주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ពិធីបួងសួងដល់ព្រលឹងភ្នំ នៃភ្នំកេរ្យ៉ូង

  • Gyeryongsan (Mt.) Mountain God Festival in April
  • Gyeryongsan (Mt.) Mountain God Festival in April
  • Gyeryongsan (Mt.) Mountain God Festival in April

ពិធីបួងសួងដល់ព្រលឹងភ្នំ នៃភ្នំកេរ្យ៉ូង

ពិធីបុណ្យនេះ គឺជាពិធីបួងសួងថ្នាក់ជាតិដែលបានបន្សល់ទុកពីសម័យអាណាចក្រស៊ីឡា កូរ្យ៉ូ និងចូសុន ក៏ប៉ុន្តែបានបាត់បង់ នៅក្នុង ការឈ្លានពានរបស់ជប៉ុន។ នេះក៏ព្រោះតែ អ្នកអនុវត្តលទ្ធិខុងជឺ ដែលទទួលខុសត្រូវក្នុងការរៀបចំពិធីនេះ បានបោះ បង់ការបួងសួងនេះ ដើម្បីទទួលបានឯករាជ្យភាពសំរាប់ជាតិ។ ទីសក្ការ:ដែលខ្ពស់គឺតំណាងអោយភ្នំម្យយ៉ាងសាន និងទី សក្ការ:ដែលទាបតំណាងអោយភ្នំជីរី ក៏ត្រូវបានបំផ្លាញដោយសារមូលហេតុដូចគ្នានេះដែរ។ ដោយសារតែទីសក្ការ:ដែលស្ថិត នៅចំកណ្តាល ត្រូវបានរើទីតាំងមកដាក់នៅបរិវេណអារ៉ាមស៊ីនវ៉ុនសា លើភ្នំកេរ្យ៉ូងសាន ហើយទទួលបានការការពារ និង ថែរក្សាដោយអារ៉ាម ទើបមានបន្សល់មកដល់សព្វថ្ងៃ។

ពិធីបួងសួងដល់ព្រលឹងភ្នំ នៃភ្នំកេរ្យ៉ូងសាន ត្រូវបានចាប់ផ្តើមឡើងវិញដោយ ស៊ីម វូ-សុង ស្ថានិកនៃសារមន្ទីរល្បែងប្រជាប្រិយ កុងជូ ដែលបានបង្កើតឡើងក្នុងឆ្នាំ 1998។ ពិធីបុណ្យនេះ ប្រារព្ធនៅថ្ងៃទី 16 ខែមីនា នៃចន្ទគតិរៀងរាល់ឆ្នាំ។ អ្នកដែលរៀបចំ ពិធីនេះបច្ចុប្បន្ន​ គឺសហគមន៍ដើម្បីថែរក្សាពិធីបុណ្យបួងសួងដល់ព្រលឹងភ្នំនៃភ្នំកេរ្យ៉ូង។ ពិធីនេះ ត្រូវបានរៀបចំតាមបែប ខុងជឺ ព្រះពុទ្ធសាសនា និងសាម៉ាន់ ហើយមានគោលបំណងបង្កើត “ភាពចុះសំរុងគ្នានៃសាសនាទាំងបីនេះ។˝

quick menu
MCT
chungcheongnam-do
KLAFIR
TOP