주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

  • tour2Korea
  • Korea be inspired Map survice

សេវាកម្មគាំទ្រសំរាប់ជនបរទេស

ការអប់រំផ្នែកភាសាកូរ៉េ

Korean Language Education

ដើម្បីការរស់នៅមួយដែលរលូន និងមានលក្ខណៈគ្រប់គ្រាន់ក្នុងការស្វែងយល់ពី វប្បធម៌កូរ៉េ វាគឺជាការចាំបាច់មួយក្នុងការរៀនភាសាកូរ៉េ ហើយមានស្ថាប័នជាច្រើនដែលបើកបង្រៀនភាសាកូរ៉េដោយឥតគិតថ្លៃ។ មានស្ថាប័នមួយចំនួនបើកថ្នាក់បង្រៀនភាសាកូរ៉េសំរាប់ជនបរទេស ដូចជាមជ្ឈមណ្ឌលគាំទ្រគ្រួសារដែលមានវប្បធម៌ចំរុះ មជ្ឈមណ្ឌលគាំទ្រពលករបរទេស និងស្ថាប័នបង្រៀនភាសាកូរ៉េ។ មជ្ឈមណ្ឌលគាំទ្រគ្រួសារដែលមានវប្បធម៌ចំរុះ មានបង្កើតកម្មវិធីបង្រៀនភាសាកូរ៉េ ដល់ផ្ទះ គឺតាមរយៈការបញ្ជូនគ្រូបង្រៀនភាសាកូរ៉េទៅកាន់គេហដ្ឋានរបស់ជនអន្តោ ប្រវេសន៍ដែលមកដល់ប្រទេសកូរ៉េដោយរៀបអាពាហ៍ពិពាហ៍។ ថ្មីៗនេះ មានការកើនឡើងនៃការបង្រៀនភាសាកូរ៉េតាមរយៈអ៊ីនធើណែត ដែលអាចជួយអោយអ្នកទទួល បានសេវាកម្មបង្រៀនភាសាកូរ៉េពីគេហដ្ឋានរបស់អ្នក បានគ្រប់ពេលវេលា។

ការអប់រំទាក់ទងនឹងវប្បធម៌ និងការរស់នៅរបស់ជនជាតិកូរ៉េ

កម្មវិធីមួយចំនួនត្រូវបានបង្កើតឡើង ក្នុងការជួយអ្នកអោយយល់អំពីវប្បធម៌ និងការរស់នៅរបស់ជនជាតិកូរ៉េ ដើម្បីជាគន្លឹះដោះស្រាយបញ្ហារបស់អ្នក ដែលបណ្តាលមកពីវប្បធម៌ និងការរស់នៅខុសគ្នា។ ទ្រឹស្តី និងការអនុវត្តត្រូវបានផ្តល់អោយព្រមគ្នាចំពោះការសិក្សាដែលស្វែងយល់អំពីវប្បធម៌ចំរុះ ច្បាប់បញ្ញត្តិ សិទ្ធិមនុស្ស ជីវិតអាពាហ៍ពិពាហ៍ និងជីវិតគ្រួសារ ព្រមទាំងការអប់រំដើម្បីសំរបខ្លួនទៅនឹងសង្គមកូរ៉េ។

ការអប់រំផ្នែកព័ត៌មានវិទ្យា

ស្ទើរតែគ្រប់គ្រួសារទាំងអស់នៅក្នុងប្រទេសកូរ៉េ មានកុំព្យូទ័រនៅក្នុងផ្ទះ ដែលមាន ភ្ជាប់អ៊ីនធើណែតដែលមានល្បឿនលឿន។ អ្នកអាចទទួលបានព័ត៌មានជាច្រើនពី អ៊ីនធើណែត ក៏ដូចជាការប្រើប្រាស់សេវាធនាគារ និងរដ្ឋបាលតាមរយៈអ៊ីនធើណែត បានដោយងាយ។ បច្ចុប្បន្ននេះ មានស្ថាប័នជាច្រើន រួមមានមជ្ឈមណ្ឌលគាំទ្រគ្រួសារដែលមានវប្បធម៌ចំរុះ និងមជ្ឈមណ្ឌលគាំទ្រពលករបរទេស បានបង្កើតកម្មវិធី ព័ត៌មានវិទ្យាទាក់ទងនឹងការប្រើប្រាស់អ៊ីនធើណែត និងការប្រើកម្មវិធីកុំព្យូទ័រ ផ្សេងៗ។

ការប្រឹក្សា

Counselng

សេវាកម្មប្រឹក្សា ត្រូវបានបង្កើតឡើងដើម្បីផ្តល់យោបល់ដល់ជនបរទេសដែលរស់នៅ ក្នុងប្រទេសកូរ៉េ (បញ្ហាគ្រួសារ ការងារ ការរស់នៅ និងច្បាប់ជាដើម)

ប្រើប្រាស់សេវាកម្មទាំងឡាយដែលបង្កើតឡើងសំរាប់ជនបរទេស

មិនតែប៉ុណ្ណោះ សេវាកម្មទាក់ទងនឹងការស្វែងរកការងារ ការបង្កើតមុខរបរ ការបកប្រែផ្ទាល់មាត់/ការបកប្រែដោយការសរសេរ ត្រូវបានបង្កើតឡើងផងដែរ អ្នកអាចស្វែងរក ព័ត៌មានទាំងឡាយទាក់ទងនឹងសេវាកម្មដែលផ្តល់អោយដោយស្ថាប័នគាំទ្រជនបរទេស នៅក្នុងទំព័របន្ទាប់ ហើយអ្នកអាចទៅកាន់ស្ថានប័នដោយផ្ទាល់ ដើម្បីប្រើ ប្រាស់សេវាកម្មទាំងអស់នោះបានដោយងាយ។

* Source : Danuri (The multicultural family support portal site)

quick menu
MCT
chungcheongnam-do
KLAFIR
TOP