주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

កសិផល

អង្ករកុងជូ

អង្ករកុងជូ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងសារធាតុចិញ្ចឹមខ្ពស់ ត្រូវបានដាំដុះដោយយកចិត្តទុកដាក់ពីសំណាក់កសិករ ដោយប្រើប្រាស់ទឹកដែលស្អាត និងនៅលើដីដែលសំបូរជីជាតិ។

Gongju Rice

គ្រាប់កៅឡាក់កុងជូ

គ្រាប់កៅឡាក់កុងជូ គឺជាគ្រាប់កៅឡាក់ដែលល្អជាងគេនៅក្នុងប្រទេស ដោយបានដាំនៅលើដីដែលមានជីជាតិល្អ ជាមួយនឹង បច្ចេកទេសដើម្បីបង្កើនភាពផ្អែម និងរយ:ពេលនៃការរក្សាទុក។

Gongju Shelled Chestnut

ផ្សិតដើមឈើអូកកុងជូ

ត្រូវបានដាំដោយប្រើឈើអូក ដែលអំណោយផលដល់ការលូតលាស់នៃផ្សិត។ ផ្សិតដើមឈើអូកនៃទីក្រុងកុងជូ មានក្លិន ឈ្ងុយ រសជាតិឆ្ងាញ់ និងសារធាតុចិញ្ចឹមខ្ពស់។

Gongju Shitake Mushroom

ម្ទេសប្លោកស៊ីនផុង

មានឈ្មោះល្បីល្បាញទូទាំងប្រទេស ម្ទេសប្លោកស៊ីនផុង ត្រូវបានដាំឡើងដោយប្រើជីតិចតួចបំផុត ជាមួយនឹងកំដៅតិចៗ និង មានភាពស្រួយល្អ។

Shinpung Unripe Red Pepper

ផ្សិតប៉ាវហ៊ឺ

ត្រូវបានដាំជាមួយបច្ចេកទេសប្រើប្រាស់កំទេចរណារ និងអង្កាម ហើយផ្សិតប៉ាវហ៊ឺត្រូវបានគេចូលចិត្តដោយសារភាពស្អាត ព្រមទាំងរសជាតិ និងក្លិនដ៏ឈ្ងុយឆ្ងាញ់។ អាហារសុខភាពដែលមិនប៉ះពាល់ដល់បរិស្ថាននេះ ត្រូវបានលក់ និងដឹកជញ្ជូនទៅ តាមក្បួនខ្នាតត្រឹមត្រូវ។

Oyster Mushroom

ផ្លែសារី និងផ្លែប៉ោមកុងជូ

ត្រូវបានដាំនៅលើដីដែលមានបង្ហូរទឹកបានល្អ ជាមួយនឹងការយកចិត្តទុកដាក់របស់កសិករ ព្រមទាំងត្រូវបានលក់ និងដឹក ជញ្ជូនទៅតាមក្បួនខ្នាតត្រឹមត្រូវ។ ផ្លែសារី និងផ្លែប៉ោមកុងជូ មានរសជាតិផ្អែម និងមានពណ៌ស្រស់ ហើយគឺជាទីចូលចិត្តរបស់ អតិថិជន។

Gongju Pear, Gongju Apple

ត្រសក់កុងជូ

ត្រសក់ទាំងនេះ ត្រូវបានដាំនៅក្នុងផ្ទះកញ្ចក់ ដោយប្រើប្រាស់គ្រឿងផ្សំថ្នាំបុរាណផ្អាប់ទុក នៅទីប្រជុំជនអ៊ូសុង និងឡេអ៊ីន មានពណ៌ស្រស់ និងមានជាតិទឹកខ្ពស់ដែលធ្វើអោយវាកាន់តែស្រួយ។

Gongju Herbal Cucumber

ស្ត្រប៊ែរីធ្យូងអូក

ស្ត្រប៊ែរីនេះ ត្រូវបានដាំនៅក្នុងផ្ទះកញ្ចក់ និងនៅលើដីមានជាតិខ្សាច់ដែលមានបង្ហូរទឹកបានល្អ។ ស្ត្រប៊ែរីទាំងនេះ មានពណ៌ ស្រស់ មានរសជាតិផ្អែម និងត្រូវបានលក់ និងដឹកជញ្ជូនទៅតាមក្បួនខ្នាតត្រឹមត្រូវ។

Chamsut (Genuine Charcoal) Strawberry

ប៉េងប៉ោះកុងជូ

ប៉េងប៉ោះទាំងនេះ ត្រូវបានដាំនៅក្នុងផ្ទះកញ្ចក់ និងនៅលើដីមានជាតិខ្សាច់ដែលមានបង្ហូរទឹកបានល្អ និងត្រូវបានលក់ និងដឹកជញ្ជូនទៅតាមក្បួនខ្នាតត្រឹមត្រូវ ព្រមទាំងមានពណ៌ស្រស់ មានរសជាតិផ្អែម គឺជាអាហារសុខភាពដ៏ល្អមួយ។

Gongju Tomato
quick menu
MCT
chungcheongnam-do
KLAFIR
TOP