주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

សារមន្ទីរ / សាលតាំងពិពណ៌

សារមន្ទីរព្រៃឈើឈុនឆុនណាមតូ

Chungnam Forest Museum

ចាប់ផ្តើមដំណើរការក្នុងខែតុលា ឆ្នាំ 1997 សារមន្ទីរនេះ បានធ្វើការតាំងបង្ហាញទាក់ទងនឹងព្រៃឈើជាច្រើន រួមមានការជួបជុំ ជាមួយនឹងធម្មជាតិ ប្រវត្តិនៃព្រៃឈើ គុណប្រយោជន៍ និងការប្រើប្រាស់ព្រៃឈើប្រកបដោយភាពទទួលខុសត្រូវ ព្រៃឈើកំពុង រងការឈឺចាប់ គោលការណ៍ព្រៃឈើ និងអនាគតនៃព្រៃឈើ។ ដើមឈើដែលធ្វើឡើងប៉ុនរូបមែនទែន ដូចជាដើមគឹមសាន ដើមដាងសាននៃទីក្រុងកុងជូ និងដើមស្រល់អាន់ម្យតូ សុទ្ធតែមានបង្ហាញនៅទីនេះ ព្រៃធម្មជាតិដែលមានមុខងារព្យាបាល ហេដ្ឋារចនាសម្ព័ន្ធសំរាប់កីឡា និងអប់រំ បានធ្វើអោយទីនេះ ក្លាយជាកន្លែងដែលគ្រួសារ និងយុវជនចូលចិត្តទៅ។ ផ្ទះកញ្ចក់ រាងមូលដ៏ធំ មានតាំងបង្ហាញ និងដាំនូវដើមឈើត្រូពិក និងឧបនិវត្ត ព្រមទាំងមានសួនសត្វព្រៃ ដែលមានចិញ្ចឹមសត្វ ដូចជា សត្វខ្លាឃ្មុំ និងជ្រូកព្រៃ និងសត្វបក្សី 28 ប្រភេទ រួមមានក្ងាន និងក្ងោក។ ឧទ្យានរុក្ខវិទ្យាសាស្ត្រ មានតាំងបង្ហាញនូវដើមឈើ ជាច្រើន និងមានសួនផ្កាព្រៃដែលមានប្រភេទផ្កាព្រៃ នៅក្នុងប្រទេសកូរ៉េជាច្រើន ព្រមទាំងមានស្រះទឹកដែលមានទឹកផុស ទឹកជ្រោះ និងស្ពានឥន្ធនូ។

សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៃភ្នំកេរ្យ៉ូងសាន

Gyeryong-san Natural History Museum

  • ទំនាក់ទំនង: ការិយាល័យទីផ្សារ សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៃភ្នំកេរ្យ៉ូងសាន (042) 820-7500
  • ទីតាំង: 511-1 ហាក់បុង-រី ទីប្រជុំជនបានផូ ទីក្រុងកុងជូ ឈុនឆុនណាមតូ
  • ការណែនាំ: គឺជាសារមន្ទីរលំដាប់ថ្នាក់អន្តរជាតិ ជាមួយនឹងការប្រមូលផ្តុំនូវវត្ថុបុរាណកូរ៉េជាច្រើន ហើយសារមន្ទីរនេះ ចាប់ផ្តើមដំណើរការនៅថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2004។ វត្ថុបុរាណចំនួន 300,000+ និងគំរូប្រវត្តិសាស្ត្រធម្មជាតិជាង 4,000
  • ប្រភេទត្រូវបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរនេះ ហើយស្ថិតនៅក្នុងឧទ្យានជាតិភ្នំកេរ្យ៉ូងសាន ដែលហ៊ុំព័ទ្ធទៅដោយ ធម្មជាតិ។
  • គេហទំព័រ: www.krnamu.or.kr

