주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ផ្នូរនៃព្រះបាទមូរ្យ៉ុង

  • ផ្នូរនៃព្រះបាទមូរ្យ៉ុង
  • ផ្នូរនៃព្រះបាទមូរ្យ៉ុង
  • ផ្នូរនៃព្រះបាទមូរ្យ៉ុង

ផ្នូរនៃព្រះបាទមូរ្យ៉ុង

ផ្នូរសុងសាន-លី (ផ្នូរនៃព្របាទមូរ្យ៉ុង)

ត្រូវបានរកឃើញដោយចៃដន្យ នៅពេលជីកប្រព័ន្ធបង្ហូរទឹក ដើម្បីការពារទឹកជំនន់កុំអោយកើតមានលើផ្នូរលេខ 5 និង 6 នៃសុងសាន-លី នេះគឺជាលើកទីមួយ ក្នុងអំលុងពេល 1,500 ឆ្នាំ ដែលរកឃើញផ្នូរនៅក្នុងទីក្រុងកុងជូ។ កំពូលនៃផ្នូរនៃព្របាទមូរ្យ៉ុង មានទទឹងប្រមាណ 20ម និងមានដំបូលកំពស់ 7.7ម ក៏ប៉ុន្តែ ដោយសាររយ:ពេលយូរ ទំហំនៃផ្នូរ ត្រូវបានរួមតូច គេប៉ាន់ស្មានថា ទំហំដើមនៃផ្នូរអាចធំជាងនេះច្រើន។ ផ្នូរនេះត្រូវបានកសាងឡើងដោយដុំឥដ្ឋ និងជាតួធំមួយ លាតសន្ធឹងពីជើងទៅត្បូង និងមានផ្លូវចូលធំមួយ។ ដំបូលមានរាងធ្នូរ និងមានជញ្ជាំងខាងជើង និងត្បូងមានរាងចតុកោណកែង ហើយជញ្ជាំងខាងកើត និងខាងលិចមានរាងមូលនៅខាងលើ។ ដុំឥដ្ឋដែលប្រើប្រាស់ មានរចនានូវរូបផ្កាឈូក ហើយការប្រើប្រាស់ផ្កាឈូក ដែលជាផ្នែកមួយនៃព្រះពុទ្ធសាសនា មានបង្កប់នូវ ការជូនពរសំរាប់ព្រលឹងនៃអ្នកស្លាប់ និងជីវិតនៅលោកខាងមុខ។

ម្កុដនៃបេកចេ – ក្សត្រ (វត្ថុមានតំលៃជាតិលេខ 154)

ម្កុដនៃបេកចេ – ក្សត្រ (វត្ថុមានតំលៃជាតិលេខ 154)

គ្រឿងអលង្ការសំរាប់ពាក់លើក្បាលមួយគូ ដែលធ្វើឡើងក្នុងសម័យបេកចេ។ ការរចនានៃវល្លិ៍ ត្រូវបានធ្វើឡើងដោយចោះរន្ធ នៅលើបន្ទះមាស ដោយទំលាក់រឹសទៅខាងក្រោម។ ផ្នែកខាងលើ និងខាងក្រោមមានរន្ធ 2 និង 3 ដើម្បីអោយធ្វើការតភ្ជាប់។ ការរចនានៃក្បាច់ផ្កាត្រូវបានដាក់នៅកណ្តាលនៃវល្លិ៍ដែលបែកទៅខាងឆ្វេង និងខាងស្តាំ ហើយវល្លិ៍ដែលឡើងទៅលើ បង្កើត បានដូចជារូបអគ្គី។ វល្លិ៍ពីរសរសៃត្រូវបានរចនាឡើងអោយធ្លាក់ចុះក្រោម ដើម្បីផ្តល់ភាពខុសប្លែកដល់ការលំអ។ នៅផ្នែកខាង មុខ សន្លឹកផ្កានីមួយ និងវល្លិ៍ ត្រូវបានរចនាដោយភ្ជាប់រាងអង្កាំជាមួយនឹងខ្សែមាស។

ម្កុដនៃបេកចេ - ម្ចាស់ក្សត្រី (វត្ថុមានតំលៃជាតិលេខ 155)

ម្កុដនៃបេកចេ - ម្ចាស់ក្សត្រី (វត្ថុមានតំលៃជាតិលេខ 155)

រូបរាងដូចម្កុដរបស់ក្សត្រដែរ ដែលបង្កើតបានជាម្កុដមួយគូ និងបានកាត់ចេញពីបន្ទះមាសដូចគ្នា។ ការរចនានៃវល្លិ៍ មានរាង ស៊ីមេទ្រីនៅពេលបញ្ឈរ និងមានស្រស់ស្អាត ដោយមិនចាំបាច់មានគ្រឿងតុបតែងផ្សេងទៀតទេ។

