주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

  • tour2Korea
  • Korea be inspired Map survice

ស្ថាប័នសុខាភិបាល

ប្រភេទនៃស្ថានប័នព្យាបាល

ស្ថានប័នព្យាបាលត្រូវបានបែងចែកទៅតាមទំហំ ជំហាន សេវាកម្ម និងមុខងារ។ សំរាប់ជំងឺស្រាល ដូចជាផ្តាសាយ ការមិនរំលាយអាហារ អ្នកអាចទៅកាន់គ្លីនិក ដែលនៅជិត តែក្នុងករណីដែលអ្នកមានជំងឺរ៉ាំរ៉ៃ រឺត្រូវការត្រួតពិនិត្យដិតដល់ អ្នកត្រូវទៅកាន់មន្ទីរពេទ្យទូទៅ រឺមន្ទីរពេទ្យរបស់មហាវិទ្យាល័យ ដើម្បីធ្វើការព្យាបាល។

ការធានា រ៉ាប់រងផ្នែក សុខភាព, ជំហានទី 1, ជំហានទី 2
ការធានា រ៉ាប់រងផ្នែក សុខភាព ជំហានទី 1 ជំហានទី 2
ទំហំ គី្លនិកដែលនៅជិតផ្ទះ មជ្ឈមណ្ឌលសុខភាពសាធារណៈ មន្ទីរពេទ្យ មន្ទីរពេទ្យទូទៅ មន្ទីរពេទ្យរបស់ មហាវិទ្យាល័យ
ការព្យាបាល សង្គ្រោះបន្ទាន់ ចាក់ថ្នាំ ថែទាំសុខភាព ការពិនិត្យសុខភាពទូទៅ ការព្យាបាលនៅមន្ទីរពេទ្យ ការពិនិត្យសុខភាពម៉ត់ចត់ ការព្យាបាល និងការថែទាំជំងឺ រឺមេរាគ
ស្ថាប័ន ព្យាបាល ដែលពាក់ព័ន្ធ មជ្ឈមណ្ឌលសុខភាពសាធារណៈ គី្លនិកព្យាបាលបែបបុរាណ ផ្នែកខាងក្នុង ផ្នែកកុមារ ការព្យាបាល សំរាប់គ្រួសារ មណ្ឌលពិសោធន៍ មន្ទីរពេទ្យទូទៅ ដែលមានផ្នែកព្យាបាលច្រើន មន្ទីរពេទ្យមហាវិទ្យាល័យ មន្ទីរពេទ្យពិសេស

