주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

កេរតំណែលប្រចាំខេត្ត

កេរតំណែលប្រចាំខេត្ត

ផ្នូរនៃសុងសឹនគុន (កេរតំណែលប្រចាំខេត្តលេខ 6)
 • ទីតាំង : អូរ្យ៉ូង-លី ទីប្រជុំជនឡេអ៊ីន
 • សពរបស់សុងសឹនគុន ត្រូវបានបញ្ចុះនៅទីនេះ ដែលជាកន្លែងដែលគាត់បានតាមជាប់ជាមួយព្រះបាទអ៊ីនចូ ក្នុងឆ្នាំទីពីរ បន្ទាប់ពីទ្រង់បានឡើងគ្រងរាជ្យ (1624) ដោយរត់ភៀសខ្លួនពីជនបះបោលអ៊ីក្វាល។
Sungseon-gun's Tomb
ផ្នូរនៃស៊ីនក្វាង-តុង (កេរតំណែលប្រចាំខេត្តលេខ 7)
 • ទីតាំង: ស៊ីនក្វាន-តុង ទីក្រុងកុងជូ
 • ផ្នូរទាំងនេះមានដំបូលទេរទៅខាងក្រោយ រាងដូចអក្សរចិន (人) ដែលមានន័យថាមនុស្ស មិនដូចនឹងដំបូលផ្នូរទូទៅដែល មានផ្ទៃរាបស្មើ នាពេលពាក់កណ្តាលសម័យបេកចេទេ។
Shingwan-dong Stone-made Old Tomb
ទីលំនៅនៃគីអ៊ុក-គ្យន (កេរតំណែលប្រចាំខេត្តលេខ 13)
 • ទីតាំង : ក្វាងចុង-លី ទីប្រជុំជនចុងអាន
 • គីមអ៊ុក-គ្យន ជាអ្នកនយោបាយនាចុងសម័យចូសុន និងជាអ្នកដឹកនាំនៃចលនាកេហ្វា ដោយគាត់បានចាប់កំណើត និង រស់នៅទីនេះ រហូតដល់អាយុ 7 ឆ្នាំ។
Kim Ock-gyun's birthplace
ផ្នូរនៃយ៉ុងយូដេសា (កេរតំណែលប្រចាំខេត្តលេខ 15)
 • ទីតាំង: យូភ្យង-លី ទីប្រជុំជនកេរ្យ៉ូង
 • ផ្នូរនៃយ៉ុងយូដេសា ដែលបានបង្កើតកងទ័ពព្រះសង្ឃ ដើម្បីការពារបន្ទាយឆុងជូ តទល់ជាមួយនឹងជនឈ្លានពានជប៉ុន ដែលបានចូលឈ្លានពានកូរ៉េ ក្នុងឆ្នាំ 1592។
Tomb of the great Buddhist priest Yeonggyu
ផ្នូរនៃមេទ័ព គីមចុងសូ (កេរតំណែលប្រចាំខេត្តលេខ 16)
 • ទីតាំង : ដេគ្យ-លី ទីប្រជុំជនចាង-គី
 • លោកមេទ័ពបានបំរើក្សត្រ ព្រះបាទដាងចុង ដែលមានវ័យ 12 ឆ្នាំ ដោយមានមុខងារជាអ្នកប្រឹក្សាជាតិខាងឆ្វេង ហើយត្រូវ បានស៊ូយ៉ាង ដេគុន ដែលមានបំណងចង់ឡើងគ្រងរាជ្យ សំលាប់ជាមួយនឹងកូនប្រុសពីរនាក់របស់ខ្លួន ។
Tomb of the General Kim Jong-seo
កន្លែងតំកល់ផ្លាកព្រលឹងភ្នំកេរ្យ៉ូងសាន (កេរតំណែលប្រចាំខេត្តលេខ 18)
 • ទីតាំង: ហាក់បុង-លី ទីប្រជុំជនបានផូ
