នៅក្នុងប្រទេសកូរ៉េ កំរិតមហាវិទ្យាល័យគឺសិក្សារយៈពេល 4 ឆ្នាំ និងរយៈពេល 2 ឆ្នាំ សំរាប់កំរិតបរិញ្ញាប័ត្ររង។ ជាទូទៅ មហាវិទ្យាល័យគឺផ្តោតសំខាន់ទៅលើជំនាញ និងការអប់រំពិសេស កំរិតបរិញ្ញាប័ត្ររង គឺផ្តោតទៅលើអាជីព និងជំនាញបច្ចេកទេស។ មហាវិទ្យាល័យអាចចែកចេញជាមហាវិទ្យាល័យធម្មតា មហាវិទ្យាល័យមានគោលបំណងពិសេស មហាវិទ្យាល័យមានជំនាញពិសេស ទៅតាមគោលបំណងនៃការបង្កើតមហាវិទ្យាល័យនោះ។
មានប្រភេទសាកលវិទ្យាល័យអប់រំ សាកលវិទ្យាល័យរៀនតាមអ៊ីធើណែតដោយឥតគិតថ្លៃ សាលកវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកទេស ហើយមានសាកលវិទ្យាល័យពិសេស ដូចជាផ្នែកកងទ័ព ប៉ូលីស និងគណនេយ្យជាដើម។ បន្ទាប់ពីប្រលងចប់ កំរិតវិទ្យាល័យ សិស្សត្រូវដាក់ពាក្យសុំចូលរៀននៅតាមសាកលវិទ្យាល័យដើម្បីចូលរៀន។ សិស្សត្រូវបំពេញនឹងលក្ខខណ្ឌជ្រើសរើសរបស់សាកលវិទ្យាល័យ ដែលមានភាពខុសគ្នា។ ក្នុងករណីដែលសិស្សមានឳពុកម្តាយជាជនបរទេស សិស្សអាចដាក់ ពាក្យសុំចូលរៀនពិសេសបាន។
មានមហាវិទ្យាល័យធម្មតា មហាវិទ្យាល័យឧស្សាហកម្ម មហាវិទ្យាល័យអប់រំ មហាវិទ្យាល័យតាមអ៊ីនធើណែតដោយឥតគិតថ្លៃ មហាវិទ្យាល័យព័ត៌មានវិទ្យាដែលមាន រយៈពេល 4 ឆ្នាំ មហាវិទ្យាល័យសំរាប់បរិញ្ញាប័ត្ររងរយៈពេល 2 ឆ្នាំ។
សកលវិទ្យាល័យធម្មតា | មានមុខវិជ្ជាជាច្រើន ហើយជ្រើសរើសសិស្សដែលប្រលងជាប់ជាច្រើន |
---|---|
សកលវិទ្យាល័យផ្នែកឧស្សាហកម្ម | បណ្តុះបណ្តាលធនធានមនុស្សសំរាប់ផ្នែកឧស្សាហកម្ម |
សកលវិទ្យាល័យ ផ្នែកអប់រំ | បណ្តុះបណ្តាលគ្រូបង្រៀនសំរាប់សាលាបឋមសិក្សា |
ផ្នែកជំនាញ | មានបណ្តុះបណ្តាលអ្នកជំនាញអាជីព |
សកលវិទ្យាល័យបង្រៀនតាមប្រព័ន្ធផ្សព្វផ្សាយ រឺតាមអ៊ីនធើណែតដោយឥតគិតថ្លៃ | មានផ្តល់ការអប់រំតាមរយៈទូរទស្សន៍ វិទ្យុ កុំព្យូទ័រ |
មហាវិទ្យាល័យផ្នែកជំនាញ | មានបណ្តុះបណ្តាលវិស្វករសំរាប់ជំនាញផ្សេងៗ។ |
សំរាប់ការអប់រំរបស់កូនៗរបស់អ្នក អ្នកអាចអានព័ត៌មានទាក់ទងនឹងការអប់រំតាម រយៈសៀវភៅណែនាំសំរាប់ឳពុកម្តាយដែលជាជនអន្តោប្រវេសន៍ និងកូនៗ ដែលចេញដោយក្រសួងអប់រំ វិទ្យាសាស្ត្រ និងបច្ចេកទេស និងការិយាល័យអប់រំឈុងឈុនប៊ុក-តូ។ សៀវភៅណែនាំនេះ មានផ្តល់នូវព័ត៌មាន និងការណែនាំទាក់ទងនឹងការរៀបចំសំរាប់ការចូលសាលារៀន មុខវិជ្ជា ជីវិតនៅសាលា ប្រព័ន្ធប្រលងចូលរៀន ការចូលរៀនសាលាដែលមានកំរិតល្អសំរាប់សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ ដោយសៀវភៅណែនាំនេះ ត្រូវបានបោះពុម្ពជាច្រើនភាសា ដូចជាអង់គ្លេស ចិន ជប៉ុន និងវៀតណាម។
* ប្រសិនបើអ្នកត្រូវការសៀវភៅណែនាំនេះ សូមធ្វើការទំនាក់ទំនងនៅការិយាល័យអប់រំឈុងឈុនប៊ុក-តូ តាមរយៈលេខ (043-290-2000) និងអាចទាញយកឯកសារពីគេហទំព័រ (www.cbe.go.kr).
* Source : Danuri (The multicultural family support portal site)