주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ការស្នាក់នៅក្នុងអារាម

  • ការស្នាក់នៅក្នុងអារាម
  • ការស្នាក់នៅក្នុងអារាម
  • ការស្នាក់នៅក្នុងអារាម

តើការស្នាក់នៅក្នុងអារាមជាអ្វី?

លំហែផ្លូវកាយ និងផ្លូវអារម្មណ៍ ឃ្លាតឆ្ងាយពីបញ្ហាផ្សេងៗដែលប្រឈមមុខក្នុងការរស់នៅប្រចាំថ្ងៃ ជាមួយ នឹងភាពសណ្តោសរបស់ព្រះពុទ្ធ។ បើកទទួលបុគ្គលទាំងប្រុសទាំងស្រី គ្រប់វ័យ ហើយការស្នាក់នៅក្នុង អារាមផ្តល់នូវបទពិសោធន៍មួយដែលធ្វើអោយមនុស្សម្នាក់ស្គាល់ខ្លួនឯងកាន់តែច្បាស់ តាមរយ:ការអនុវត្ត ទំនៀមទំលាប់បុរាណនៅក្នុងទេសភាពស្រស់ត្រកាលនៃធម្មជាតិ។

កូរ៉េ គឺជាប្រទេសមួយដែលមានវប្បធម៌ដ៏ស្រស់បំព្រង មានប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលមានអាយុកាល ដល់ 5,000 ឆ្នាំ។ សាសនាព្រះពុទ្ធនៅក្នុងប្រទេសកូរ៉េ ត្រូវបានរក្សាទុករហូតមកដល់សព្វថ្ងៃ ហើយបច្ចុប្បន្ន ការប្រតិបត្តិព្រះពុទ្ធសាសនា មានអាយុកាល 1,7000 មកហើយ គឺជាលំហវប្បធម៌មួយដែលរួមបញ្ចូលនៃ ទេសភាពធម្មជាតិ មនុស្សជាតិ និងវប្បធម៌។

ការស្នាក់នៅក្នុងអារាម ធ្វើអោយស្រស់ថ្លាផ្នែកផ្លូវអារម្មណ៍ និងជារបត់កែប្រែទំលាប់រស់នៅប្រចាំថ្ងៃ។ តាម រយ:ការស្នាក់នៅក្នុងអារាម និងកម្មវិធីតាំងសមាធិ នឹងជួយអោយអ្នកកំចាត់អស់នូវកង្វល់ និងទុក្ខលំបាក ផ្សេងៗ ជាពិសេសនោះ គឺមានការទទួលទានអាហារ និងពិធីពិសាតែនៅក្នុងអារាមដ៏ស្ងប់ស្ងាត់។

តាមរយ:ការជួយអោយយើងស្គាល់ខ្លួនឯងកាន់តែច្បាស់ និងធ្វើអោយអារម្មណ៍របស់យើងស្ងប់តាមរយ:ការ តាំងសមាធិ​ និងការដើរកំសាន្តនៅក្នុងព្រៃប្រឹក្សា អាចជួយអោយយើងទាំងអស់គ្នារួចផុតពីចំណងផ្សេងៗ ដែលយើងជួយប្រទះក្នុងការរស់នៅប្រចាំថ្ងៃ ព្រមទាំងបន្ថែមនូវរសជាតិកាន់តែជ្រាលជ្រៅជាមួយនឹងតែ ដ៏ឈ្ងុយឆ្ងាញ់ នោះកាន់តែធ្វើអោយការស្នាក់នៅក្នុងអារាម ទាក់ទាញភ្ញៀវទេសចរកាន់តែខ្លាំង។

អារាមម៉ាកុកសា
  • អាសយដ្ឋាន : 966 ទីក្រុងកុងជូ, ម៉ាកុកសា-រ៉ូ, ទីប្រជុំជនសាកុក, កុងជូ (567 អ៊ូណាម-លី)
  • លេខទូរស័ព្ទ. : 041-841-6226
  • គេហទំព័រ : http://www.magoksa.or.kr
អារាមកាប់សា
  • អាសយដ្ឋាន : 567-3 កាប់សា-រ៉ូ, ទីប្រជុំជនកេរ្យ៉ូង, កុងជូ (52 ជុងអាង-លី)
  • លេខទូរស័ព្ទ : 041-857-8982
  • គេហទំព័រ : http://www.gapsa.org
មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា
  • អាសយដ្ឋាន : 1065 ទីក្រុងកុងជូ, ម៉ាកុកសា-រ៉ូ, ទីប្រជុំជនសាកុក, កុងជូ (604 អ៊ូណាម-លី)
  • លេខទូរស័ព្ទ: 041-841-5050
  • គេហទំព័រ​: http://www.budcc.com
quick menu
MCT
chungcheongnam-do
KLAFIR
TOP