주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

  • tour2Korea
  • Korea be inspired Map survice

ការចុះឈ្មោះយកកាតចុះឈ្មោះជនបរទេស

ការចុះឈ្មោះយកកាតចុះឈ្មោះជនបរទេស

លិខិតបញ្ជាក់ និងរយៈពេលនៃ កាតចុះឈ្មោះជនបរទេស
  • ជនបរទេសដែលមានបំនងស្នាក់នៅក្នុងប្រទេសកូរ៉េ លើសពី ៩០ថ្ងៃ តំរូវអោយចុះឈ្មោះជាជន បរទេសដែលស្នាក់នៅក្នុងប្រទេសកូរ៉េ គិតចាប់ពីថ្ងៃដែលចូ
  • មក។. បើសិនជារយៈពេលស្នាក់នៅត្រូវកត់សំគាល់ ៥៩ថ្ងៃ ទៅលើទិដ្ឋិការ នៃលិខិតឆ្លងដែន នោះត្រូវតែចុះឈ្មោះជាជនបរទេសដែលស្នាក់នៅក្នុងប្រទេសកូរ៉េ មុន ៥៩ថ្ងៃ ចាប់ពីថ្ងៃចូល មក។
  • បើសិនជាលិខិតបញ្ជាក់ការស្នាក់នៅ រឺសុំការអនុញ្ញាតចំពោះការផ្លាស់ប្តូរ កំឡុងពេល ស្នាក់នៅប្រទេសកូរ៉េ នោះត្រូវតែចុះឈ្មោះជាជនបរទេសដែលស្នាក់នៅក្នុងប្រទេសកូរ៉េភ្លាម បន្ទាប់ពីមាន ការយល់ព្រម ចំពោះការសុំ។
ឯកសារដែលចាំបាច់
ឯកសារដែលចាំបាច់ សំរាប់ជនបរទេសទាំងអស់ដែលស្នាក់នៅក្នុងប្រទេសកូរ៉េ លិខិតឆ្លងដែន
  • សំនើរពាក្យសុំកាតចុះឈ្មោះជនបរទេស អាចធ្វើឡើងនៅ សេវាកម្មអន្តោប្រវេសន៍កូរ៉េ
  • រូបថតកាតពណ៌ ២សន្លឹក (3cmX4cm)
  • ឯកសារផ្សេងៗ ឯកសារផ្សេងដទៃទៀត តំរូវជាចាំបាច់ យោងទៅតាមស្ថានភាព នៃការស្នាក់នៅ។ សូមទាក់ទងទៅសេវាកម្ម អន្តោប្រវេសន៍កូរ៉េ ដើម្បីមើលឯកសារ ដែលចាំបាច់។
  • ប្រាក់ដែលត្រូវបង់ ១ម៉ឺនវ៉ុន (តែមប្រាក់ចំនូលរដ្ឋាភិបាល)
ជនរៀបការអន្តោប្រវេសន៍
បន្ថែមទៅលើឯកសារខាងលើ ជនរៀបការអន្តោប្រវេសន៍ ត្រូវបានតំរូវអោយដាក់ឯកសារ របស់ភាគីប្តី រឺប្រពន្ធ (ភាគីប្តី រឺប្រពន្ធជាជនជាតិកូរ៉េ) ដូចខាងក្រោម៖ លិខិតបញ្ជាក់ទំនាក់ទំនងគ្រួសារ លិខិតបញ្ជាក់ការរៀបកា
  • ឯកសារថតចំលងពី អត្តសញ្ញាណប័ណ្ណ
  • លិសិតឯកសារយោង
ការដាក់ពាក្យសុំ និងសងកាតចុះឈ្មោះជនបរទេស

ការដាក់ពាក្យសុំ និងសងកាតចុះឈ្មោះជនបរទេស ត្រូវធ្វើនៅតាមការិយាល័យ អន្តោប្រវេសន៍ ដែលមានក្នុងអាស័យដ្ឋាន ដូចខាងក្រោម ៖

