주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

  • tour2Korea
  • Korea be inspired Map survice

ការពន្យាពេលការស្នាក់នៅ

ការពន្យាពេលការស្នាក់នៅ

ល័ក្ខខ័ណ្ឌ និងរយៈពេលនៃការពន្យាពេល

ប្រសិនបើ ជនបរទេសចង់បន្តការស្នាក់នៅក្នុងប្រទេសកូរ៉េ បន្ទាប់ពីរយៈពេលដែល អនុញ្ញាតត្រូវបានបញ្ចប់ គេត្រូវដាក់ពាក្យសុំពន្យាពេលការស្នាក់នៅ ចាប់ពីរយៈពេល ២ខែ មុនពេលផុតកំនត់ដល់។ គេនឹងត្រូវបានពិន័យជាសាច់ប្រាក់ក្នុងករណីដែល ការដាក់ពាក្យសុំ ត្រូវបានយឺតយ៉ាវ។

ប្រសិនបើ ជនបរទេស ដាក់ពាក្យសុំពន្យាពេលការស្នាក់នៅ គេគួរតែធ្វើអោយបាន ឆាប់រហ័ស ពីព្រោះក្នុងករណីដែលគេត្រូវរង់ចាំលទ្ធផលនៃពាក្យស្នើរសុំពេល ហើយ រយៈពេលអនុញ្ញាតចាស់ត្រូវបានបញ្ចប់ គេមិនអាចស្នាក់នៅក្នុងប្រទេសកូរ៉េរង់ចាំបាន ទេ។ ពោលគឺ ប្រសិនបើ គេស្នាក់នៅក្នុងប្រទេសកូរ៉េរង់ចាំលទ្ធផលនៃពាក្យស្នើរសុំ ខណៈដែលរយៈពេលដែលអនុញ្ញាតអោយស្នាក់នៅចាស់ត្រូវបានបញ្ចប់ គេនឹងត្រវបាន ចាត់ទុកជាជនអន្តោប្រវេសន៍ខុសច្បាប់។.

របៀបរបបនៃការស្ទើរសុំពន្យាពេលការស្នាក់នៅ

Procedure of Extension of Stay

របៀបរបបនៃការស្ទើរសុំពន្យាពេលការស្នាក់នៅ
  • ឯកសារចាំបាច់
  • ពាក្យសុំពន្យាពេលការស្នាក់នៅ
  • លិខិតឆ្លងដែន និងកាតសំរាប់ជនអន្តោប្រវេសន៍ (ក្នុងករណីដែលអាចធ្វើបាន)
  • ឯកសារបន្ថែមផ្សេងៗខុសៗគ្នាទៅតាមសមាសភាពនៃការស្នាក់នៅរបស់មនុស្សម្នាក់ៗ
  • ថ្លៃសេវាៈ ៣០,០០០វ៉ុន (២០,០០០ វ៉ុនក្នុងករណីទិដ្ឋិការជាប្រភេទ F-2
ជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍
  • គេត្រូវភ្ជាប់បន្ថែមជាមួយនូវឯកសារដូចខាងក្រោម៖ សៀវភៅគ្រួសាររបស់ស្វាមី រឺភរិយាជាជនជាតិកូរ៉េ
    • ច្បាប់ចំលងនៃអត្តសញ្ញាណប័ណ្ណរបស់ស្វាមី រឺភរិយាជាជនជាតិកូរ៉េ
    • លិខិតបញ្ជាក់ថាជា ស្វាមី រឺភរិយា របស់ស្វាមី រឺភរិយាជាជនជាតិកូរ៉េ

    o ប្រសិនបើជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍ ត្រូវបាន ស្វាមី រឺភរិយាជាជនជាតិកូរ៉េ ធ្វើការដាក់មិនសមរម្យ រឺមានការលំបាកក្នុងការស្វែងរកឯកសារត្រឹមត្រូវគ្រប់គ្រាន់ ទាក់ទងនឹងស្វាមី រឺភរិយាជាជនជាតិកូរ៉េក្នុងការដាក់ពាក្យស្នើរសុំ។

  • វាជាការប្រសើរប្រសិនបើ ជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍ ដែលលះលែង ស្វាមី រឺភវិយាជាជនជាតិកូរ៉េរបស់គេដោយសារការធ្វើដាក់មិនសមរម្យរបស់ ស្វាមី រឺភរិយា ជាជនជាតិកូរ៉េ ទៅពិគ្រោះ យោបល់ជាមួយ អ្នកឯកទេសពីព្រោះការលះលែងដែលធ្វើដោយ ទ្វេរភាគីនឹងត្រូវបានយកមកពិចារណាមុនគេ នៅពេលដែលមានបញ្ហាណាមួយកើតឡើង ទាក់ទងទៅនឹងផលវិបាកនៃការលះលែង។
  • ប្រសិនបើជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍ កំពុងឋិតក្នុងដំណាក់កាលនៃការ លែងលះ រយៈពេលនៃការស្នាក់នៅអាចត្រូវបានពន្យាពេលរហូតដល់ ការលែងលះបាន ចប់សព្វគ្រប់។ ក៏ប៉ុន្តែរយៈពេលនៃការស្នាក់នៅអាចត្រូវបានពន្យាយ៉ាងយូរ៣ខែ។

* Source : Danuri (The multicultural family support portal site)

quick menu
MCT
chungcheongnam-do
KLAFIR
TOP