donghaksa Temple
  • Donghaksa Temple
  • Donghaksa Temple

អារ៉ាមតុងហាក់សា

ទីតាំងនេះ ត្រូវបានជ្រើសរើសដោយ សាងវ៉ានចូសា ក្នុងឆ្នាំទី 23 នៃរជ្ជកាលព្រះបាទសឹងតុក ក្នុងសម័យស៊ីឡា (742) ហើយ អារ៉ាមនេះ ត្រូវបានស្ថាបនាដោយហេអ៊ឺយហ្វាសាង។ ជាមួយនឹងការដួលរលំនៃស៊ីលឡា ក្នុងឆ្នាំ 936 យូ ឆាដាល ដេសឹងក្វាន (ដែលជាមន្ត្រីផ្នែកសាសនា) នៃអាណាចក្រស៊ីលឡា បានមកដល់អារ៉ាមនេះ និងបានកសាងសាលដេសេង-ក្វាន កសាងអារ៉ាមបន្ថែម និងដាក់ឈ្មោះជាថ្មីថា តុងហាក់សា។ អារ៉ាមតុងហាក់សា មាន តុងហាក់សឹង-កាដេហាក់ សំរាប់បណ្តុះ បណ្តាលដូនជី។ ជាពិសេស នៅផ្នែកខាងស្តាំនៃសាលដេអ៊ុនចុង មានពន្លាពីរ គឺសាមឹងអាក់ និងស៊ុម៉ូចុន។ សាមឹងអាក់ ត្រូវបានសាងសង់ឡើងបន្ទាប់ពីមន្ត្រីកូរ្យ៉ូ ដែលមានឈ្មោះ គីល ចេ បានរៀបចំទីសក្ការបូជា ដើម្បីរៀបចំពិធីសំរាប់ព្រះបាទ ឈុងចុង និងព្រះបាទកុងមីន និងសំរាប់ព្រះបាទចុង ម៉ុង-ជូ។ ក្នុងឆ្នាំ 1399 មន្ត្រីកូរ្យ៉ូ យូប៉ាង-ថេក បានរៀបចំពិធីសំរាប់ចុង ម៉ុងជូ អ៊ីសាអ៊ីក និងគីលចេ នៅទីនោះ ដែលត្រូវបានអភិបាលក្រុងកុងជូថ្មីដាក់ឈ្មោះថា កន្លែងសក្ការបូជាសាមឹនតាន។ ពន្លាមួយ ទៀតត្រូវបានសាងសង់ឡើង ហើយត្រូវបានដាក់ឈ្មោះថា សាមមឹងអាក់។

ប្រាសាទថ្មកំពស់ប្រាំជាន់ និងកំពស់ប្រាំពីរជាន់នៅក្នុងទីអារ៉ាម ឆុងយ៉ាងសា

Cheongryang-saji five-story stone pagoda, Cheongryang-saji seven-story stone pagoda

មានប្រាសាទថ្ម 2 កំពស់ប្រាំជាន់ និងប្រាំពីរជាន់នៅក្នុងទីអារ៉ាមឆុងយ៉ាងសា។ ប្រាសាទទាំងពីរត្រូវបានគេហៅថាប្រាសាទ បងប្អូន។ កាលពីសម័យមុន មានព្រះសង្ឃមួយអង្គ​ ឈ្មោះថា សាងវ៉ុន បានជួយសត្វខ្លាមួយក្បាលអោយរួចផុតពីគ្រោះថ្នាក់ ហើយសត្វខ្លានោះ បានតបស្នងគុណរបស់ព្រះសង្ឃ ដោយយកស្រីក្រមុំម្នាក់មកថ្វាយ។ សាងវ៉ុន បានទទួលយកស្រីក្រមុំ និង ប្អូនរបស់គេ ហើយបន្តថ្វាយខ្លួននៅក្នុងកិច្ចការសាសនា។ ដើម្បីតបស្នងដល់ការលះបង់របស់ព្រះសង្ឃ ឪពុករបស់បងប្អូនស្រី ទាំងពីរ បានសន្យាថានឹងកសាប្រាសាទពីរ។

ប្រាសាទកំពស់បីជាន់ នៃអារ៉ាមតុងហាក់សា

Donghak-sa three-storied stone pagoda

ស្ថិតនៅក្នុងបរិវេណនៃអារ៉ាមតុងហាក់សា ប្រាសាទនេះ ត្រូវបានរើមកពីអាស្រម ដែលត្រវបានគេស្គាល់ថា ‘ឆុងយ៉ាងសា’ (ជាកន្លែងដែលប្រាសាទបងប្អូនត្រូវបានរកឃើញ)។ ប្រាសាទតូចនេះ ត្រូវបានសាងសង់នៅក្នុងបរិវេណអារ៉ាមតុងហាក់សា ក្នុងឆ្នាំទី 23 នៃរជ្ជកាលព្រះបាទសឹនតុក នៃអាណាចក្រស៊ីលឡា (723) ប៉ុន្តែរចនាបថ ក៏ដូចជាចំលាក់នៃប្រាសាទនេះ បង្ហាញ ថាប្រាសាទនេះ មានតាំងពីសម័យកូរ្យ៉ូមកម្ល៉េះ។