សេវាកម្មព្យាបាល និងផ្នែកនីមួយៗ

សេវាកម្មព្យាបាល, ការព្យាបាលចំបង
សេវាកម្មព្យាបាល ការព្យាបាលចំបង
ផ្នែកខាងក្នុង ព្យាបាលជំងឺផ្សេងៗទាក់ទងនឹងសរីរាង្គខាងក្នុង ដោយមិនមានការវះកាត់។ ការព្យាបាលដោយប្រើថ្នាំចំពោះជំងឺទាក់ទងនឹងប្រព័ន្ធ រំលាយអាហារ រួមមានរលាកប្រព័ន្ធអាហារ ក្រពះ មហារីកសួត បេះដូង សរសៃឈាម សំពាធឈាម និងទឹកនោមផ្អែម
ផ្នែកកុមារ ធ្វើការព្យាបាលជំងឺសំរាប់កុមារដែលមានអាយុក្រោម 18 ឆ្នាំ។ ការព្យាបាលសំរាប់ទារកកើតមិនទាន់គ្រប់ខែ ទារកទើបនឹងកើត ជំងឺក្រលៀន បេះដូង ប្រព័ន្ធដង្ហើម និងប្រតិកម្មរបស់កុមារជាដើម
ផ្នែកសម្ភពស្ត្រី ការព្យាបាលជំងឺទាក់ទងនឹងការមានផ្ទៃពោះ និងការសំរាលកូន ប្រព័ន្ធបន្តពូជរបស់ស្ត្រីជាដើម
ផ្នែកសរសៃប្រសាទ ការព្យាបាលសំរាប់បញ្ហាខួរក្បាល
ផ្នែកប្រព័ន្ធប្រសាទ ការព្យាបាលជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទ ដូចជារោគខ្យល់គ ឆ្កួតជ្រូក ជំងឺភ្លេចភ្លាំងរបស់មនុស្សចាស់ និងជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទផ្សេងៗ
ការព្យាបាលសំរាប់គ្រួសារ ផ្តល់ការព្យាបាលដើម្បីថែទាំសុខភាពទូទៅ រួមមានការការពារជំងឺ ផ្តាសាយ ការពិនិត្យសុខភាព ការព្យាបាលសំរាប់គ្រួសារទាំងមូល ដោយមិនគិតអំពីអាយុ ភេទ និងប្រភេទជំងឺ
ផ្នែកស្បែក ផ្តល់ការព្យាបាលជំងឺទាក់ទងនឹងស្បែក ដូចជារោគមុន ការជំរុះរោម ហង់សិនជាដើម
ផ្នែកវះកាត់ទូទៅ ការព្យាបាលជំងឺពោះវៀន រលាកប្រព័ន្ធរំលាយអាហារ ដែលត្រូវការការវះកាត់
ផ្នែក កែសម្ផស្ស ធ្វើការព្យាបាលជំងឺទាក់ទងនឹងគ្រោងឆ្អឹង សាច់ដុំ ដោយការវះកាត់ និងមិនវះកាត់
ផ្នែកវះកាត់កែសម្ផស្សខាងក្រៅ ផ្តល់ការព្យាបាលដោយកែលំអរូបរាង និងមុខងារនៃសរីរាង្គមនុស្ស ដូចជាការវះកាត់ត្របកភ្នែកពីរជាន់ ការព្យាបាលការរលាកជាដើម
ផ្នែកព្យាបាលដោយពង្រឹងមុខងារ វេជ្ជបណ្ឌិតផ្នែកព្យាបាលដោយពង្រឹងមុខងារ និងអ្នកព្យាបាលផ្នែក កាយសម្បទា ព្យាបាលជំងឺដែលទាក់ទងនឹងសាច់ដុំ ឆ្អឹង និងប្រព័ន្ធប្រសាទជាដើម
ផ្នែកតំរោងនោម ផ្តល់ការព្យាបាលជំងឺទាក់ទងនឹងប្រព័ន្ធតំរោងនោម ដូចជាក្រលៀន លំពែង ប្រព័ន្ធបន្តពូជជាដើម
ផ្នែកភ្នែក ផ្តល់ការព្យាបាលជំងឺទាក់ទងនឹងភ្នែក ដូចជា ភ្នែកឡើងបាយ ទឹកដក់ក្នុងភ្នែក និងភ្នែកមីញ៉ូបជាដើម
ផ្នែកច្រមុះ ត្រចៀក ផ្តល់ការព្យាបាលជំងឺទាក់ទងនឹងត្រចៀក ច្រមុះ និងបំពង់ក
ផ្នែកធ្មេញ ពត់ធ្មេញ ថែទាំ ប៉ូលាធ្មេញ និងការព្យាបាលសរសៃធ្មេញជាដើម
ផ្នែក សង្គ្រោះបន្ទាន់ ផ្នែកនេះគឺផ្តល់ការព្យាបាលចំពោះករណីដែលត្រូវការការព្យាបាល បន្ទាន់ និងរបួស រឺជំងឺដែលកើតឡើងបន្ទាន់
គី្លនិកព្យាបាលបែបបុរាណ ការព្យាបាលដែលត្រូវបានអភិវឌ្ឍចេញពីថ្នាំបុរាណ ដើម្បីព្យាបាល ជំងឺគ្រប់ប្រភេទ ដោយប្រើវិធី និងរូបមន្តផ្សេងៗគ្នា

វិធានការសង្គ្រោះបន្ទាន់

វិធានការសង្គ្រោះបន្ទាន់
  • អ្នកត្រូវមានថ្នាំផ្តាសាយ ថ្នាំរំលាយអាហារ ថ្នាំបំបាត់ការឈឺចាប់នៅក្នុងផ្ទះរបស់អ្នក សំរាប់តំរូវការបន្ទាន់។ ប្រសិនបើអ្នកត្រូវការសេវាកម្មសង្គ្រោះបន្ទាន់ អ្នកត្រូវទូរស័ព្ទទៅកាន់លេខ ☎119 នោះនឹងមានឡានពេទ្យទៅកាន់គេហដ្ឋានរបស់អ្នក
    និងដឹកអ្នកមក កាន់បន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ។ បន្ទាប់ពីបានផ្តល់ការព្យាបាលចាំបាច់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់របស់មនី្ទរពេទ្យ ប្រសិនបើអ្នកត្រូវការស្នាក់នៅមន្ទីរពេទ្យសំរាប់ការវះកាត់ និងការព្យាបាល
  • អ្នកត្រូវចាំរហូតដល់គេរៀបចំបន្ទប់សំរាកពេទ្យរួច រាល់សំរាប់អ្នក។ បន្ទាប់ពីបន្ទប់សំរាកពេទ្យត្រូវបានរៀបចំរួចរាល់ អ្នកត្រូវឆ្លងកាត់ របៀបវីរៈនៃការចុះឈ្មោះចូលសំរាកពេទ្យ។

* Source : Danuri (The multicultural family support portal site)

quick menu
MCT
chungcheongnam-do
KLAFIR
TOP