주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

អារ៉ាមដទៃទៀត

អារ៉ាមយ៉ុងភ្យងសា

អារ៉ាមសុងកុកសា

Seunggok-sa

អារ៉ាមសុកកុកសា ដែលចាប់ផ្តើមដំណើរការក្នុងឆ្នាំ 1983 និងបានបញ្ចប់ការសាងសង់ជាស្ថាពរក្នុងឆ្នាំ 1995 ស្ថិតនៅចំពីមុខ ភ្នំកូបុលសាន (កំពូលកាល់ម៉ាបុង) និងអមដោយភ្នំឆុនម៉ាសាន និងកំពូលមុនភីលបុង។ បដិមាព្រះពុទ្ធអង្គុយដែលធ្វើអំពីសំរឹទ្ធ ដែលតំកល់ នៅក្នុងសាលឆុនបុលចុន នៃអារ៉ាមសុងកុកសា គឺជារូបបដិមាព្រះពុទ្ធដែលធំជាងគេនៅក្នុងប្រទេស ដោយមាន កំពស់ 12.5ម បើគិតទាំងជើងតំកល់ធ្វើពីថ្មម៉ាប គឺមានកំពស់ 18ម។ ទិដ្ឋភាពនេះ មើលទៅពិតជាអស្ចារ្យ។ នៅជុំវិញព្រះពុទ្ធ មានសាវ័កទាំង 10 របស់ទ្រង់ បង្កើតបានជារាងពាក់កណ្តាលរង្វង់មូល ហើយផ្ទៃខាងក្រោយមាន ឌីយ៉ាមង់ស៊ូត្រា ដែលឆ្លាក់ នៅលើបន្ទះសំរឹទ្ធ។ នៅលើជើងតំកល់ទំហំ 10-ជំហាន ដែលមានរាងជាក្រចកជើងសេះ មានរូបសំណាកព្រះពុទ្ធ 1,000 ដែលមានចំងាយប្រវែង 210ម ហើយព្រះពុទ្ធនីមួយៗ ជាមធ្យមមានកំពស់ខ្ពស់ជាងមនុស្ស គឺមានកំពស់ 1.9ម។

quick menu
MCT
chungcheongnam-do
KLAFIR
TOP