주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

  • tour2Korea
  • Korea be inspired Map survice

ធានារ៉ាប់រងសុខភាពជាតិ

ព័ត៌មានទាក់ទងនឹងការធានារ៉ាប់រងសុខភាពជាតិ

ព័ត៌មានទាក់ទងនឹងការធានារ៉ាប់រងសុខភាពជាតិ

នៅក្នុងប្រទេសកូរ៉េ អ្នកត្រូវបង់ថ្លៃធានារ៉ាប់រងជារៀងរាល់ខែ ទៅអោយប្រព័ន្ធធានារ៉ាប់រងសុខភាពជាតិ អាស្រ័យទៅតាមកំរិតនៃប្រាក់ចំណូលរបស់អ្នក។ ប្រសិនបើអ្នក ជ្រើសរើសយកការធានារ៉ាប់រងសុខភាពជាតិ ក្នុងករណីដែលអ្នកឈឺ រឺអ្នកត្រូវសំរាលកូន អ្នកអាចប្រើប្រាស់ស្ថាប័នព្យាបាលក្នុងតំលៃទាប ជាមួយនឹងការពិនិត្យសុខភាព ជាប្រចាំ។ ប្រជាជនទាំងអស់ត្រូវស្ថិតក្រោមការធានារ៉ាប់រងសុខភាពជាតិ តែមិនរួម បញ្ចូលអ្នកដែលទទួលបានការថែទាំសុខភាពនោះទេ។

ការធានារ៉ាប់រង អាចបែងចែកជាពីរប្រភេទ គឺការធានារ៉ាប់រងនៅកន្លែងធ្វើការ និងការធានារ៉ាប់រងនៅក្នុងតំបន់។ និយោជិត និងអ្នកប្រើប្រាស់ បុគ្គលិករបស់រាជរដ្ឋាភិបាល និងនិយោជក គឺស្ថិតក្រោមការធានារ៉ាប់រងនៅកន្លែងធ្វើការ។ ហើយអ្នកទាំងឡាយនិងអ្នកក្នុងបន្ទុកទាំងឡាយ ដែលមិនបានគិតបញ្ចូលក្នុងការធានារ៉ាប់រងនៅកន្លែងធ្វើការ ត្រូវគិតជាការធានារ៉ាប់រងនៅក្នុងតំបន់វិញ។ សំរាប់អ្នកដែលធ្វើការធានារ៉ាប់រងនៅកន្លែងធ្វើការ ការបង់ប្រាក់ធានារ៉ាប់រងគឺធ្វើឡើង តាមរយៈក្រុមហ៊ុនដែលខ្លួនធ្វើការ ដោយក្រុមហ៊ុនបង់ចំនួន 50% និង 50%ទៀតបង់ដោយនិយោជិតផ្ទាល់។ ក្នុងករណីដែលអ្នកទិញធានារ៉ាប់រងត្រូវធ្វើការព្យាបាលនៅក្នុងមន្ទីរពេទ្យ ប្រាក់ធានារ៉ាប់រងនឹងជួយបង់ថ្លៃព្យាបាលមួយចំណែក និងមួយចំណែកទៀត ត្រូវបង់ដោយបុគ្គល។

ជនបរទេស ដែលអាចទិញការធានារ៉ាប់រងសុខភាពជាតិបាន

អ្នកដែលជាបុគ្គលិករបស់ក្រុមហ៊ុន ស្ថិតក្រោមការធានារ៉ាប់រងនៅកន្លែងធ្វើការ រឺត្រូវបានតែងតាំង រឺជាបុគ្គលិករបស់រដ្ឋាភិបាល ស្ថាប័ននោះអាចទិញការធានារ៉ាប់រងសុខភាពជាតិ បន្ទាប់ពីជនបរទេសនោះ បានចុះបញ្ជីស្នាក់នៅជនបរទេសរួចរាល់។ ក្នុងករណីដែលជននោះបានចុះបញ្ជីស្នាក់នៅជនបរទេសរួចរាល់ តែមិនបានមានធ្វើការងារនៅស្ថាប័នណានោះ គាត់អាចទិញការធានារ៉ាប់រងសុខភាពជាតិក្នុងតំបន់វិញ តាមរយៈការដាក់ពាក្យដោយផ្ទាល់។ ករណីនេះ គឺអាចធ្វើទៅបានសំរាប់ជនបរទេស ដែលស្នាក់នៅក្នុងប្រទេសកូរ៉េលើសពី 3 ខែប៉ុណ្ណោះ

