주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

  • tour2Korea
  • Korea be inspired Map survice

អាហារធម្មតា

អាហារធម្មតា

  • ប្រជាជនកូរ៉េចូលចិត្តចែករំលែកអាហារជាមួយគ្នា។ ជាទូទៅ ក្នុងករណីដែលមានអញ្ជើញភ្ញៀវមកផ្ទះ ម្ចាស់ផ្ទះនឹងរៀបចំអាហារដែលពិសេសជាងធម្មតា។
  • ជាទូទៅ អាហារកូរ៉េមានបាយស ស៊ុប និងអាហារបន្ទាប់បន្សំ។ សំលទឹក រឺទឹកស៊ុប មានលក្ខណៈស្រដៀងនឹងទឹកស៊ុបធម្មតាដែរ ហើយមានប្រភេទអាហារដែលចំអិនដោយឆ្នាំដី ចំហុយ ស្ងោរ អាំង ចៀន ឆា និងនំចៀនបន្លែ សំរាប់អាហារបន្ទាប់បន្សំ។ អាហារពិសេសរបស់កូរ៉េគឺ គីមឈី។ អាហារដែលគេទទួលទានជំនួសបាយគឺ មី (មីស៊ុប មីត្រជាក់ ជាដើម) ស៊ូចេប៊ី និងបាយកាគឹម ជាដើម។

អាហារចំបងរបស់កូរ៉េ

បាយស

បាយស របស់កូរ៉េ គឺមានសារជាតិគ្លុយកូសខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាដំបូង អ្នកអាចនឹងមានបញ្ហារំលាយអាហារ ឈឺពោះ ក៏ប៉ុន្តែ នៅពេលដែលអ្នកទទួលទានបានប្រមាណមួយសប្តាហ៍ នោះអ្នកនឹងស៊ាំនឹងបាយរបស់កូរ៉េជាមិនខាន។

ស៊ុប សំលទឹក ទឹកស៊ុប ចុនកូល

ជាទូទៅ ប្រជាជនកូរ៉េ ចូលចិត្តស៊ុបដែលមានបន្លែ ត្រី សាច់ និងអង្ករ អាហារប្រភេទនេះ គេហៅថា ស៊ុប សំលទឹក ទឹកស៊ុប រឺចុនកូល ទៅតាមគ្រឿងផ្សំ និងរបៀបធ្វើ។

គីមឈី

គីមឈី គឺជាអាហារដែលចាំបាច់បំផុតសំរាប់ប្រជាជនកូរ៉េ រាល់ពេលទទួលទានអាហារ ដោយគីមឈីមានរសជាតិឆ្ងាញ់ សារធាតុបំប៉នច្រើន និងវីតាមីនជាដើម។ បន្លែដូចជាឆៃថាវ ស្ពៃបូកគោ ត្រសក់ ត្រូវបានគេយកទៅច្របល់នឹងអំបិល លាយជាមួយម្សៅម្ទេស និងសារធាតុផ្សំផ្សេងទៀត ដូចជាខ្ទឹមស ស្លឹកខ្ទឹម ខ្ញី និងត្រីប្រៃ។ បន្ទាប់មក គេនឹងយកបន្លែទាំងនោះទៅផ្អាប់ទុកក្នុងសីតុណ្ហភាពកំណត់មួយ និងក្នុងរយៈពេលកំណត់មួយ។

ជាទូទៅ គេរៀបចំគីមឈីនៅចុងខែវិច្ឆិកា និងដើមខែធ្នូ សំរាប់ការទទួលទានក្នុងរដូវរងារ ព្រោះគេមិនអាចដាំដុះស្ពៃបូកគោបានឡើយក្នុងរដូវរងារ។ ក្នុងករណីនេះ ញាតិមិត្តបងប្អូនតែងតែជួបជុំគ្នាធ្វើគីមឈីជាមួយគ្នាក្នុងបរិមាណដ៏ច្រើនមួយ។

អាហារស្រេចសំរាប់ទទួលទាន
  • មីរ៉ាមិន៖ គឺជាប្រភេទមីកញ្ចប់ ដែលអ្នកអាចចំអិនបានដោយងាយក្នុង រយៈពេលដ៏ខ្លី។ អ្នកអាចជ្រើសរើសរសជាតិផ្សេងៗគ្នា ដូចជារសជាតិហឹរ និងធម្មតា ហើយមានមីកំប៉ុង ដែលតំរូវអោយអ្នកគ្រាន់តែចាក់ទឹកក្តៅចូលសំរាប់ទទួលទានបាន។
  • គីមបាប់៖ គីមបាប់ គឺជាម្ហូបកូរ៉េដែលមានប្រជាប្រិយភាព ដែលធ្វើពីបាយ (បាប់) និងគ្រឿងផ្សំផ្សេងទៀតជាច្រើន ដូចជាឆៃថាវត្រាំ ហេម (សាច់ជ្រូក) ពងមាន់ ការ៉ុត ត្រសក់ ដែលរុំនៅក្នុងគីម (បន្ទះសារាយសមុទ្រ) បន្ទាប់គេនឹងកាត់ជាកង់ៗដើម្បីទទួលទាន។អាហារប្រភេទនេះ មានតំលៃថោក និងមានភាពងាយស្រួលថែមទៀតផង។
  • គុកស៊ូ (មីស៊ុប)៖ មីដែលមានដាក់ទឹកស៊ុប រឺលាយជាមួយទឹកសៀង
  • ម៉ាន់ទូ (នំប៉ាវ)៖ វាជាប្រភេទអាហារដែលចៀន រឺចំហុយ ដែលមានស្នូល ជាសាច់ តៅហ៊ូ និងគីមឈី។ មាននំប៉ាវសាច់ នំប៉ាវគីមឈី នំប៉ាវក្នុងទឹកស៊ុប និងនំប៉ាវចៀន គឺអាស្រ័យទៅតាមរបៀបធ្វើ។
  • តុកពុកគី (នំអង្ករនៅក្នុងទឹកម្ទេស)៖ គឺជាប្រភេទអាហារដែលឆានំអង្ករ ដែលស្តើងៗ ជាមួយនឹងពងមាន់ បន្លែច្រើនមុខ និងទឹកម្ទេសផ្សេងៗ។
  • ស៊ុនតេ៖ គឺជាប្រភេទអាហារដែលមានញាត់មី នៅក្នុងគ្រឿងក្នុងជ្រូក ជាមួយនឹងឈាមជ្រូក។
ផ្លែឈើប្រចាំរដូវ

