주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

  • tour2Korea
  • Korea be inspired Map survice

ការស្នើសុំសញ្ជាតិ

ល័ក្ខខ័ណ្ឌ

ជនបរទេសនៅប្រទេសកូរ៉េទាំងឡាយ ដែលអាចបំពេញនូវល័ក្ខខ័ណ្ឌខាងក្រោម អាចសុំ សញ្ជាតិកូរ៉េ ទៅអាជ្ញាធរ មានសមត្ថកិច្ចផ្នែកខាងអន្តោប្រវេសន៍នៃប្រទេសកូរ៉េ។

ដើម្បីអោយប្រាកដថាអាចបំពេញនូវល័ក្ខខ័ណ្ឌទាំងនេះមែននោះ វាជាការប្រសើរបើជន បរទេស រៀបចំនូវឯកសារដោយប្រុងប្រយ័ត្នដោយមានការណែនាំពីសំណាក់ អ្នកជំនាញ។
  • ជនបរទេស នៅប្រទេសកូរ៉េ ដែលបានស្នាក់នៅប្រទេសកូរ៉េលើសពីរយៈពេល៥ឆ្នាំ
  • ជនបរទេសនៅប្រទេសកូរ៉េ ដែលឳពុក រឺម្តាយជាពលរដ្ឋកូរ៉េ រឺកើតនៅក្នុងប្រទេសកូរ៉េ និងបានរស់នៅក្នុងប្រទេសកូរ៉េលើសពី៣ឆ្នាំ
  • ជនបរទេសនៅប្រទេសកូរ៉េ ដែលបានរៀបការជាមួយជនជាតិកូរ៉េ និងបានរស់នៅ ក្នុងប្រទេសកូរ៉េ លើសពី២ ឆ្នាំ
  • ជនបរទេស នៅប្រទេសកូរ៉េ ដែលឪពុក រឺម្តាយជាពលរដ្ឋកូរ៉េ

    ជនបរទេស នៅប្រទេសកូរ៉េ ដែលឪពុក រឺម្តាយបានទទួលសញ្ជាតិកូរ៉េ អាចធ្វើការ ស្មើសុំពិសេសសំរាប់ សញ្ជាតិកូរ៉េ ដោយមិនចាំបាច់គិតពីអាយុ ការរៀបអាពាហ៍ពិពាហ៍ ហើយ រឺក៏នៅ រឺរយៈពេល ដែលនឹងស្នាក់នៅក្នុងប្រទេសកូរ៉េ (លើកលែងកូនចិញ្ចឹមដែល បានយកមកចិញ្ចឹមបន្ទាប់ពីគេធំដឹងក្តី)។.

