주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

អាហារក្រៀម

បន្លែជ្រក់របស់លោកយាយ

បន្លែជ្រក់ទាំងនេះ ត្រូវបានធ្វើឡើងដោយ លោកយាយ គីម ស៊ុន-ណាម ដែលជាអ្នកធ្វើបន្លែជ្រក់ដ៏ជំនាញជាង 40 ឆ្នាំមក ហើយ។ លោកយាយធ្វើបន្លែជ្រក់ ដោយប្រើប្រាស់បន្លែស្រស់ៗទៅតាមរដូវកាល និងផ្អាប់ទុកដោយប្រើវិធីបុរាណ។

Grandma Jangajji

ស្រាយិនសិនព្រៃ

ស្រាយិនសិននេះ ត្រូវបានធ្វើឡើងដោយប្រើយិនសិនព្រៃ ដែលដុះនៅក្នុងតំបន់ដែលមិនមានការបំពុលក្បែរភ្នំកេរ្យ៉ូង ស្រា យិនសិននេះ តែងតែត្រូវបានប្រើជាអំណោយ ដោយសារវាមានក្លិន និងរសជាតិឈ្ងុយឆ្ងាញ់ ព្រមទាំងទទួលការវាយតំលៃ ខ្ពស់នៅក្នុងការប្រកួតស្រាទៀតផង។

Sansam-ju

ទឹកជ្រលក់

ដោយមានរសជាតិ និងក្លិនដូចធ្វើនៅផ្ទះ ទឹកជ្រលក់ម្ទេសក្រហម ទឹកជ្រលក់សណ្តែកសៀង ទឹកស៊ីអ៊ីវ និងឆុងគុកចាំង ត្រូវបានផលិតឡើង ដោយប្រើវិធីបុរាណ ដែលប្រើសណ្តែកសៀងដែលដាំនៅក្នុងតំបន់ ហើយទឹកជ្រលក់ទាំងអស់នេះ កាន់តែទទួលបានប្រជាប្រិយភាពក្នុងចំណោមអតិថិជន។

Traditional Jangryu

អាហារសំរន់ហាន-ក្វា នៅភ្នំកេរ្យ៉ូង

ធ្វើឡើងដោយអ្នកដែលមានជំនាញក្នុងការផលិត និងប្រើប្រាស់អង្ករដែលមានគុណភាពខ្ពស់ និងផលិតក្នុងស្រុក បានធ្វើ អោយអាហារសំរន់ហាន-ក្វា ទាំងនេះ មានរសជាតិកាន់តែផ្អែម និងស្រួយល្អ ហើយបានក្លាយជាជំរើសដ៏ល្អសំរាប់អំណោយ និងសំរាប់ប្រើប្រាស់ក្នុងពិធីសែនព្រេន។

Gyeryong-san Han-gwa

ស្រាកេរ្យ៉ូងបេក-អ៊ីល

ស្រាកេរ្យ៉ូងបេកអ៊ីល ទទួលបានពានរង្វាន់ថ្នាក់ជាតិ នៅក្នុងចំណោមស្រាបុរាណ នៃការប្រកួតទូទាំងប្រទេស ហើយគឺជាស្រា ដែលផលិតឡើងដោយប្រើបច្ចេកទេសដែលបន្សល់ទុកជាង 400 ឆ្នាំមកហើយ មានប្រជាប្រិយខ្ពស់ក្នុងចំណោមអ្នក ចូលចិត្តទទួលទានស្រា ដោយសាររសជាតិ និងក្លិនដ៏ឈ្ងុយឆ្ងាញ់របស់វា។

Gyeryong Baekil
quick menu
MCT
chungcheongnam-do
KLAFIR
TOP