주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

  • tour2Korea
  • Korea be inspired Map survice

តំបន់វប្បធម៌

នៅក្នុងប្រទេសកូរ៉េ រោងភាពយន្ត គឺជាតំណាងនៃតំបន់ផ្នែកវប្បធម៌ ក៏ប៉ុន្តែមានកន្លែង ពិសេសជាច្រើនទៀត ដែលមិនសូវមាននៅប្រទេសដទៃ ដូចជា បន្ទប់មើលវីឌីអូ រឺហាងលក់សៀវភៅគំនូរជីវចលជាដើម។

រោងភាពយន្ត

movie theater

រោងភាពយន្តជាច្រើន មានការបញ្ចុះតំលៃសំបុត្រ សំរាប់ម៉ោងបញ្ចាំងពេលព្រឹកព្រលឹម ដែលចាប់ផ្តើមពីម៉ោង 09 ទៅ 10 ព្រឹក ព្រមទាំងមានការបញ្ចាំងភាពយន្តនៅពេលយប់អាធ្រាតុ នៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ។ ថ្មីៗនេះ មានការរីកលូតលាស់នៃរោងភាពយន្តខ្នាតធំជាច្រើន ដែលមានកន្លែងបញ្ចាំងភាពយន្តជាង 10 កន្លែង ហេតុដូចនេះ អ្នកអាចជ្រើសរើសភាពយន្តដែលអ្នកចូលចិត្តក្នុងចំណោមភាពយន្តជាច្រើន។

បន្ទប់មើលខ្សែភាពយន្ត / ឌីវីឌី

video/audio room

អ្នកអាចជ្រើសរើសវីឌីអូ រឺឌីវីឌី ដែលអ្នកចូលចិត្ត និងមើលនៅក្នុងបន្ទប់តូចមួយ។ ការមើលវីដេអូ មានតំលៃថោកជាងរោងភាពយន្ត ហើយអាចមើលភាពយន្តពេលណាក៏បាន។

ហាងសៀវភៅគំនូរជីវចល

comic book shop

អ្នកអាចជ្រើសរើស និងអានសៀវភៅគំនូរជីវចលនៅក្នុងហាងបានយ៉ាងងាយ រឺអាចខ្ចី សៀវភៅគំនូរជីវចលទាំងនោះ ទៅអាននៅផ្ទះបានទៀតផង។

ការ៉ាអូខេ

singing room

អ្នកអាចបង់ថ្លៃច្រៀងការ៉ាអូខេ ទៅតាមម៉ោង ហើយអ្នកអាចជ្រើសរើសចំរៀងដែលអ្នកចូលចិត្តតាមរយៈការកុម្មង់បទចំរៀង។ នៅក្នុងតំបន់ដែលមានជនបរទេសរស់នៅច្រើន អ្នកអាចរកបានការ៉ាអូខេដែលមានចំរៀងជាភាសាបរទេស ក្រៅពីភាសាកូរ៉េថែមទៀតផង។

ហាងអ៊ីនធើណែត

pc room

អ្នកអាចប្រើប្រាស់កុំព្យូទ័រទៅតាមតំរូវការរបស់អ្នក ដូចជាការលេងកុំព្យូទ័រហ្គេម អ៊ីមែល ស្វែងរកព័ត៌មាន និងរៀបចំឯកសារជាដើម។ មានហាងអ៊ីនធើណែតជាច្រើន នៅក្នុងប្រទេសកូរ៉េ ដែលមានប្រព័ន្ធអ៊ីនធើណែតដែលទំនើប។ តំលៃប្រើប្រាស់អ៊ីនធើណែត ជាមធ្យមគឺ 1,000~1,500 វ៉ុនក្នុងមួយម៉ោង។

* Source : Danuri (The multicultural family support portal site)

quick menu
MCT
chungcheongnam-do
KLAFIR
TOP