주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

  • tour2Korea
  • Korea be inspired Map survice

ការស្នើសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍

ជនបរទេសនៅប្រទេសកូរ៉េទាំងឡាយដែលអាចបំពេញនូវល័ក្ខខ័ណ្ឌខាងក្រោម អាចសុំសិទ្ធិធ្វើជាពលរដ្ឋកូរ៉េទៅអាជ្ញាធរមានសមត្ថកិច្ចផ្នែកខាងអន្តោប្រវេសន៍នៃប្រទេសកូរ៉េដោយដាក់ នូវឯកសារចាំបាច់ ដែលផ្សេងៗពីគ្នាទៅតាមប្រភេទនៃការស្នាក់នៅ។

ល័ក្ខខ័ណ្ឌ

Qualification
  • ជនបរទេស ដែលបានស្នាក់នៅប្រទេសកូរ៉េ លើសពីរយៈពេល៥ឆ្នាំ
  • ជនបរទេសដែលជាស្វាមី រឺភរិយារបស់ជជាតិកូរ៉េ រឺជាឳពុកម្តាយ របស់ក្មេងជាជនជាតិកូរ៉េ ដែលមិនទាន់គ្រប់អាយុ
  • ជនបរទេសដែលបានវិនិយោគចាប់ពី ០,៥លានដុល្លា
  • ជនជាតិកូរ៉េដែលរស់នៅបរទេស
  • ជនជាតិចិនកាត់កូរ៉េដែលកើតនៅប្រទេសកូរ៉េ
  • អ្នកបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតផ្នែកខាងឧស្សាហកម្មបច្ចេកវិជ្ជាទំនើប
  • អ្នកបានទទួលសញ្ញាប័ត្រថ្នាក់បរិញ្ញា រឺអាជ្ញាប័ណ្ណផ្នែកខាងឧស្សាហកម្មបច្ចេកវិជ្ជាទំនើប
  • អ្នកឯកទេសផ្នែកការងារណាមួយ
  • អ្នកផ្តល់វិភាគទានពិសេស
  • អ្នកដែលទទួលនូវប្រាក់ចូលនិវត្តន៍

ករណីជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍

ជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍ ដែលបានរស់នៅក្នុងប្រទេសកូរ៉េលើសពី២ឆ្នាំ ហើយ អាចបំពេញនូវល័ក្ខខ័ណ្ឌខាងក្រោម អាចសុំសិទ្ធិធ្វើជាពលរដ្ឋកូរ៉េ ទៅអាជ្ញាធរមានសមត្ថកិច្ច ផ្នែកខាងអន្តោប្រវេសន៍នៃប្រទេសកូរ៉េ ដោយដាក់បញ្ជូលនូវឯកសារចាំបាច់នានា។.

ល័ក្ខខ័ណ្ឌ
  • ជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍ ដែលនៅតែមានទំនាក់ទំនងជាគ្រួសារ ជាមួយ ស្វាមី រឺភិយា ជនជាតិកូរ៉េ
  • ជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍ដែលស្វាមី រឺភរិយាជាជនជាតិកូរ៉េ បានទទួលអនិច្ចកម្ម រឺបានបាត់ខ្លួន ដោយមានសេចក្តីបញ្ជាក់ពីតុលាការ
  • ជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍ដែលបានលែងលះជាមួយ ស្វាមី រឺភរិយាជាជនជាតិ កូរ៉េ ដោយមានការបញ្ជាក់ថាគេមិនមានកំហុស។
  • ជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍ដែលមាន និងកំពុងចញ្ជឹមកូនដែលមិនទាន់គ្រប់ អាយុជាមួយស្វាមី រឺភរិយា ជាជនជាតិកូរ៉េ ទោះមិនបានរៀបអាពាហ៍ពិពាហ៍ពេញច្បាប់ ក៏ដោយ។
ឯកសារចាំបាច់
  • ពាក្យសុំផ្លាស់ប្តូរប្រភេទ នៃការស្នាក់នៅ (F-2>F-5)
  • លិខិតឆ្លងដែន និងកាតសំរាប់ជនអន្តោប្រវេសន៍
  • លិខិតបញ្ជាក់ទំនាក់ទំនងជាមួយជនជាតកូរ៉េ និងច្បាប់ចំលងនៃ អត្តសញ្ញាណប័ណ្ណ របស់ស្វាមី រឺភរិយា ជាជាតិកូរ៉េ
  • សេចក្តីបញ្ជាក់ពីការបាត់ខ្លួន (ក្នុងករណី ស្វាមី រឺភរិយាជាជនជាតិកូរ៉េបានបាត់ខ្លួន), លិខិតមរណៈភាព (ក្នុងករណីស្វាមី រឺភរិយាជាជនជាតិកូរ៉េ បានទទួលអនិច្ចកម្ម) រឺដីការបញ្ជាក់ថា ស្វាមី រឺភរិយាជាជនជាតិកូរ៉េជាអ្នកទទួលខុសត្រូវចំពោះការបែកបាក់ គ្នា (ក្នុងករណី ជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍លែងលះជាមួយ ស្វាមី រឺភរិយា ជាជនជាតិកូរ៉េ)
  • លិខិតបញ្ជាក់ពីលទ្ធភាពហិរញ្ញវត្ថុ (មួយក្នុងចំនោមឯកសារខាងក្រោម)
    • លិខិតបញ្ជាក់ពីធនាគារដែល បញ្ជាក់ថាមានថវិការចាប់ពី ៣០លានវ៉ុន ដំកល់ក្នុងកុង ធនាគាររបស់ខ្លួន រឺរបស់សមាជិកគ្រួសារ ដែលខ្លួនកំពុងរស់នៅជាមួយ
    • ច្បាប់ចំលងនៃលិខិតបញ្ជាក់ពីអចលនទ្រព្យ រឺច្បាប់ចំលងនៃលិខិតបញ្ជាក់ពីកិច្ចសន្យា ជួល
    • លិខិតបញ្ជាក់ពីចំនូលរបស់ខ្លួន រឺរបស់ស្វាមី រឺភរិយាជាជនជាតិកូរ៉េ និងលិខិតបញ្ជាក់ ការងារ
  • ឯកសារយោងផ្ទាល់ខ្លួន

    បើមិនមែនជាជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍ ជនបរទេសត្រូវប្រគល់នូវឯកសារ យោងផ្ទាល់ខ្លួន រួមមានលិខិតបញ្ជាក់ការងារ លិខិតបញ្ជាក់ការបង់ពន្ធ និងលិខិតបញ្ជាក់ ការបង់ពន្ធលើ កម្មសិទ្ធិដើម្បី បញ្ជាក់ពីលទ្ធភាពនៃការផ្តល់នូវឯកសារគ្រប់គ្រាន់។

  • តំលៃសេវាៈ ៥០,០០០វ៉ុន
គុណប្រយោជន៍
  • ជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍មិនចាំបាច់បោះបង់សញ្ជាតិដើមរបស់គេ.
  • ទោះបីជាលែងលះជាមួយស្វាមី រឺភរិយាជាជនជាតិកូរ៉េក៏ដោយ ក៏អាចរក្សាសិទ្ធិជា ពលរដ្ឋកូរ៉េ
  • ជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍អាចចូលរួមក្នុងការបោះឆ្នោតនានាចាប់ផ្តើមពី រយៈពេល ៣ឆ្នាំបន្ទាប់ពីទទួលបានសិទ្ធិធ្វើជាពលរដ្ឋកូរ៉េ
  • ជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍ មិនចាំបាច់ស្នើរសុំការអនុញ្ញាតិអោយត្រលប់ មកប្រទេសកូរ៉េ បន្ទាប់ពីការចាកចេញ ប្រសិនបើគេចេញពេលពីប្រទេសកូរ៉េ ហើយ ត្រលប់មកវិញក្នុងរយៈពេល ១ឆ្នាំគិតចាប់ពីថ្ងៃចាកចេញ។.
ការបាត់បង់សិទ្ធិធ្វើជាពលរដ្ឋកូរ៉េ
  • ជនបរទេសដែលទទួលបាន សិទ្ធិធ្វើជាពលរដ្ឋកូរ៉េ អាចបាត់បង់សិទ្ធិធ្វើជាពលរដ្ឋកូរ៉េ វិញក្នុងករណីដូចខាងក្រោម៖
  • មិនអាចត្រឡប់មកប្រទេសកូរ៉េវិញតាមពេលវេលាកំនត់បន្ទាប់ពីចាកចេញ
  • ប្រព្រឹត្តិបទឧក្រិដ្ឋកម្ម រឺបញ្ហានានាដែលល្មើសច្បាប់ឧក្រិដ្ឋកម្ម
  • ប្រព្រឹត្តិបទឧក្រិដ្ឋដូចជា ឃាតកម្ម ការឆក់ប្លន់ ចរាចរគ្រឿងញាន បំពានច្បាប់សន្តិសុខ ជាតិ ការចាប់រំលោភសេពសន្ទវៈ ហិង្សាផ្លូវភេទ និង បទបរិហារកេត្ត៍ខ្មាស់។
  • ផ្តល់ពត៌មានខុសនៅក្នុងពាក្យសុំ រឺមានបំណងមិនប្រក្រតីលើការបំពេញពាក្យសុំ ក្នុងទិដ្ឋភាពផ្សេងៗ។
  • អាពាហ៍ពិពាហ៍ជាមួយជនជាតិកូរ៉េ ត្រូវបានដឹងថា គ្រាន់តែជាអាពាពិពាហ៍ក្លែងក្លាយ
  • ចូលមកប្រទេសកូរ៉េ ដោយប្រើលិខិតឆ្លងដែនក្លែងក្លាយ កែប្រែ រឺផ្លាស់ប្តូរគ្នាជាមួយ អ្នកដទៃ
  • អាពាហ៍ពិពាហ៍ក្លែងក្លាយ ដែលសំដៅទៅលើអាអាហ៍ពិពាហ៍ដែលធ្វើឡើងក្នុងតែគោល បំណងអន្តោប្រវេសន៍ ដោយគ្មានបំណងចង់រស់នៅជាដៃគូអាពាហ៍ពិពាហ៍ជាមួយជនជាតិកូរ៉េ ត្រូវបានចាត់ទុកជា មុខសញ្ញានៃការដាក់ទណ្ឌកម្មឧក្រិដ្ឋកម្ម។.

* Source : Danuri (The multicultural family support portal site)

quick menu
MCT
chungcheongnam-do
KLAFIR
TOP