주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

បន្ទាយកុងសាន

  • gongsanseong fortress
  • gongsanseong fortress
  • gongsanseong fortress

បន្ទាយកុងសាន

បន្ទាយកុងសាន ត្រូវបានតែងតាំងជាតំបន់ប្រវត្តិសាស្ត្រជាតិ លេខ 12 ហ៊ុំព័ទ្ធទៅដោយជញ្ជាំងបន្ទាយប្រវែង 2,660ម និងមាន ផ្ទៃដីសរុប 210,000ម2 ដែលផ្នែកខាងត្បូងតភ្ជាប់ជាមួយនឹងទីក្រុង ហើយផ្នែកខាងជើង ជាប់នឹងទន្លេគឹមកាំង ស្ថិតនៅកំពស់ 110ម ហើយមានប្រវែង 800ម ពីខាងកើតទៅខាងលិច និងប្រវែង 400ម ពីខាងជើងទៅខាងត្បូង។ នៅក្នុងរជ្ជកាលព្រះបាទ សុនចូ និងអ៊ីនចូ នៃសម័យចូសុន ជញ្ជាំងខាងកើតនៃបន្ទាយត្រូវបានជំនួសដោយថ្ម។ ទោះបីជាបន្ទាយនេះ គឺជាបន្ទាយ ដែលបន្សល់ទុកពីសម័យបេកចេ បន្ទាយនេះ មានមុខងារផ្សេងៗគ្នា ទៅតាមសម័យកាលនីមួយៗ ហើយបន្ទាយនេះ បាន បន្សល់ទុកមកដល់សព្វថ្ងៃ និងមានស្នាមបែកបាក់ដែលបន្សល់ទុកមកពីសម័យកាលទាំងអស់នេះ។ គេមិនដឹងថាបន្ទាយនេះ ត្រូវបានកសាងឡើងនៅពេលណានោះទេ ប៉ុន្តែបន្ទាយនេះ មានឈ្មោះជាច្រើន រួមមានបន្ទាយអ៊ុងជីនក្នុងសម័យបេកចេ បន្ទាយកុងជូក្នុងសម័យកូរ៉្យូ និងបន្ទាយសាំងស៊ូ ក្នុងរជ្ជកាលព្រះបាទអ៊ីនចូនៃសម័យចូសុន។ បន្ទាយនេះ មានជញ្ជាំងថ្មប្រវែង 1,925ម ជញ្ជាំងដី 753ម និងមានជញ្ជាំងដីប្រវែង 467ម ទៀតនៅខាងក្រៅទ្វារខាងកើត ដែលជញ្ជាំងទាំងអស់មានប្រវែងសរុប 2,660ម និងប្រវែង 2,193ម ប្រសិនបើដកជញ្ជាំងខាងក្រៅចេញ។ បច្ចុប្បន្ននេះ ជញ្ជាំងដែលទើបជួសជុសចុងក្រោយគេ គឺមានកំពស់ 2.5ម និងទទឹង 3ម។

quick menu
MCT
chungcheongnam-do
KLAFIR
TOP