주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

  • tour2Korea
  • Korea be inspired Map survice

អាហារធម្មតា

នៅក្នុងប្រទេសកូរ៉េ ផ្ទះមានប្រភេទជាច្រើន ដូចជាផ្ទះដីឡូ អាផាតមិន អាផាតមិនខ្នាតតូច ផ្ទះដែលមានច្រើនគ្រួសាររស់នៅ។ បច្ចុប្បន្ននេះ ប្រជាជនកូរ៉េ ដែលរស់នៅ ទីក្រុង ចូលចិត្តរស់នៅក្នុងអាផាតមិន ព្រោះមានការងាយស្រួល។ ការមានផ្ទះដោយ ជាកម្មសិទ្ធិផ្ទាល់ខ្លួន គឺជាការចាំបាច់សំរាប់ជនជាតិកូរ៉េ។ ផ្ទះនៅក្នុងប្រទេសកូរ៉េមានតំលៃខ្ពស់ ហើយការរស់នៅក្នុងទីក្រុង គឺមានចំណាយខ្ពស់ជាងការរស់នៅក្នុងតំបន់ជនបទ។

ការទទួលបានផ្ទះស្នាក់នៅ

ការជួលផ្ទះ ដោយការកក់ប្រាក់

គឺជាវិធីនៃការជួលផ្ទះមួយប្រភេទ ដែលមានតែនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះ។ អ្នកជួលផ្ទះគ្រាន់តែដាក់ប្រាក់ធានាជាមួយនឹងម្ចាស់ផ្ទះ នៅពេលដែលកិច្ចសន្យាបានបញ្ចប់ នោះ អ្នកជួលផ្ទះ នឹងទទួលបាននូវប្រាក់ធានារបស់ខ្លួនមកវិញទាំងអស់។ អាចជួលផ្ទះទាំងមូល រឺមួយផ្នែកក៏បាន (មួយជាន់ រឺ 1-2 បន្ទប់)។ ប្រសិនបើអ្នកជួលផ្ទះទាំងមូល ប្រាក់ធានា គឺប្រមាណ 60~70% នៃតំលៃផ្ទះ។ ការជួលផ្ទះបែបនេះ គឺជាការសាមញ្ញ ហើយបើយោងតាមច្បាប់ ម្ចាស់ផ្ទះមិនអាចរំលោភលើកិច្ចព្រព្រៀងបានទេ ក្នុងរយៈពេលពីរឆ្នាំ លើកលែងតែមានការយល់ព្រមពីម្ចាស់ផ្ទះ។

ការជួលផ្ទះដោយបង់ខែ

បន្ទាប់ពីធ្វើការកក់ប្រាក់ហើយ អ្នកជួលផ្ទះត្រូវបង់ថ្លៃជួលផ្ទះប្រចាំខែ។ ក្នុងតំបន់ដូចគ្នា ការដាក់ប្រាក់ធានា គឺមានតំលៃថោកជាងការជួលផ្ទះដោយការកក់ប្រាក់ច្រើន ហើយនៅពេលដែលអ្នកធ្វើកិច្ចព្រមព្រៀង អ្នកអាចពិភាក្សាជាមួយម្ចាស់ផ្ទះអំពីប្រាក់កក់ និងឈ្នួលផ្ទះប្រចាំខែ។ ប្រាក់កក់កាន់តែខ្ពស់ នោះថ្លៃឈ្នួលផ្ទះកាន់តែទាប។ ថ្លៃឈ្នួលផ្ទះ គឺខុសគ្នាទៅតាមទំហំ ចំនួនបន្ទប់ និងគ្រឿងបំពាក់នៅក្នុងផ្ទះ។ ថ្លៃប្រើប្រាស់សេវាសាធារណៈផ្សេងៗ (ភ្លើង ទឹក ហ្គាល ទូរស័ព្ទ អ៊ីនធើណែត ទូរទស្សន៍) គឺមិនរាប់បញ្ចូលនៅក្នុងកិច្ចព្រមព្រៀងជួលផ្ទះទេ ដោយអ្នកជួលផ្ទះជាអ្នកបង់ដោយខ្លួន ឯង។ គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ផ្សេងៗនៅក្នុងផ្ទះ គឺមិនមាននៅក្នុងផ្ទះទេ ហេតុដូចនេះ អ្នកជួល គឺជាអ្នកទិញដាក់ដោយខ្លួនឯង។

