주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

កេរតំណែលវប្បធម៌បុរាណ

កេរតំណែលវប្បធម៌បុរាណ

សាមអឹងអាក់ (កេរតំណែលវប្បធម៌បុរាណលេខ 59)
  • ទីតាំង: ហាក់បុង-លី ទីប្រជុំជនបានផូ
  • ទីតំកល់ផ្លាកព្រលឹងនៃចុង​ម៉ុង-ជូ អ៊ីសាអ៊ីក និងគីលចេ ដែលជាអ្នកមានកិត្តិយសនៅក្នុងសម័យកូរ្យ៉ូ។
Sameun-gak
សាលាលទ្ធិខុងជឺឈុងហ្យន (កេរតំណែលវប្បធម៌បុរាណលេខ 60)
  • ទីតាំង: កុងអាម-លី ទីប្រជុំជនបានផូ
  • ស្ថាបនាដោយអ្នកកវី ស គី (កូ ចឹង) នៅក្នុងរជ្ជកាលព្រះបាទសុនចូ នៃសម័យចូសុន និងបានកសាងឡើងវិញនៅក្នុងឆ្នាំ 1925 មានផ្លាកព្រលឹងនៃអ្នកកវីលទ្ធិខុងជឺចំនួន 9 នាក់ បានតំកល់នៅទីនេះ។
Chunghyeon-seowon
ទីតំកល់ផ្លាកព្រលឹងតុកឆុងគុន (កេរតំណែលវប្បធម៌បុរាណលេខ 62)
  • ទីតាំង: ថេសាន-លី ទីប្រជុំជនអ៊ឺយតាង
  • តំកល់ផ្លាកព្រលឹងនៃតុកឆុងគុន (1397~1465) បុត្រាទី 10 នៃព្រះបាទចុនចុងក្នុងសម័យចូសុន។
Deokcheon-gun Sawoo
ស៊ុម៉ូចុង (កេរតំណែលវប្បធម៌បុរាណលេខ 67)
  • ទីតាំង: ហាក់បុង-លី ទីប្រជុំជនបានផូ
  • ទីនេះ មានតំកល់ផ្លាកព្រលឹងនៃព្រះបាទដានចុង (1441∼1457) ដែលត្រូវបានទំលាក់ពីរាជបល្ល័ង្គ ដោយព្រះបាទសុនចូ ជាមួយនឹងអ្នកការពារដ៏ស្មោះត្រង់ដែលបានពលី ដើម្បីការពារព្រះអង្គ។
Sukmo-jeon
ទីតំកល់ផ្លាកព្រលឹងហ្វាសាន (កេរតំណែលវប្បធម៌បុរាណលេខ 69)
  • ទីតាំង: ហ្វាហុន-លី ទីប្រជុំជនកេរ្យ៉ូង
  • មានតំកល់នូវផ្លាកព្រលឹងនៃកវី ចុងគ្យូ-ហាន នៃព្រះបាទចុនចុង ក្នុងសម័យចូសុន។
Hwasan Yeongdang
សាលាឈុងចុលសា (កេរតំណែលវប្បធម៌បុរាណលេខ 70)
  • ទីតាំង: វ៉ុលសុង-តុង ទីក្រុងកុងជូ
  • គឺជាសាលាដែលបង្រៀនលទ្ធិខុងជឺ ស្ថាបនាដើម្បីរំលឹកដល់មន្ត្រីសម័យកូរ្យ៉ូ ដែលជាបងបង្អូនប្រុសពីរនាក់ លីម្យង-សុង និងលីម្យង-តឹក និងដើម្បីបណ្តុះបណ្តាលអ្នកជំនាន់ក្រោយ។
Chungjeol-sa
ទីតំកល់ផ្លាកព្រលឹងណាមសាន (កេរតំណែលវប្បធម៌បុរាណលេខ 72)
  • ទីតាំង: សុងកាម-លី ទីប្រជុំជនបានផូ
  • តំកល់ផ្លាកព្រលឹងរបស់ ណាមឡេ-អ៊ុង អ្នកដឹកនាំទីពីរក្នុងពេលបះបោលអ៊ីនចូ។
Namsan Yeongdang
ទីតំកល់ផ្លាកព្រលឹងឆុងហឹងអុង យុន ចុន (កេរតំណែលវប្បធម៌បុរាណលេខ 283)
  • ទីតាំង: យូភ្យង-លី ទីប្រជុំជនកេរ្យ៉ូង
  • ទីតំកល់ផ្លាកព្រលឹងនៃឈុនហឹងអុង (តួនាទី) យុន ចុន ដែលបានពលីដើម្បីប្រទេសជាតិក្នុងអំលុងពេលម៉ាន់ជូចូលឈ្លាន ពានលើកទីពីរ។
Chungheon-gong Yun Jeon Sawoo
ស្តូបរំលឹក នៃព្រះបាទស៊ុចុង កុងជូ (កេរតំណែលវប្បធម៌បុរាណលេខ 321)
  • ទីតាំង: ថេបុង-តុង ទីក្រុងកុងជូ
  • ទោះបីជាសពរបស់ព្រះបាទស៊ុចុង (កាន់អំណាច ពីឆ្នាំ1674~1720) ស្តេចទី 19 នៃសម័យចូសុន ត្រូវបានបញ្ចុះនៅទីនេះ ស្តូប រំលឹកត្រូវបានរើទៅកាន់យ៉ាងជូ នៅក្នុងឆ្នាំទីពីរនៃព្រះបាទកូចុង (1869)។ បច្ចុប្បន្ន មាននៅសល់តែស្តូបរំលឹកខួបពីរប៉ុណ្ណោះ។
Gongju King Sukjong Taesil-bi
ផ្ទះរបស់លីយូ-ថេ នៅកុងជូ (កេរតំណែលវប្បធម៌បុរាណលេខ 390)
  • ទីតាំង: សានក្វាង-តុង ទីក្រុងកុងជូ
  • លីយូ-ថេ ដែលជាអ្នកការពារនៃព្រះបាទសុនចូ និងព្រះបាទស៊ុកចុង ក្នុងសម័យចូសុន បានមកដល់ទីនេះនៅក្នុងឆ្នាំចុង ក្រោយរបស់គាត់ ហើយបានអប់រំអ្នកជំនាន់ក្រោយ និងបានអានសៀវភៅនៅក្នុងថ្ងៃចុងក្រោយរបស់គាត់។ ទីនេះ មាន ផ្ទះចាស់របស់លីយូថេ និងសាលាយ៉ុងមុន។
Gongju Lee Yu-tae's birthplace
កន្លែងកំណើតរបស់គីមចុងសូ (កេរតំណែលវប្បធម៌បុរាណលេខ 394)
  • ទីតាំង: វ៉ុលកូក-លី ទីប្រជុំជនអ៊ឺយតាង
  • ជាទីកំណើតរបស់គីម ចុងសូ និងជាកន្លែងដែលគ្រួសាររបស់គាត់បានរស់នៅអស់មួយជីវិត។
Kim Jong-suh's birthplace
quick menu
MCT
chungcheongnam-do
KLAFIR
TOP