주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

  • tour2Korea
  • Korea be inspired Map survice

ស្ថាប័នរដ្ឋ

ការប្រើប្រាស់ស្ថាប័នរដ្ឋ

ស្ថាប័នរដ្ឋបាល
public administrative bodies

នៅក្នុងការរស់នៅប្រចាំថ្ងៃ វាជាការចាំបាច់សំរាប់អ្នកទៅកាន់ការិយាល័យអាប់ ម្យន មជ្ឈមណ្ឌលសេវាកម្មសហគមន៍នៃតំបន់តុង ការិយាល័យស៊ី គុន គូ ដែលទទួលបន្ទុក ផ្នែកសុខភាព និងសង្គមកិច្ចរបស់ប្រជាជន ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ កិច្ចការរដ្ឋបាលសាធារណៈផ្សេងៗមួយចំនួន ដូចជាការចេញលិខិតបញ្ជាក់ផ្សេងៗជាដើម។ ការិយាល័យអាប់ ម្យន មជ្ឈមណ្ឌលសេវាកម្មសហគមន៍នៃតំបន់តុង ក៏មានកម្មវិធី ផ្សេងៗ ដូចជាថ្នាក់បង្រៀនទាក់ទងនឹងផ្នែកវប្បធម៌សំរាប់ប្រជាជននៅក្នុងតំបន់ជាដើម។ ថ្មីៗនេះ អ្នកអាចស្វែងរកឯកសាររដ្ឋបាលផ្សេងៗពីក្នុងអ៊ីនធើណែត (www.egov.go.kr)

ដោយមិនចាំបាច់ទៅកាន់ការិយាល័យរដ្ឋបាលដោយផ្ទាល់។ ក៏ប៉ុន្តែ នេះមិនបានន័យថា អ្នកអាចស្វែងរកឯកសាររដ្ឋបាលគ្រប់ប្រភេទពីអ៊ីនធើណែត រឺពីម៉ាស៊ីនដែលមិនមានមនុស្សបញ្ជាបានឡើយ។ ក្នុងករណីដែលអ្នកចង់បានឯកសារតាមរយៈអ៊ីនធើណែត អ្នកត្រូវការឧបករណ៍សំរាប់បោះពុម្ពឯកសារ និងលេខសំគាល់សាធារណៈ សំរាប់ធ្វើការ បញ្ជាក់ពីសមាសភាពរបស់បុគ្គល។ ប្រសិនបើអ្នកត្រូវការឯកសារដែលសំខាន់ អ្នកត្រូវ ត្រួតពិនិត្យអំពីលក្ខខណ្ឌអោយបានត្រឹមត្រូវជាមុន។

ស្ថានីយប៉ូលីស (☎ 112)
police stations

ក្នុងករណីដែលអ្នកទទួលរងគ្រោះដោយបទឧក្រិដ្ឋផ្សេងៗ ដូចជា ការបោកបញ្ឆោត អំពើហិង្សា ករណីប្លន់ និងគ្រោះថ្នាក់ចរាចរណ៍ រឺបានប្រទះឃើញនូវហេតុការណ៍ផ្សេងៗខាងលើ អ្នកអាចទូរស័ព្ទមកលេខ 112 រឺទៅកាន់ស្ថានីយ៍ប៉ូលីសដោយផ្ទាល់ ដើម្បីរាយការណ៍អំពីហេតុការណ៍ដែលបានកើតឡើង។ ប្រសិនបើអ្នកប្រើប្រាស់ទូរស័ព្ទ សាធារណៈ អ្នកត្រូវចុចលើប៊ូតុងលេខសង្រ្គោះបន្ទាន់ពណ៌ក្រហមជាមុន បន្ទាប់មកចុចលេខ 112 តែក្នុងករណីដែលអ្នកប្រើប្រាស់ទូរស័ព្ទធម្មតា រឺទូរស័ព្ទដៃ អ្នកគ្រាន់តែចុចលេខ 112 ដោយមិនចាំបាច់ចុចលេខផ្សេងទៀតឡើយ។ នៅពេលដែលអ្នករាយការណ៍មកកាន់ស្ថានីយ៍ប៉ូលីសអំពីហេតុការណ៍ផ្សេងៗ ដែលបង្កឡើងដោយបទឧក្រិដ្ឋផ្សេងៗ អ្នកត្រូវតាំងចិត្តអោយស្ងប់ និងធ្វើការរៀបរាប់អំពី ពេលវេលា ទីកន្លែង និងព្រឹត្តការណ៍នៃហេតុការណ៍នោះ ដោយបញ្ជាក់អំពីឈ្មោះ អាស័យដ្ឋាន និងព័ត៌មានសំរាប់ទំនាក់ទំនងរបស់អ្នក។ វាគឺជាការប្រសើរ ប្រសិនបើអ្នកអាចផ្តល់ព័ត៌មានលំអិតទាក់ទងនឹងហេតុការណ៍ និងទិសដៅដែលជនល្មើសធ្វើការ គេចខ្លួននោះ។