សាមឹងអាក់

Donghak-sa three-storied stone pagoda

គឺជាកន្លែងតំកល់ផ្លាកព្រលឹង ចុងម៉ុង-ជូ អ៊ីសាអ៊ីក និងគីលចេ ដែលជាបុរសមានកិត្តិយសបីនាក់នាសម័យកូរ្យ៉ូ។ មន្ត្រីកូរ៉្យូ បាន ដាក់នូវកន្លែងសក្ការបូជាដើម ជាមួយនឹងព្រះសង្ឃ វេរ្យ៉ូង និងអ៊ុនសុន ដែលជាទីដែលគាត់ធ្វើការបួងសួងសំរាប់ព្រះបាទថេចូ និងកុងមីននៃសម័យកូរ្យ៉ូ និងក្រោយមកទៀតសំរាប់ ចុងម៉ុង-ជូ។ ទីកន្លែងនេះ ត្រូវបានហៅថា សាមឹនតាន (មានន័យថា ទីសក្ការបូជាសំរាប់បុរសបីនាក់) ក្នុងឆ្នាំ 1399 ឆ្នាំទីមួយនៃរជ្ជកាលព្រះបាទជុងចុង មន្ត្រីកូរ្យ៉ូ យូប៉ាង-ថេក បានធ្វើពិធីបួសសួង ដល់បុរសទាំងបី បន្ទាប់មកសំរាប់អភិបាលក្រុងកុងជូ ហើយ លី ចុង-កាន ក៏បានធ្វើពិធីបួងសួងដល់បុរសទាំងបី នៅឆ្នាំ បន្ទាប់។ ក្នុងរជ្ជកាលព្រះបាទសេចូ គេក៏បានដាក់ផ្លាកព្រលឹងបន្ថែមសំរាប់ យូប៉ាងថេក-ថេក លីសុង-អ៊ីន និង ណា កេ-ចុង ហើយបានរក្សាឈ្មោះសាមឹងអាក់ដដែល។

ស៊ុម៉ូចុន

Sukmo-jeon

កន្លែងតំកល់ផ្លាកព្រលឹងនេះ គឺដើម្បីរំលឹកដល់ព្រះបាទដានចុង (1441∼1457) និងអ្នកការពារទាំងអស់ដែលបានពលីក្នុងការ ការពារជីវិតរបស់ទ្រង់។ កន្លែងតំកល់ផ្លាកព្រលឹងនេះ ដំបូងឡើយស្ថិតនៅកន្លែងដែលគេធ្វើបុណ្យសពអោយអ្នកការពារទាំង ប្រាំមួយ ហើយគេបានរៀបចំពិធីអោយពួកគេទាំងប្រាំមួយ។ ទោះបី កន្លែងតំកល់ផ្លាកព្រលឹងនេះ ត្រូវបានភ្លើងឆេះអស់ក្នុង ឆ្នាំទីបួន នៃព្រះបាទយ៉ុងចូ (1728) ទីនេះ ត្រូវបានសាងសង់ឡើងវិញក្នុងឆ្នាំទី 27 នៃរជ្ជកាលព្រះបាទសុនចូ (1827)។ ក្នុងឆ្នាំទីមួយ នៃរជ្ជកាលព្រះបាទកូចុង (1864) ជញ្ជាំងខាងជើងនៃអាស្រម ត្រូវបានប្រើសំរាប់រំលឹកដល់ព្រះបាទដានចុង ហើយជញ្ជាំងខាងកើត ប្រើសំរាប់រំលឹកដល់អ្នកការពារទាំង 7 នៃចុងសម័យកូរ្យ៉ូ និងជញ្ជាំងខាងលិច ប្រើសំរាប់រំលឹកដល់ ព្រលឹងទាំង 7 រួមទាំងអ្នកការពារទាំងប្រាំមួយផងដែរ។ នៅក្នុងឆ្នាំទី 41 នៃរជ្ជកាលព្រះបាទកូចុង (1904) កន្លែងតំកល់ផ្លាក ព្រលឹងនេះ ត្រូវបានគេដាក់ឈ្មោះជាថ្មី ‘ស៊ុម៉ូចុន’ និងតំកល់ផ្លាកព្រលឹងនៃម្ចាស់ក្សត្រីចុងស៊ុន ភរិយារបស់ព្រះបាទដានចុង។

quick menu
MCT
chungcheongnam-do
KLAFIR
TOP