ក្រវិលរបស់ម្ចាស់ក្សត្រី (វត្ថុមានតំលៃជាតិលេខ 157)

ក្រវិលរបស់ម្ចាស់ក្សត្រី (វត្ថុមានតំលៃជាតិលេខ 157)

ក្រវិលរបស់ម្ចាស់ក្សត្រី ធ្វើឡើងដោយភ្ជាប់ចិញ្ចៀនតូចៗទៅនឹងចិញ្ចៀនធំមួយ

ស្នៀតសក់មាស – ក្សត្រ (វត្ថុមានតំលៃជាតិលេខ 159)

ស្នៀតសក់មាស – ក្សត្រ (វត្ថុមានតំលៃជាតិលេខ 159)

ប្រភេទស្នៀតសក់ម្យ៉ាង ដែលធ្វើអំពីមាស។

ខ្សែដៃប្រាក់ (វត្ថុមានតំលៃជាតិលេខ 160)

ខ្សែដៃប្រាក់ (វត្ថុមានតំលៃជាតិលេខ 160)

ពាក់នៅលើដៃខាងឆ្វេងនៃម្ចាស់ក្សត្រី ផ្នែកខាងក្នុងនៃខ្សែដៃមានឆ្លាក់នូវអក្សរដែលរៀបរាប់អំពីការបង្កើតឡើងនៃខ្សែដៃនេះ។

កញ្ចក់សំរឹទ្ធ ដែលមានឆ្លាក់រូបសត្វអមត: (វត្ថុមានតំលៃជាតិលេខ 161)

កញ្ចក់សំរឹទ្ធ ដែលមានឆ្លាក់រូបសត្វអមត: (វត្ថុមានតំលៃជាតិលេខ 161)

កញ្ចក់ គឺជានិមិត្តសញ្ញានៃសិទ្ធិអំណាច ក្នុងសម័យបេកចេ។

សុកស៊ូ (វត្ថុមានតំលៃជាតិលេខ 162)

សុកស៊ូ (វត្ថុមានតំលៃជាតិលេខ 162)

ស្នែងរូបបដិមាដែលធ្វើពីរ៉ែត្បូង ជាមួយស្នែងសត្វក្តាន់ ជាអ្នកការពារនៃផ្នូរ ហើយស្ថិតនៅចំកណ្តាលនៃផ្លូវចូលនៃផ្នូររបស់ព្រះបាទ មូរ្យ៉ូង និងបែរចេញទៅខាងមុខ។ រូបបដិមានេះ គឺជារូបបដិមាតែមួយគត់ ដែលបានរកឃើញនៅក្នុងផ្នូរនៃប្រទេសកូរ៉េ។

ផ្លាកចារិកផ្នូរ (វត្ថុមានតំលៃជាតិលេខ 163)

ផ្លាកចារិកផ្នូរ (វត្ថុមានតំលៃជាតិលេខ 163)

ផ្លាកចារិកផ្នូររបស់ក្សត្រ និងម្ចាស់ក្សត្រី ដាក់នៅជិតគ្នា សងខាងផ្លូវចូលទៅកាន់ផ្នូររបស់ក្សត្រ។ វាគឺជាផ្លាកចារិកផ្នូរតែមួយ គត់ដែលរកឃើញនៅក្នុងផ្នូរនៃសម័យកាលអាណាចក្រទាំងបី។

ខ្នើយសំរាប់សព (វត្ថុមានតំលៃជាតិលេខ 164)

ខ្នើយសំរាប់សព (វត្ថុមានតំលៃជាតិលេខ 164)

ខ្នើយសំរាប់សព គឺជាដុំឈើ ដែលត្រូវបានកាត់ផ្នែកខាងក្នុងចេញ អោយចេញជាអក្សរ U ដើម្បីដាក់តំកល់ក្បាលរបស់សព។

ប្រដាប់ដាក់ជើងរបស់ក្សត្រ (វត្ថុមានតំលៃជាតិលេខ 165)

ប្រដាប់ដាក់ជើងរបស់ក្សត្រ (វត្ថុមានតំលៃជាតិលេខ 165)

ផ្នែកកណ្តាលត្រូវបានកាត់ចេញដើម្បីអោយចេញជារាងអក្សរ W ដើម្បីដាក់ជើងទាំងពីររបស់សព។

quick menu
MCT
chungcheongnam-do
KLAFIR
TOP