មជ្ឈមណ្ឌលវប្បធម៌ផាន់សូរី ផាកតុង-ជីន

Park Dong-jin Pansori Training Center

លោកគ្រូបង្រៀនតន្ត្រី ផាក តុង-ជីន (គឺជាអ្នកបន្តវេនកេរតំណែលវប្បធម៌អរូបីលេខ 5 ចុងព្យកកា ដ៏សំខាន់) ដែលបានរស់នៅ ក្នុងមូរ្យ៉ូង-តុង ទីក្រុងកុងជូ អស់មួយជីវិត ហើយបានបូជាជីវិតរបស់ខ្លួនចំពោះសិល្ប: ទោះបីជាមានការលំបាកយ៉ាងណា ក៏ដោយ។ ដើម្បីថែរក្សាប្រពៃណីផាន់សូរី និងបណ្តុះបណ្តាលអ្នកជំនាន់ក្រោយ គាត់បានបង្កើតមជ្ឈមណ្ឌលកេរតំណែល សំរាប់ផាន់សូមរីមួយនៅស្រុកកំណើតរបស់គាត់ គឺមូរ្យ៉ូង-តុង។ ថ្នាក់បង្រៀនមានបែងចែកជា 5 ប្រភេទ (ចុកព្យក-កា ឈុនហ្យង-កា ស៊ូគុង-កា ស៊ីមឆឹង-កា ហឹងបូ-កា) សឹងសូ ផាន់សូរី ចំរៀងខ្លីៗ និងចំរៀងប្រជាប្រិយផ្នែកខាងត្បូង។

សារមន្ទីរសិល្ប:អ៊ីមលីប

Im-Lip Art Gallery

សារមន្ទីរសិល្ប:អ៊ីមលីប ដែលជាសារមន្ទីរឯកជន ស្ថិតនៅក្បែរបឹង មានសាលតាំងពិពណ៌ទាំងតូចទាំងធំ មានសារមន្ទីរបដិមា នៅខាងក្រៅ ទីកន្លែងសំរាក និងបន្ទប់សិក្ខាសាលា ដែលស្ថិតនៅយ៉ាងចុះសំរុងជាមួយទិដ្ឋភាពបរិស្ថានធម្មជាតិដ៏ស្រស់ ស្អាត។ ទោះបីជាសាលតាំងពិពណ៌ទាំងអស់មានទំហំមិនសូវធំ តែស្នាដៃរបស់ម្ចាស់សារមន្ទីរ និងស្នាដៃដែលគាត់បានប្រមូល ទុកទាំងអស់ ត្រូវបានដាក់តាំងបង្ហាញនៅទីនេះ។ សារមន្ទីរនេះ មានបើកថ្នាក់បង្រៀនផ្នែកវប្បធម៌ (គំនូរប៉ែកខាងកើត គំនូរប៉ែកខាងលិច សូនរូប ការណែនាំអំពីបច្ចេកទេសជាដើម) និងមានការប្រកួតស្នាដៃសិល្ប: សំរាប់សាធារណជនទូទៅ សំរាប់យុវវ័យ និងការតាំងពិពណ៌ជាច្រើនទៀតផង។