សេចក្តីណែនាំក្នុងការទទួលបានផ្ទះស្នាក់នៅ

នៅក្នុងប្រទេសកូរ៉េ មានមធ្យោបាយជាច្រើន ដែលអាចអោយអ្នកស្វែងរកផ្ទះបាន។ អ្នកអាចស្វែងរកផ្ទះ តាមរយៈការបិទផ្សាយនៅតាមផ្លូវ តែជាទូទៅគេស្វែងរកតាមរយៈ ក្រុមហ៊ុនអចលនទ្រព្យ។ ក្នុងករណីនេះ ក្រុមហ៊ុននឹងធ្វើការត្រួតពិនិត្យលក្ខខណ្ឌ នៃផ្ទះដែលអ្នកចង់រក ព្រមទាំងរៀបចំកិច្ចព្រមព្រៀងជួលផ្ទះទៀតផង។ អ្នកត្រូវបង់ថ្លៃ សេវាកម្ម ក្នុងការប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យ។

កិច្ចព្រមព្រៀង
  • កិច្ចសន្យាលើកដំបូង

    ភាគីនៅក្នុងកិច្ចព្រមព្រៀងត្រូវធ្វើឡើងជាមួយនឹងម្ចាស់ផ្ទះ។ កិច្ចព្រមព្រៀងមានបញ្ជាក់លក្ខខណ្ឌក្នុងការរស់នៅ ប្រាក់កក់ និងថ្លៃឈ្នួលប្រចាំខែ។ មានករណី គឺអ្នកជួលផ្ទះពីអ្នកជួលផ្ទះបច្ចុប្បន្ន ហើយកក់ប្រាក់ទៅអោយអ្នកជួលផ្ទះនោះ គឺមិនអោយម្ចាស់ផ្ទះឡើយ។ ក្នុងករណីនេះ ប្រសិនបើម្ចាស់ផ្ទះមិនយល់ព្រមជាមួយនឹងលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងទេ អ្នកមិនអាចទទួលប្រាក់កក់ទេ។ ហេតុដូចនេះ អ្នកត្រូវធ្វើការបញ្ជាក់ជាមួយនឹងម្ចាស់ផ្ទះ នៅពេលដែលធ្វើកិច្ចព្រមព្រៀង។ អ្នកអាចដឹងថាអ្នកណាជាម្ចាស់ផ្ទះតាមរយៈលិខិតចុះបញ្ជីអចលនទ្រព្យ។

  • លិខិតចុះបញ្ជីអចលនទ្រព្យ

    ការពិនិត្យមើលលិខិតចុះបញ្ជីអចលនទ្រព្យ មុននឹងធ្វើកិច្ចព្រមព្រៀង គឺជាការសំខាន់ជាងការមើលផ្ទះអោយបានល្អិតល្អន់ទៅទៀត។ តាមរយៈលិខិតចុះបញ្ជីអចលនទ្រព្យ អ្នកអាចឃើញនូវឈ្មោះ អាស័យដ្ឋាន តំបន់ និងប្លង់ផ្ទះ ព្រមទាំងព័ត៌មានលំអិតទាក់ទងនឹងកាតព្វកិច្ចរបស់ម្ចាស់ផ្ទះ។ អ្នកអាចស្វែករកលិខិតចុះបញ្ជីអចលនទ្រព្យបាន ពីការិយាល័យចុះបញ្ជី និងអ៊ីធើណែត។ ប្រសិនបើអ្នកមិនសូវដឹងអំពីវិធីនៃការស្វែងរកលិខិតចុះបញ្ជីអចលនទ្រព្យ អ្នកអាចសួរមិត្តភក្តិរបស់អ្នកដែលជាជនជាតិកូរ៉េ ដើម្បីអោយជួយក្នុងរឿងនេះ។