 • ផ្លាកព្រលឹងដែលមានតំកល់នៅទីនេះ រួមមានអ្នកក្លាហានទាំងប្រាំមួយ ដែលបានពលីជីវិតរបស់ខ្លួនដើម្បីសំដែងភាពស្មោះ ត្រង់ចំពោះព្រះបាទដានចុង ដែលត្រូវបានទំលាក់ពីរាជបល្ល័ង្គដោយព្រះបាទសេចូ (គ្រងរាជ្យពីឆ្នាំ 1455~1468)។
Gyeryong-san Invocation Place
កន្លែងតំកល់ផ្លាកព្រលឹងនៃអ្នកក្លាហានទាំងបី នៃគ្រួសារម៉ាងយ៉ុងណូ (កេរតំណែលប្រចាំខេត្តលេខ 23)
 • ទីតាំង : គួយសាន-លី ទីប្រជុំជនអ៊ុយសុង
 • គឺជាកន្លែងតំកល់ផ្លាកព្រលឹងរបស់បងប្អូនបីនាក់ ដែលជាអ្នកក្លាហានប្រចាំត្រកូលណូ ដែលបានចូលខ្លួនជាមួយកងទ័ព ហើយបានពលីជីវិតជាមួយនឹងអ្នកស្ម័គ្រចិត្តចំនួន 700 នាក់ផ្សេងទៀត ក្នុងពេលដែលជប៉ុនចូលឈ្លានពានក្នុងឆ្នាំ 1592។
Shrine for Three Mangyeong No Martyrs
ទីអារ៉ាមណាមហេយ៉ូសា (កេរតំណែលប្រចាំខេត្តលេខ 35)
 • ទីតាំង: គឹមហាក់-តុង ទីក្រុងកុងជូ
 • អារ៉ាមនេះ ត្រូវបានគេគិតថា ស្ថាបនាឡើងក្នុងសម័យបេកចេ។ នៅទីនេះ គេនៅតែបន្តរកឃើញនូវដំបូលបុរាណ នាសម័យ ក្រោយស៊ីលឡា។
Namhyeol-saji
ទីអារ៉ាមសូវ៉ុនសា (កេរតំណែលប្រចាំខេត្តលេខ 36)
 • ទីតាំង: អ៊ុករ្យ៉ូង-តុង ទីក្រុងកុងជូ
 • គឺជាអារ៉ាមដែលស្ថិតនៅជើងភ្នំប៉ែកខាងជើងឈៀងខាងលិចនៃភ្នំវ៉ុលសុងសាន។ យោងទៅតាម『សាមគុកយូសា』គេគិត ថា អារ៉ាមដើម ត្រូវបានស្ថាបនាឡើងក្នុងសម័យបេកចេ ក្នុងរជ្ជកាលព្រះបាទវីតឹក (554~598)។
Suwon-saji
ទីអារ៉ាមសហ្យលសា (កេរតំណែលប្រចាំខេត្តលេខ 37)
 • ទីតាំង: អ៊ុងជីន-តុង ទីក្រុងកុងជូ
 • គឺជាអារ៉ាមដែលស្ថិតនៅខាងកើតនៃភ្នំម៉ាងវ៉ុលសាន។ ដោយយោងទៅតាមរូបរាងនៃដំបូលដែលបានឆ្លាក់ពាក្យ សហ្យលសា មានការឆ្លាក់រូបផ្កាឈូកនៅខាងចុងក្បឿងប្រក់ដំបូល ហើយក៏មានក្បឿងប្រក់ដំបូលដែលបន្សល់មកពីសម័យស៊ីលឡា និង កូរ្យ៉ូ គឺជាប្រាសាទដែលធ្វើអំពីថ្ម និងថ្មខាងក្រោម គេគិតថា អារ៉ាមនេះ ត្រូវបានស្ថាបនាឡើងក្នុងសម័យបេកចេ។
Seohyeol-saji
អារ៉ាមជូមីសា (កេរតំណែលប្រចាំខេត្តលេខ 38)
 • ទីតាំង: គូមី-តុង ទីក្រុងកុងជូ
 • ជូមីសា គឺជាអារ៉ាមធ្វើអំពីថ្ម ដូចសហ្យលសា និងណាមហ្យលសាដែរ (នៅសល់តែទីតាំង) របស់ទីក្រុងកុងជូ។ យោងតាមវត្ថុ ដែលបានជីករកឃើញបញ្ជាក់ថា អារ៉ាមនេះ ត្រូវបានស្ថាបនាក្នុងសម័យស៊ីលឡា។
Jumi-saji