សារមន្ទីរអប់រំអ៊ុងជីន

Woongjin Education Museum

សារមន្ទីរអប់រំអ៊ុងជីន បានរក្សាទុកនូវសំភារ:អប់រំជាច្រើនរបស់កូរ៉េសំរាប់ដាក់តាំងពិពណ៌ រួមមានសៀវភៅពុម្ព (ពីសម័យ ចូសុន ក្នុងអំលុងពេល កេហ្វា ការឈ្លានពានរបស់ជប៉ុន ការឯករាជ្យ និងមេរៀនទី 1st<1954>~7th នៃកម្មវិធីសិក្សា) សៀវភៅ ប្រលោមលោកពីបុរាណ ឯកសារចាស់ៗ ទស្សនាវដ្តីកុមារ សៀវភៅតុក្កតា។ បច្ចុប្បន្ននេះ សារមន្ទីរនេះ មានដាក់តាំងនូវវត្ថុ ចំនួនជាង 21,000 រួមមានសៀវភៅប្រលោមលោកបុរាណ 48 ក្បាល និងសៀវភៅពុម្ពចំនួន 418 ក្បាល មានឯកសារ 23 ប្រភេទដែលបន្សល់មកពីសម័យចូសុន ឯកសារចាស់ៗផ្សេងៗទៀត និងមានឯកសារ 33 ប្រភេទ ដែលទាក់ទងនឹងទីក្រុងកុង ជូ និងឈុនឆុនណាមតូ ឯកសារផ្សេងៗ 186 ប្រភេទ វត្ថុផ្សេងៗដែលពាក់ព័ន្ធនឹងការអប់រំចំនួន 52 ប្រភេទ វត្ថុទាក់ទងនឹង កូនសិស្សចំនួន 250 កុម្ភការចំនួន 30 ការរៀបចំដុំថ្មបែបប្រពៃណីចំនួន 200 (ដុំថ្មដែលមានរូបធម្មជាតិយកមកពីកោះ បេកញ៉ន់តូ) តែមប្រិ៍ចំនួន 20,000 សន្លឹក ឯកសារចំនួន 100 និងស្នាដៃសិល្ប:ចំនួន 200។ សារមន្ទីរនេះ គឺជាកន្លែង បង្រៀនអំពីការរៀបចំឥរិយាបថ និងទទួលយកបទពិសោធន៍ផ្សេងៗ សំរាប់មនុស្សពេញវ័យ ហើយក៏ជាកន្លែងសំរាប់រំលឹក ដល់មនុស្សពេញវ័យ ផងដែរ។

សារមន្ទីរសុកចាងនី

Seokjang-ri Museum

នៅពេលដែលគេរកឃើញអាគារសំណង់ចាស់នៃសារមន្ទីរសុកចាងនី គេឃើញមានស្រទាប់ជាច្រើន ពីសម័យមុន ពាក់ កណ្តាល និងចុងសម័យបុរេប្រវត្តិ។ គឺជាទីតាំងនៃផ្ទះ ដោយឃើញបន្សល់នូវកន្លែងបង្កាត់ភ្លើង សក់ និងរោមរបស់មនុស្ស និង សត្វ ហើយស្រូវដែលត្រូវបានគេដុត ត្រូវបានរកឃើញជាមួយនឹងចង្ក្រានចំនួន 3,000 ហើយក៏ឃើញមានពូថៅថ្ម និងចានថ្ម ដែលធ្វើអោយទីនេះ ក្លាយជាកន្លែងដ៏សំខាន់ដើម្បីសិក្សាអំពីវប្បធម៌នៃសម័យបុរេប្រវត្តិ នៅក្នុងចំណោមវត្ថុទាំងអស់នេះ ចង្រ្កាន ដែលមានរាងខាងក្រោមដូចទូក ត្រូវបានគេដឹងថាជាវត្ថុដែលត្រូវបានប្រើក្នុងសម័យបុរេប្រវត្តិ (ប្រហែល 10~30,000 ឆ្នាំមុន)។ ឧបករណ៍ទាំងនេះ ត្រូវបានគេរកឃើញក្នុងតំបន់ជាច្រើន ចាប់ពីអាស៊ីខាងកើត រហូតដល់សមុទ្របឺរីង អាឡាស្កា និងទ្វីបអាមេរិកខាងជើង ដែលជាភស្តុតាងយ៉ាងសំខាន់ បញ្ជាក់ថា មានការផ្លាស់ទី លំនៅពីតំបន់អាស៊ីខាងជើងឈៀងខាង កើត ទៅកាន់តំបន់អាមេរិកខាងជើង។

គឺជាទីតាំងនៃសម័យបុរេប្រវត្តិ ហើយទីនេះ ត្រូវបានរក្សាទុក និងដើម្បីធ្វើការតាំងពិពណ៌។ សារមន្ទីរសុកចាងនី ត្រូវបាន កសាងនៅលើដីដែលមានទំហំ 16,000 ភ្យង ដើម្បីអនុញ្ញាតអោយភ្ញៀវទេសចរទទួលបាន និងស្វែងយល់អំពីបទពិសោធន៍ក្នុង តំបន់របស់មនុស្សរស់នៅកាលពីសម័យបុរេប្រវត្តិ ដែលបានបង្កើតវប្បធម៌ដែលយើងមានសព្វថ្ងៃនេះ។

quick menu
MCT
chungcheongnam-do
KLAFIR
TOP