ស្ថានីយ៍ពន្លត់អគី្គភ័យ (☎ 119)
fire stations

ក្នុងករណីដែលមានអគី្គភ័យកើតឡើង រឺអ្នកត្រូវយកនរណាម្នាក់ទៅកាន់មន្ទីរពេទ្យ ជាបន្ទាន់នោះ អ្នកអាចទូរស័ព្ទទៅកាន់លេខ 119។ ប្រសិនបើអ្នកប្រើប្រាស់ទូរស័ព្ទ សាធារណៈ អ្នកត្រូវចុចលើប៊ូតុងលេខសង្រ្គោះបន្ទាន់ពណ៌ក្រហមជាមុន បន្ទាប់មកចុចលេខ 119 តែក្នុងករណីដែលអ្នកប្រើប្រាស់ទូរស័ព្ទធម្មតា រឺទូរស័ព្ទដៃ អ្នកគ្រាន់តែចុចលេខ 119 ដោយមិនចាំបាច់ចុចលេខផ្សេងទៀតឡើយ។ នៅពេលដែលអ្នករាយការណ៍ព័ត៌មានដល់ក្រុមពន្លត់អគ្គីភ័យ អ្នកត្រូវប្រាប់អំពីទីតាំង ចំនួនជាន់នៃអាគារ ប្រភេទអាគារ និងភូមិសាស្ត្រសំរាប់សំគាល់នៅក្បែរៗនោះ។ ក្នុងករណីដែលអ្នកត្រូវការយកនរណាម្នាក់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ អ្នកត្រូវផ្តល់ព័ត៌មាន លំអិតទាក់ទងនឹងអ្នកជំងឺអោយបានត្រឹមត្រូវ ហើយត្រូវរក្សាការទំនាក់ទំនងជាមួយអ្នក ប្រឹក្សា រហូតដល់ក្រុមសង្រ្គោះបន្ទាន់ 119 មកដល់ទីកន្លែងកើតហេតុ ដើម្បីធ្វើការសង្រ្គោះបន្ទាន់។

ការិយាល័យប្រៃសណីយ៍
post offices

អ្នកអាចប្រើប្រាស់ការិយាល័យប្រៃសណីយ៍ដែលនៅក្បែរអ្នក ដើម្បីធ្វើការផ្ញើសំបុត្រ រឺបញ្ញើផ្សេងៗ។ ការិយាល័យប្រៃសណីយ៍ទទួលបញ្ញើសំរាប់ក្នុងស្រុក និងក្រៅប្រទេស ព្រមទាំងមានតួនាទីជាស្ថាប័នហិរញ្ញវត្ថុ ដូចជាធនាគារដែរ។ ប្រសិនបើអ្នកត្រូវការផ្ញើបញ្ញើទៅក្រៅប្រទេស អ្នកអាចប្រើប្រាស់សេវាបញ្ញើឆាប់រហ័ស (EMS) ដែលផ្តល់សេវាកម្មបញ្ញើរហ័យទៅក្រៅប្រទេស។ សំរាប់ព័ត៌មានបន្ថែម ទាក់ទងសេវាកម្មប្រៃសណីយ៍ សូមទូរស័ព្ទមកកាន់លេខ 1588-1300 និងសំរាប់សេវាកម្មផ្នែកហិរញ្ញវត្ថុ សូមទូរស័ព្ទមកកាន់លេខ 1588-1900។