ទីអារ៉ាមគូរ្យ៉ូងសា (កេរតំណែលប្រចាំខេត្តលេខ 39)
 • ទីតាំង: សាងស៊ីន-លី ទីប្រជុំជនបានផូ
 • ទីតាំងអារ៉ាមនេះ ស្ថិតនៅចំកណ្តាលនៃដៃភ្នំកេរ្យ៉ូងសាន ដែលលាតសន្ធឹងទៅខាងលិច។ វត្ថុបុរាណដែលរកឃើញបាន បញ្ជាក់ថា អារ៉ាមនេះ ត្រូវបានកសាងក្នុងសម័យបេកចេ និងសម័យស៊ីលឡា។
Gooryong-saji
កន្លែងតំកល់ផ្លាកព្រលឹងកូកានវ៉ុន (កេរតំណែលប្រចាំខេត្តលេខ 51)
 • ទីតាំង: ឈូកេ-លី ទីប្រជុំជនយូគូ
 • មុនគឹក-គឹម ជាអ្នកការពារក្សត្រ ក្នុងសម័យកូរ្យ៉ូ បានបោះបង់ចោលតំណែងរបស់ខ្លួន ដើម្បីវិលត្រលប់ទៅកាន់ស្រុកកំណើត វិញ និងបានផ្តោតលើការបណ្តុះបណ្តាលអ្នកដឹកនាំជំនាន់ក្រោយ។ នៅទីនេះ មានផ្នូរ និងកន្លែងតំកល់ផ្លាកព្រលឹងរបស់គាត់។
Goganwon-ji
បន្ទាយអ៊ុកណេបុង (កេរតំណែលប្រចាំខេត្តលេខ 99)
 • ទីតាំង: អ៊ុករ្យ៉ូង-តុង ទីក្រុងកុងជូ
 • គឺជាបន្ទាយធ្វើអំពីដីកសាងជុំវិញកំពូលអ៊ុកណេបុង ដែលមានកំពស់ 60ម និងស្ថិតនៅផ្នែកខាងជើងឈៀងខាងកើតនៃ បន្ទាយកុងសាន។ យោងទៅតាមទីតាំង វត្ថុបុរាណដែលបានរកឃើញ និងវិធីក្នុងការកសាងជញ្ជាំងបន្ទាយនេះ បានបញ្ជាក់ថា បន្ទាយនេះ ត្រូវបានកសាងឡើងដើម្បីជួយការពារបន្ទាយកុងសាន។
Ongniobong-seong
ព្រះវិហារកាតូលិកជុងតុងកុងជូ (កេរតំណែលប្រចាំខេត្តលេខ142)
 • ទីតាំង: ជុងតុង ទីក្រុងកុងជូ
 • ព្រះវិហារជុងតុង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1897។ សាងសង់តាមបែបសម័យ ព្រះវិហារនេះមានអាយុកាលជាង 100 ឆ្នាំ។
Gongju Jungdong Cathedral
ផ្នូរគឹមហាក់-តុង (កេរតំណែល ប្រចាំខេត្តលេខ 168)
 • ទីតាំង: គឹមហាក់-តុង ទីក្រុងកុងជូ
 • នៅផ្នែកខាងត្បូងឈៀងខាងលិចនៃភ្នំវ៉ុលសុងសាន មានភ្ជាប់ផ្លូវក្រោមដីកុងជូទៅនឹងអ៊ុករ្យ៉ូង-តុង និងគឹមហាក់-តុង។ នៅខាងលើផ្លូវក្រោមដី មានផ្នូរ ដែលជាកន្លែងសំរាប់សិក្សាអំពីការបញ្ចុះសព និងការសែនព្រេននៅក្នុងសម័យបេកចេ។ វត្ថុបុរាណធ្វើអំពីមាស និងប្រាក់ ដែលបានរកឃើញនៅទីនេះ គឺមានតំលៃសំរាប់ការសិក្សាអំពីវណ្ណ:កាន់អំណាចក្នុងសម័យ អ៊ុងជីន។
Geumhak-dong Ancient Tomb Group
quick menu
MCT
chungcheongnam-do
KLAFIR
TOP