ក៏ប៉ុន្តែ ក្នុងករណីដែលជនបរទេសនោះ ស្នាក់នៅប្រទេសកូរ៉េ មិនទាន់គ្រប់ 3 ខែ តែមានគំរោងនឹងស្នាក់នៅក្នុងប្រទេសកូរ៉េ លើសពី 3 ខែ ដោយសារមូលហេតុការសិក្សា នៅបរទេស រឺការងារ នោះគាត់អាចនឹងទទួលបានធានារ៉ាប់រងនេះ។

ការបង់ប្រាក់ធានារ៉ាប់រង

  • ក្នុងករណីដែលស្វាមីភរិយារបស់អ្នក ស្ថិតក្រោមការធានារ៉ាប់រងសុខភាពជាតិនៅកន្លែងធ្វើការ ដែលទទួលបានការធានារ៉ាប់រង
    • អ្នកអាចចុះបញ្ជីជា *បុគ្គលក្នុងបន្ទុក នៅក្នុងការធានារ៉ាប់រងសុខភាពជាតិ របស់ស្វាមី រឺភរិយារបស់អ្នក ស្វាមី រឺភរិយារបស់អ្នកអាចដាក់ឯកសារ ផ្សេងៗដែលពាក់ព័ន្ធទៅកាន់សាជីវកម្មធានារ៉ាប់រងសុខភាពជាតិ។
    • ឯកសារដែលត្រូវការ៖ លិខិតជូនដំណឹងអំពីការទទួលស្គាល់បុគ្គលក្នុងបន្ទុក លិខិតចុះបញ្ជីស្នាក់នៅជនបរទេស អត្តសញ្ញាណប័ណ្ណរបស់ស្វាមី រឺភរិយា ប័ណ្ណគ្រួសារ
    • បុគ្គលក្នុងបន្ទុក ៖ អ្នកដែលរស់នៅពឹងផ្អែកលើប្រាក់ចំណូលរបស់ស្វាមី (ភរិយា) និងមិនមានប្រាក់ចំណូលផ្ទាល់ខ្លួន។
  • ក្នុងករណីដែលស្វាមីភរិយារបស់អ្នក ស្ថិតក្រោមការធានារ៉ាប់រងសុខភាពជាតិនៅកន្លែងធ្វើការ ដែលទទួលបានការធានារ៉ាប់រង
    • ក្នុងករណីដែលជនបរទេសនោះ មានការងារធ្វើ នោះគាត់នឹងទទួលបាន ការធានារ៉ាប់រងសុខភាពជាតិដោយស្វ័យប្រវត្តិ។
    • ក្រុមហ៊ុនត្រូវផ្តល់លិខិតចុះបញ្ជីស្នាក់នៅជនបរទេស និងឯកសារដែលពាក់ព័ន្ធផ្សេងៗ ទៅអោយសាជីវកម្មធានារ៉ាប់រងសុខភាពជាតិ។
  • ក្នុងករណីដែលស្វាមីភរិយារបស់អ្នក មិនស្ថិតក្រោមការធានារ៉ាប់រងសុខភាពជាតិនៅកន្លែងធ្វើការ
    • ក្នុងករណីដែលស្វាមី រឺភរិយា ជាជនជាតិកូរ៉េ រឺជាជនបរទេស មានការងារ ជាបុគ្គលិកប្រចាំថ្ងៃ រឺជាម្ចាស់អាជីវកម្មដោយផ្ទាល់ ដោយមិនមែនជាផ្នែកមួយនៃក្រុមហ៊ុនណាមួយ នោះគាត់អាចទទួលបានការធានារ៉ាប់រងសុខភាពជាតិនៅក្នុងតំបន់។
    • ដើម្បីទទួលបានការធានារ៉ាប់រងសុខភាពជាតិ អ្នកត្រូវទៅកាន់សាជីវកម្មធានារ៉ាប់រងសុខភាពជាតិ ដែលមានលក្ខណៈគ្រប់គ្រាន់ និងដាក់ពាក្យសុំ ការធានារ៉ាប់រង ដោយភ្ជាប់ជាមួយលិខិតចុះបញ្ជីស្នាក់នៅជនបរទេស។ ជនបរទេស អាចដាក់ពាក្យសុំដោយខ្លួនឯងបាន។