  • សេវាកម្មបញ្ញើក្នុងប្រទេស

    នៅពេលដែលអ្នកប្រើប្រាស់សេវាកម្មបញ្ញើ នោះទំនិញរបស់អ្នកនឹងទៅដល់អ្នកទទួល នៅថ្ងៃបន្ទាប់ ក្រោយពីការិយាល័យប្រៃសណីយ៍បានទទួលបញ្ញើរបស់អ្នក ប៉ុន្តែនៅតាមតំបន់ភ្នំ រឺកោះ នោះការផ្ញើទំនិញផ្សេងៗ នឹងត្រូវការពេលវេលាយូរបន្តិច។ តំលៃ លើសេវាកម្មបញ្ញើខុសគ្នាទៅតាមតំបន់ និងទំហំ រឺទំងន់នៃទំនិញដែលផ្ញើ ប្រសិនបើ ទំនិញនោះលើសទំហំកំណត់ នោះនឹងត្រូវបានគិតប្រាក់បន្ថែម។

  • សេវាបញ្ញើឆាប់រហ័សអន្តរជាតិ

    ផ្តល់សេវាកម្មបញ្ញើដែលរហ័ស និងមានសុវត្ថិភាព ដូចជាការផ្ញើសំបុត្រ ឯកសារ និងផលិតផលផ្សេងៗទៅកាន់ជាង 130 ប្រទេសនៅលើពិភពលោក ដោយចំណុះអតិបរមា គឺ 30kg។ អ្នកអាចផ្ញើទំនិញគ្រប់ប្រភេទដូចជា សំបុត្រ ឯកសារ L/C សៀវភៅ ឯកសារបញ្ជាក់សំរាប់គយ ប៉ាន់ទំនិញ កាសែត កាសែតវីដេអូ និងទំនិញផ្សេងៗ។ សំរាប់ប្រទេសមួយចំនួន ដូចជា ប្រទេសអូស្ត្រាលី ហ្វីលីពីន អាហ្សង់ទីន បង់ក្លាដែសចំណុះអតិបរមា គឺកំណត់ត្រឹម 20kg។ ហើយទំនិញផ្សេងទៀតអាចនឹងត្រូវហាមឃាត់ អាស្រ័យទៅតាមប្រទេសនីមួយៗ ហេតុដូចនេះ សូមធ្វើការត្រួតពិនិត្យជាមុន។

បណ្ណាល័យ

បណ្ណាល័យ មានផ្ទុកនូវទិន្នន័យផ្សេងៗ ដូចជាសៀវភៅ និងឯកសារសោទស្សន៍ផ្សេងៗ សំរាប់ជាប្រភពនៃចំណេះដឹង និងការអប់រំអស់មួយជីវិត ដល់អ្នករស់នៅក្នុងសហគមន៍។ ស៊ី គុន គូ ភាគច្រើនសុទ្ធតែមានបណ្ណាល័យរបស់ខ្លួន។ អ្នកអាចអាន រឺខ្ចីសៀវភៅពី បណ្ណាល័ដោយឥតគិតថ្លៃ ហើយអ្នកអាចប្រើប្រាស់ឯកសារសោទស្សន៍ផ្សេងៗទៀតផង។ សូមធ្វើការសាកសួរព័ត៌មាននៅការិយាល័យស៊ី គុន គូ សំរាប់ព័ត៌មានបន្ថែមទាក់ទងនឹងបណ្ណាល័យដែលនៅជិតអ្នក។

* Source : Danuri (The multicultural family support portal site)

quick menu
MCT
chungcheongnam-do
KLAFIR
TOP