주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

  • tour2Korea
  • Korea be inspired Map survice

ព្រឹត្តិការណ៍នៅក្នុងគ្រួសារ

គំរប់ខួប រឺព្រឹត្តិការណ៍នៅក្នុងគ្រួសារ

នៅក្នុងជីវិតគ្រួសារ មានព្រឹត្តិការណ៍ជាច្រើន ដូចជាការផ្តល់កំណើតកូន អាពាហ៍ពិពាហ៍ មរណៈភាព ដែលសុទ្ធតែជាព្រឹត្តិការណ៍សំខាន់ៗសំរាប់បុគ្គល និងគ្រួសារ ដូចនេះ យើងជប់លៀងព្រឹត្តិការណ៍ដែលសប្បាយរីករាយ និងរំលែកទុកនៅពេលដែលមានទុក្ខ។

ពិធីបុណ្យខួបកំណើត
Birth
  • មួយរយថ្ងៃ : នៅក្នុងប្រកូរ៉េ គេតែងតែរៀបចំពិធីជប់លៀងមួយរយថ្ងៃ នៅពេលដែលទារកមានអាយុគំរប់មួយរយថ្ងៃ។ គេនឹងមានរៀបចំនំធ្វើអំពីអង្ករ នំធ្វើពីសណ្តែក ក្រហម និងស៊ុបសារាយសមុទ្រ សំរាប់ពិធីជប់លៀង ហើយគេនឹងស្លៀកពាក់ សំលៀក បំពាក់ថ្មី និងស្អាត អោយទារកដើម្បីជាការអបអរក្នុងពិធីនោះ។
  • ថ្ងៃខួបកំណើតទីមួយរបស់ទារក :គេនឹងអញ្ជើញមិត្តភក្តិ និងសាច់ញាតិចូលរួមក្នុងពិធីបុណ្យគំរប់ខួបកំណើតមួយឆ្នាំរបស់ទារក។ គេនឹងស្លៀកពាក់សំលៀកបំពាក់ ប្រពៃណីកូរ៉េអោយទារក និងរៀបចំអាហារជាច្រើន ដែលរួមមាននំធ្វើអំពីអង្ករ សុងភ្យន (នំធ្វើពីអង្ករដែលចំហុយនៅលើស្លឹកស្រល់) និងនំធ្វើពីសណ្តែកក្រហម។ ទារកនឹងធ្វើការជ្រើសរើសក្នុងចំណោមអំណោយខួបកំណើត ដែលរួមមាន ផ្លែឈើ អំបោះ បាយ ប្រាក់ ខ្មៅដៃ សៀវភៅជាដើម ដែលសុទ្ធតែមានសរសេរពាក្យជូនពរនៅពីលើ។ បច្ចុប្បន្ននេះ ខាងភោជនីយដ្ឋានអាចជួយរៀបចំអាហារទាំងនេះបាន។
  • ពិធីបុណ្យខួបកំណើត ៖ គឺជាថ្ងៃគំរប់ខួបដែលអ្នកកើត :នៅក្នុងប្រទេសកូរ៉េ ជាទូទៅយើងទទួលទានស៊ុបសារាយសមុទ្រនៅពេលព្រឹក។ ប្រសិនបើកាលៈទេសៈអនុញ្ញាតអោយ យើងនឹងធ្វើការអញ្ជើញញាតិមិត្ត និងមិត្តភក្តិ ចូលរួមពិធីជប់លៀងខួបកំណើត និងរៀបចំអាហារអោយពួកគេ។ អ្នកដែលត្រូវបាន អញ្ជីញអោយចូលរួមក្នុងពិធីជប់លៀងខួបកំណើត ត្រូវរៀបចំជាកាដូ រឺជាលុយជូនទៅម្ចាស់ពិធី។
ពិធីអាពាហ៍ពិពាហ៍ (រៀបការ)
marriage
  • ពិធីរៀបអាពាហ៍ពិពាហ៍មានតាមបែបប្រពៃណី និងបែបទាន់សម័យ បច្ចុប្បន្ន ការធ្វើបែបប្រពៃណីមិនសូវពេញនិយមប៉ុន្មានទេ គឺភាគច្រើនគេធ្វើបែបទាន់សម័យ។ ការរៀបអាពាហ៍ពិពាហ៍បែបទាន់សម័យអាចធ្វើឡើងនៅក្នុងវិហារសាសនាគ្រឹស្ត និង វត្តអារាម។ កូនកំលោះពាក់ឈុតអាវធំ និងកូនក្រមុំស្លៀករ៉ូបកូនក្រមុំ បន្ទាប់មកទើបផ្លាស់មកស្លៀកសំលៀកបំពាក់ប្រពៃណីវិញ ដើម្បីរៀបចំពិធីគោរព (ផេបេក) ចំពោះឳពុកម្តាយក្មេក និងចាស់ទុំ។
  • ផេបេក :ពិធីប្រពៃណីដើម្បីសំដែងការគោរពចំពោះឳពុកម្តាយទាំងសងខាង ដោយកូនកំលោះក្រមុំ បន្ទាប់ពីពិធីអាពាហ៍ពិពាហ៍។
ការរៀបចំពិធីខួបកំណើតទី 60 និងទី 70 (ជូនពរអោយមានអាយុវែង)
Hoegap and Gohiyeon
  • ខួបកំណើតទី 60 : គឺមានន័យថាពិធីគំរប់អាយុ 60 ឆ្នាំ។ កាលពីមុន មនុស្សនៅមាន អាយុខ្លី គេរៀបចំពិធីនេះឡើងសំរាប់ឳពុកម្តាយដែលមានអាយុវែង។ បច្ចុប្បន្ននេះ ដោយមនុស្សមានអាយុវែងជាងមុន ពិធីនេះ ត្រូវបានជំនួសដោយពិធីជប់លៀងតូច មួយវិញ។ កាលពីមុន គេជប់លៀងឱកាសនេះ ដោយរៀបចំពិធីជប់លៀង តែបច្ចុប្បន្ន កូនៗរៀបចំដំណើរកំសាន្តសំរាប់ឳពុកម្តាយ រឺជូនកាដូជាប្រាក់សុទ្ធវិញ។
  • ខួបកំណើតទី 70 :គឺមានន័យថាពិធីគំរប់អាយុ 70 ឆ្នាំ។ សំរាប់ឱកាសនេះ គេនឹង អញ្ជើញមិត្តភក្តិ និងញាតិមិត្តជិតស្និទ្ធចូលរួមពិធីជប់លៀងបុណ្យខួបកំណើតដ៏ធំមួយ និងម្ចាស់ពិធីនឹងទទួលបានកាដូ។

* Source : Danuri (The multicultural family support portal site)

quick menu
MCT
chungcheongnam-do
KLAFIR
TOP