មានប្រភេទផ្លែឈើស្រស់ដែលមានរសជាតិឆ្ងាញ់គ្រប់រដូវទាំងអស់ ដោយសារតែ ប្រទេសកូរ៉េមានបួនរដូវដាច់ពីគ្នា គឺរដូវផ្ការីក រដូវក្តៅ រដូវរំហើយ និងរដូវរងារ។ ថ្មីៗនេះ ការដាំដុះដោយប្រើផ្ទះកញ្ចក់ចាប់ផ្តើមមានប្រជាប្រិយភាព ហេតុដូចនេះ អ្នកអាចរកបាននូវផ្លែឈើគ្រប់ប្រភទ ទោះបីជាក្នុងរដូវណាក៏ដោយ ក៏ប៉ុន្តែផ្លែឈើដែលចំ រដូវគឺមានរសជាតិឆ្ងាញ់ជាងគេ។

ប្រសិនបើអ្នកត្រូវការផ្លែឈើដែលមកពីប្រទេសរបស់អ្នក អ្នកអាចរកបាននៅក្នុងផ្សារដែលបោះដុំ រឺផ្សារទំនើប ក៏ប៉ុន្តែរសជាតិ គឺមិនសូវឆ្ងាញ់ដូចផ្លែឈើនៅក្នុងប្រទេសរបស់អ្នកឡើយ។ ហេតុដូចនេះ ផ្លែឈើក្នុងប្រទេសកូរ៉េ គឺជាជំរើសល្អបំផុតសំរាប់អ្នក ទាំងរសជាតិ និងគុណប្រយោជន៍ចំពោះសុខភាព។

ទឹកជ្រលក់

  • ខ្ទឹមស

    មានរសជាតិខ្លាំង និងមានសំបករឹងខាងក្រៅ ក៏ប៉ុន្តែ បើអ្នកយកវាទៅអាំង វានឹងមានរសជាតិមិនសូវហឹរ និងផ្អែមទៀតផង។ ខ្ទឹមសម៉ត់ប្រើជាគ្រឿងផ្សំ និងខ្ទឹមសទាំងមូលប្រើសំរាប់ជាគ្រឿងប្រលាក់។

  • កានចាំង (ទឹកស៊ីអ៊ីវ)

    ទឹកស៊ីអ៊ីវ គឺជាទឹកដែលប្រៃប្រើសំរាប់បន្ថែមរសជាតិប្រៃទៅលើអាហារ។ ទឹកស៊ីអ៊ីវ ធ្វើឡើងដោយការផ្អាប់មេជូ (ការផ្អាប់សណ្តែក សៀង) និងអំបិល។ មានទឹកស៊ីអ៊ីវ ដែលផលិតឡើងតាមរបៀបប្រពៃណី (ទឹកស៊ីអ៊ីវចូសុន ទឹកស៊ីអ៊ីវដែលទុកយូរ) និងទឹកស៊ីអ៊ីវដែលផលិតឡើងដោយជាតិគីមី។ ទឹកស៊ីអ៊ីវដែលទុកយូរប្រើសំរាប់ដាក់ក្នុងទឹកស៊ុប និងការចំអិនអាហារ ទឹកស៊ីអ៊ីវដែលផលិតឡើងដោយជាតិគីមីប្រើសំរាប់ទទួល ទាន សាស៊ីមី អាហារដែលដាក់ទឹកខ្មេះ និងជាគ្រឿងបន្ថែមរសជាតិ រឺទឹកជ្រលក់។

  • កូឈូចាំង (ម្សៅម្ទេសក្រហម)

    មានរសជាតិខ្លាំង និងជាគ្រឿងផ្សំរសជាតិកូរ៉េ ដែលផ្អាប់ទុក ធ្វើឡើងពីម្សៅម្ទេស ម្សៅមេជូ និងអំបិល។ រសជាតិនៃកូឈូចាំង គឺបានមកពីរសជាតិដ៏ឆ្ងាញ់នៃម្សៅមេជូ ដែលផ្សំជាមួយនឹងរសជាតិហឹរ និងប្រៃដែលបានមកពីម្សៅម្ទេស។

  • ទុនចាំង (ម្សៅសណ្តែកសៀង)

    ទុនចាំង គឺជាប្រភេទអាហារប្រពៃណីកូរ៉េ ដែលបានមកពីការផ្អាប់មេជូ (សណ្តែកសៀងផ្អាប់) និងអំបិល។ ទុនចាំងត្រូវបានប្រើប្រាស់សំរាប់ដាក់ក្នុងទឹកស៊ុប។

* Source : Danuri (The multicultural family support portal site)

quick menu
MCT
chungcheongnam-do
KLAFIR
TOP