  • សេវាកម្មអន្តោប្រវេសន៍ (1345)
  • ការចេញនូវកាតចុះឈ្មោះជនបរទេស
  • រយៈពេលនៃការចេញនូវកាតចុះឈ្មោះជនបរទេស អាចខុសគ្នាអាស្រ័យទៅលើ ការិយាល័យដែលទាក់ទង។ ជាទូទៅ អ្នកអាចមគុកកាតចុះឈ្មោះជនបរទេសបាន ពីការិយាល័យពី ៧ ទៅ១០ថ្ងៃ បន្ទាប់ពីថ្ងៃចុះឈ្មោះ រឺអាចទទួលវាតាមរយៈការចែកចាយ តាមផ្ទះ ដោយបង់ថ្លៃ ចែកចាយជាមុន ដែលមានតំលៃ ៣ពាន់វ៉ុន។
ការគ្រប់គ្រងកាតចុះឈ្មោះជនបរទេស
  • លិខិតបញ្ជាក់ពី កាតចុះឈ្មោះជនបរទេស មានសារៈសំខាន់សំរាប់បញ្ជាក់ពីជនបរទេស ដែលស្នាក់នៅក្នុងប្រ ទេសកូរ៉េ។ ជនបរទេសត្រូវតែយកកាត នេះតាមខ្លួនជានិច្ច។
  • ការចេញកាតចុះឈ្មោះជនបរទេសជាលើកទី២ ក្នុងករណីនេះ ជនជាតិបរទេសដែល ស្នាក់នៅក្នុងប្រទេស កូរ៉េគួរតែដាក់ពាក្យសុំលិខិតបញ្ជាក់ពីកាតចុះឈ្មោះជនបរទេស នៅសេវាកម្មអន្តោប្រវេសន៍កូរ៉េ កំឡុង ពេល ១៤ថ្ងៃ។. នៅពេលដែល លិខិបញ្ជាក់ពី កាតចុះឈ្មោះជនបរទេសបានបាត់។
    • នៅពេលដែល លិខិតបញ្ជាក់ពី កាតចុះឈ្មោះជនបរទេសបានរហែក។
    • នៅពេលដែល គ្មានកន្លែងសំរាប់សំគាល់ពត៌មាន
    • នៅពេលដែលមានការផ្លាស់ប្តូរព៌តមាន (ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំនើត រឺសញ្ជាតិ)
  • ឯកសារចាំបាច់ លិខិតឆ្លងដែន
    • សំនើរពាក្យសុំសំរាប់ការចេញ លិខិតបញ្ជាក់ពី កាតចុះឈ្មោះជនបរទេសម្តងទៀត
    • លិខិតបញ្ជាក់ហេតុផលនៃការដាក់ពាក្យសុំ (ក្នុងករណីបាត់កាត) មិនមានសំនុំបែបបទ និងលិខិតនោះ គួរតែផ្តល់នូវពត៌មានលំអិតពីការបាត់
    • រូបថតពណ៌ (3cmX4cm)
    • បង់ប្រាក់ ១ម៉ឺនវ៉ុន។
  • ការសងកាតចុះឈ្មោះអន្តោប្រវេសន៍ អ្នកត្រូវតែសងកាតចុះឈ្មោះអន្តោប្រវេសន៍ នៅក្នុងករណីខាងក្រោម៖
    ករណី ពេលដែលត្រូវសង ឯកសារចាំបាច់
    ពេលអ្នកចាកចេញពីកូរ៉េជាអចិន្រ្តៃយ៍ នៅព្រលានយន្តហោះមុននឹងចាកចេញ គ្មាន
    ពេលអ្នកយកសញ្ជាតិជាកូរ៉េ បាន កំឡុងពេល ១៤ ថ្ងៃពេលអ្នកយកសញ្ជាតិជាកូរ៉េ បាន លិខិតបញ្ជាក់សញ្ជាតិ លិខិតបញ្ជាក់ការបោះបង់សញ្ជាតិដើម លិខិតបញ្ជាក់ស្តង់ដារ កាតអត្ត សញ្ញាណប័ណ្ណ
    ពេលអ្នកស្លាប់ កំឡុងពេល១៤ថ្ងៃពី ការប្រកាសមរណភាព រឺកំឡុងពេល៣០ថ្ងៃ ពីការស្លាប់ លិខិតមរណៈភាព ឯកសារផ្សេងៗ ដែលបញ្ជាក់ថាស្លាប់

* Source : Danuri (The multicultural family support portal site)

quick menu
MCT
chungcheongnam-do
KLAFIR
TOP