  • ជនបរទេសនៅប្រទេសកូរ៉េ ដែលបានផ្តល់វិភាគទានពិសេសទៅដល់ប្រទេសកូរ៉េ

ករណីជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍

  • ល័ក្ខខ័ណ្ឌ
    • ជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍ ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិ កូរ៉េ និងបានរស់នៅក្នុងប្រទេសកូរ៉េយ៉ាងស្របច្បាប់ក្នុងប្រទេសកូរ៉េចាប់ពី២ឆ្នាំឡើងទៅ។
    • ជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍ដែល រៀបអាពាហ៍ពិអាហ៍ជាមួយជនជាតិកូរ៉េ អស់រយៈពេលលើសពី៣ឆ្នាំ និងបានរស់នៅក្នុងប្រទេសកូរ៉េចាប់ពី១ឆ្នាំឡើងទៅ។
    • ជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍ដែលបានស្នាក់នៅក្នុងប្រទេសកូរ៉េលើសពី២ឆ្នាំ និងមិនអាចមានសមត្ថភាពបន្តទំនាក់ទំនងជាគ្រួសារជាមួយស្វាមី រឺភរិយាជាជនជាតិកូរ៉េ
    • ដោយមូលហេតុបណ្តាលមកពីខាងដៃគូជាជនជាតិកូរ៉េដោយរួមមានអនិច្ចកម្មការបាត់ខ្លួន និងហេតុផលផ្សេងទៀត
    • ជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍ដែលមាន និងកំពុងចិញ្ចឹមកូនដែលមិនទាន់ គ្រប់អាយុ រឺនឹងចិញ្ចឹមកូនដែលមិនទាន់គ្រប់អាយុនោះ
  • ឯកសារចាំបាច់
    • ពាក្យសុំសញ្ជាតិកូរ៉េ (ភ្ជាប់ជាមួយរូបថតពណ៌៤គុណ៦សង់ទីម៉ែត្រ)
    • សេចក្តីថ្លែងការណ៍អំពីបំណងនៃការសុំសញ្ជាតិកូរ៉េ
    • សេចក្តីថ្លែងការណ៍អំពីឯការយោង(ភ្ជាប់ជាមួយរូបថត)
    • ច្បាប់ចំលងនៃលិខិតឆ្លងដែន
    • លិខិតបញ្ជាក់ទំនាក់ទំនងជាមួយដៃគូជាជនជាតិកូរ៉េ និងច្បាប់ចំលងនៃអត្តសញ្ញាណប័ណ្ណ របស់ស្វាមី រឺភរិយាជាជនជាតិកួរ៉េ
    • លិខិតបញ្ជាក់ពីលទ្ធភាពហិរញ្ញវត្ថុ (មួយក្នុងចំនោមឯកសារខាងក្រោម)
      • លិខិតបញ្ជាក់ពីធនាគារ ដែលបញ្ជាក់ថាមានថវិការ ចាប់ពី ៣០លានវ៉ុនដំកល់ក្នុងកុង ធនាគាររបស់ខ្លួន រឺរបស់សមាជិកគ្រួសាររបស់ដែលខ្លួនកំពុងរស់នៅជាមួយ
      • ច្បាប់ចំលងនៃលិខិតបញ្ជាក់ពីអចលនទ្រព្យ រឺច្បាប់ចំលងនៃលិខិតបញ្ជាក់ពីកិច្ចសន្យា ជួល
      • លិខិតបញ្ជាក់ពីចំនូលរបស់ខ្លួន រឺរបស់់ស្វាមី រឺភរិយាជាជនជាតិកូរ៉េ និងលិខិតបញ្ជាក់ ការងារ
    • ឯកសារយោងបញ្ជាក់នូវការបញ្ឈប់ជាបណ្តោះអាសន្ននូវទំនាក់ទំនងជាមួយស្វាមី រឺភរិយា ជនជាតិកូរ៉េ (ប្រសិនបើកំពុងស្ថិតក្នុងករណីនេះ)

      សេចក្តីបញ្ជាក់ការបាត់ខ្លួន (ក្នុងករណីស្វាមី រឺភរិយាជាជនជាតិកូរ៉េបានបាត់ខ្លួន) លិខិតមរណៈភាព (ក្នុងករណីស្វាមី រឺភរិយាជាជនជាតិកូរ៉េ បានទទួលអនិច្ចកម្ម) រឺដីការ បញ្ជាក់ថា ស្វាមី រឺភរិយាជាជនជាតិកូរ៉េ ជាអ្នកទទួលខុសត្រូវចំពោះការបែកបាក់គ្នា (ក្នុងករណី ជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍លែងលះជាមួយស្វាមី រឺភរិយាជា ជនជាតិកូរ៉េ)។

    • ប្រសិនបើ ជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍ កំពុងចិញ្ចឹមកូនបន្ទាប់ពីការ លែងលះ គេគួរតែបញ្ជូននូវលិខិតបញ្ជាក់ទំនាក់ទំនងគ្រួសារជាមួយកូនជនជាតិ កូរ៉េ និងឯកសារយោងដែល បញ្ជាក់ថាគេកំពុងចិញ្ចឹមកូននេះ រឺទទួលខុសត្រូវ លើការចិញ្ចឹមកូននេះ។
    • ថ្លៃសេវា៖ ១០០,០០០វ៉ុន

* Source : Danuri (The multicultural family support portal site)

quick menu
MCT
chungcheongnam-do
KLAFIR
TOP