  • ចំនួននៃប្រាក់ដែលបង់ និងវិធីបង់

    ជាទូទៅការកក់ប្រាក់កិច្ចព្រមព្រៀង គឺ10% នៃប្រាក់កក់ទាំងអស់។ អ្នកត្រូវការប្រាក់កក់ចំនួន 200,000 វ៉ុន ចំពោះផ្ទះដែលត្រូវកក់ប្រាក់ទាំងអស់ចំនួន 200,000 វ៉ុន. ហើយនៅសល់ 180,000 វ៉ុនទៀត អ្នកត្រូវកក់ខ្លះ មុននឹងអ្នករើទៅនៅ តែអ្នកត្រូវបង់ប្រាក់កក់ អោយអស់ នៅថ្ងៃដែលអ្នករើទៅនៅ។ មិនដូច្នោះទេ អ្នកអាចនឹងត្រូវបង់ប្រាក់កក់ដែលនៅសល់អោយអស់ក្នុងថ្ងៃដែលអ្នករើទៅនៅផ្ទះជួល។ អ្នកត្រូវរក្សាទុកនូវវិក័យប័ត្រទាំងអស់។

ការលុបចោលកិច្ចព្រមព្រៀង និងប្រាក់កក់

នៅក្នុងករណីដែលអ្នកត្រូវរើទៅនៅផ្ទះផ្សេង មុននឹងកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ ម្ចាស់ផ្ទះអាចកាត់យកប្រាក់ថ្លៃឈ្នួលផ្ទះ ចំពោះខែដែលនៅសល់ នៅពេលដែលម្ចាស់ផ្ទះដកប្រាក់កក់ទៅវិញ។ ឧទាហរណ៍ថាអ្នករស់នៅក្នុងផ្ទះដែលមានថ្លៃឈ្នួលផ្ទះចំនួន 150,000 វ៉ុនក្នុងមួយខែ ហើយអ្នកបានកក់ប្រាក់ចំនួន 200,000 វ៉ុន ហើយអ្នកត្រូវរើទៅនៅផ្ទះផ្សេង ចំនួន 3 ខែ មុននឹងកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ នោះការដែលម្ចាស់ផ្ទះធ្វើការកាត់យកប្រាក់ចំនួន 450,000 វ៉ុនសំរាប់ឈ្នួលផ្ទះបីខែ គឺស្របនឹងច្បាប់ លើកលែងតែអ្នកអាចរកអ្នកជួលថ្មីផ្សេងបាន។
ក៏ប៉ុន្តែ ក្នុងករណីដែលកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ ហើយអ្នកបានជូនដំណឹងដល់ ម្ចាស់ផ្ទះយ៉ាងតិច 1 ខែមុននឹងកិច្ចព្រមព្រៀងបានបញ្ចប់អំពីការរើផ្ទះរបស់អ្នក វាគឺជាការខុសច្បាប់ ប្រសិនបើម្ចាស់ផ្ទះ មិនព្រមអោយប្រាក់កក់មកវិញ
ទោះបីជាមិនមានអ្នកជួលបន្តក៏ដោយ។ ក្នុងករណីនេះ អ្នកអាចទទួលបានប្រាក់កក់មកវិញ ដោយការដាក់ពាក្យបណ្តឹងស៊ីវិល។ នីតិវិធីនៃការដាក់ពាក្យបណ្តឹងមានលក្ខណៈសាំញ៉ាំបន្តិច ហើយប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពដែលមិនអំណោយផល អ្នកត្រូវទៅកាន់ស្ថាប័នផ្សេងៗ ដែលមានផ្តល់ការណែនាំខាងផ្នែកនេះ។

* Source : Danuri (The multicultural family support portal site)

quick menu
MCT
chungcheongnam-do
KLAFIR
TOP