주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

  • tour2Korea
  • Korea be inspired Map survice

ឡានក្រុង

ឡានក្រុង

bus

មានឡានក្រុងក្នុងក្រុង ឡានក្រុងទៅកាន់តំបន់ផ្សេងៗនៃប្រទេស និងឡានក្រុង ហាយវេ។ ដើម្បីជិះឡានក្រុងទៅកាន់តំបន់ផ្សេងៗនៃប្រទេស និងឡានក្រុងហាយវេ អ្នកត្រូវទិញសំបុត្រជាមុន។ មុននឹងឡើងជិះឡាន អ្នកត្រូវពិនិត្យមើលម៉ោងចេញដំណើរ និងគោលដៅអោយបានច្បាស់លាស់។

ឡានក្រុងក្នុងក្រុង

របៀបប្រើប្រាស់ឡានក្រុងក្នុងក្រុង
  • នៅពេលដែលអ្នកជិះឡានក្រុង អ្នកអាចបង់ជាសាច់ប្រាក់ រឺប្រើប្រាស់កាត សំរាប់ជិះឡានក្រុង។
  • អ្នកអាចទិញកាតសំរាប់ជិះឡានក្រុង នៅក្នុងហាងដែលនៅក្បែរចំណតឡានក្រុង។
  • អ្នកអាចបញ្ចូលទឹកប្រាក់ទៅក្នុងកាតជិះឡានក្រុងរបស់អ្នក ពី 1,000 វ៉ុន ដល់ 90,000 វ៉ុន។
  • ក្នុងករណីដែលអ្នកប្រើប្រាស់កាតជិះឡានក្រុង អ្នកនឹងទទួលបានការបញ្ចុះតំលៃ។ ជាងនេះទៅទៀត នៅពេលដែលអ្នកប្តូរខ្សែពីឡានក្រុងមក រថភ្លើងក្រោមដីវិញ នោះអ្នកនឹងទទួលបានការបញ្ចុះតំលៃបន្ថែម។

ឡានក្រុងទៅកាន់តំបន់ផ្សេងៗនៃប្រទេស និងឡានក្រុងហាយវេ

ឡានក្រុងទៅកាន់តំបន់ផ្សេងៗនៃប្រទេស និងឡានក្រុងហាយវេ
  • ឡានក្រុងប្រភេទនេះ ឈប់នៅចំណតឡានក្រុង ហើយអ្នកអាចប្រើប្រាស់សំរាប់គោលដៅឆ្ងាយៗ។
  • ឡានក្រុងទៅកាន់តំបន់ផ្សេងៗនៃប្រទេស ឈប់នៅតាមទីក្រុងផ្សេងៗ ហេតុដូចនេះ ចំណាយពេលវេលាយូរជាងឡានក្រុងហាយវេ។
  • ឡានក្រុងរហ័សទាន់ចិត្ត គឺធ្វើដំណើរទៅកាន់ទីក្រុងតែមួយប៉ុណ្ណោះ ហើយមានពីរប្រភេទ គឺឡានក្រុងរហ័សទាន់ចិត្តធម្មតា និងឡានក្រុងរហ័សទាន់ចិត្តលំដាប់ខ្ពស់។ ឡានក្រុងរហ័សទាន់ចិត្តលំដាប់ខ្ពស់ គឺមានផាសុកភាពសំរាប់អ្នក ជាងឡានក្រុងរហ័សទាន់ចិត្តធម្មតា ដោយសារតែមានកន្លែងអង្គុយធំទូលាយ តែតំលៃក៏ថ្លៃជាងដែរ។
  • ដើម្បីជិះឡានក្រុងទៅកាន់តំបន់ផ្សេងៗនៃប្រទេស និងឡានក្រុងហាយវេ អ្នកត្រូវទៅកាន់ចំណតឡានក្រុងក្នុងតំបន់នីមួយៗ។

* Source : Danuri (The multicultural family support portal site)

quick menu
MCT
chungcheongnam-do
KLAFIR
TOP