ផលប្រយោជន៍សំរាប់អ្នកទិញធានារ៉ាប់រង

  • អ្នកទទួលបានធានារ៉ាប់រងសុខភាពជាតិ អាចទទួលបានការព្យាបាលនៅ មន្ទីរពេទ្យ ការិយាល័យរបស់វេជ្ជបណ្ឌិត រឺគ្លីនិកពេទ្យបុរាណក្នុងតំលៃទាបមួយ។
  • អ្នកទទួលបានធានារ៉ាប់រងសុខភាពជាតិ អាចទទួលបានការពិនិត្យសុខភាពទៀងទាត់ ជាទូទៅគឺពីរឆ្នាំម្តង អាស្រ័យទៅតាមអាយុរបស់អ្នកទទួល ធានារ៉ាប់រង។

ការបង់ប្រាក់ធានារ៉ាប់រងពិសេស

  • ការធានារ៉ាប់រងនៅកន្លែងធ្វើការ

    ការបង់ប្រាក់ពិសេស៖ ការបង់ប្រាក់ពិសេស គឺការកាត់ប្រាក់ជាមុនពីប្រាក់ខែរបស់អ្នកទទួលរ៉ាប់រង ហើយបង់អោយដោយនិយោជក។

  • ការធានារ៉ាប់រងនៅក្នុងតំបន់

    ការបង់ប្រាក់ពិសេស

    • ការបង់ប្រាក់ធានារ៉ាប់រងពិសេស គឺត្រូវបង់ប្រចាំខែ។ ជនបរទេសត្រូវបង់ ប្រាក់ធានារ៉ាប់រង បន្ទាប់ពីកាលបរិច្ឆេទនៃរយៈពេល 3 ខែបានកន្លងផុតក្រោយពីគាត់បានចូលមកប្រទេសកូរ៉េមុនថ្ងៃទី 25
    • ជនបរទេសដែលមានសិទ្ធស្នាក់នៅប្រភេទ F-1~2 និង F-5 ត្រូវបង់ប្រាក់ធានារ៉ាប់រងពិសេសជារៀងរាល់ខែ ដូចជនជាតិកូរ៉េដែរ។

  • សំគាល់៖ :ក្នុងករណីដែលអ្នកបានបញ្ជាក់ថា អ្នកមានស្វាមី រឺភរិយាជាជនជាតិកូរ៉េ អ្នក អាចដាក់ពាក្យសុំអោយបញ្ចូលឈ្មោះនៅក្នុងគ្រួសារជនជាតិកូរ៉េ ដោយមិនគិតអំពីប្រភេទនៃសិទ្ធិស្នាក់នៅឡើយ ហើយអ្នកអាចបង់ប្រាក់ធានារ៉ាប់រងពិសេស ជារៀងរាល់ខែ ដូចជនជាតិកូរ៉េដែរ។

ស្ថាប័នប្រឹក្សា រឺទំនាក់ទំនងសាកសួរព័ត៌មាន

  • សំរាប់ព័ត៌មានបន្ថែមទាក់ទងនឹងការធានារ៉ាប់រងពិសេស លក្ខខណ្ឌនិងប្រយោជន៍ ផ្សេងៗ អ្នកអាចចូលទៅកាន់គេហទំព័ររបស់សាជីវកម្មកធានារ៉ាប់រងសុខភាពជាតិ រឺទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ (☎1577-1000) រឺសេវាកម្មប្រឹក្សាជាភាសាអង់គ្លេស តាមរយៈលេខទូរស័ព្ទ (☎02-390-2000).
  • ធានារ៉ាប់រងសុខភាពជាតិ។ : http://www.nhic.or.kr/

* Source : Danuri (The multicultural family support portal site)

quick menu
MCT
chungcheongnam-do
KLAFIR
TOP