주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

  • tour2Korea
  • Korea be inspired Map survice

មជ្ឈមណ្ឌលសុខភាពសាធារណៈ

ស្ថានប័នព្យាបាលត្រូវបានបែងចែកទៅតាមទំហំ ជំហាន សេវាកម្ម និងមុខងារ។ សំរាប់ជំងឺស្រាល ដូចជាផ្តាសាយ ការមិនរំលាយអាហារ អ្នកអាចទៅកាន់គ្លីនិក ដែលនៅជិតផ្ទះ តែក្នុងករណីដែលអ្នកមានជំងឺរ៉ាំរ៉ៃ រឺត្រូវការត្រួតពិនិត្យដិតដល់
អ្នកត្រូវកាន់មន្ទីរពេទ្យទូទៅ រឺមន្ទីរពេទ្យរបស់មហាវិទ្យាល័យ ដើម្បីធ្វើការព្យាបាល។

ការព្យាបាលធម្មតា

ខ្លឹមសារ, មុងារ
ខ្លឹមសារ មុងារ
ជំងឺរ៉ាំរ៉ៃ រួមមានជំងឺលើសឈាម ទឹកនោមផ្អែម ការពិនិត្យ និងការព្យាបាលផ្សេងៗ
ការព្យាបាលដោយវិធីបុរាណ ការចាក់ម្ជុលវិទ្យាសាស្ត្រ ការជប់ខ្យល់ និងការប្រើថ្នាំឬសឈើ
ផ្នែកធ្មេញ ការពិនិត្យក្រអូមមាត់ ការប្រឹក្សា ថ្នាំការពារ ការព្យាបាលធ្មេញពុក និងការដកធ្មេញជាដើម
ចំណាយ
  • មនុស្សចាស់ដែលមានអាយុលើស 65 ឆ្នាំ ទទួលការព្យាបាលដោយមិនគិតថ្លៃ
  • ការព្យាបាល + ការពិនិត្យផ្សេងៗ =1,100 វ៉ុន
  • ការថែទាំធ្មេញ 1,100 វ៉ុន
  • គ្លីនិកបុរាណ : 1,100 វ៉ុន
  • ការព្យាបាលផ្នែកខាងក្រៅ: 500 វ៉ុន
របៀបវីរៈ ការទទួលព្យាបាល ->ការព្យាបាល->ចេញវិក័យប័ត្រ->ការចេញវេជ្ជបញ្ជា->ឱសថស្ថាន

សេវាកម្មថែទាំស្ត្រីមានផ្ទៃពោះនៅតាមគេហដ្ឋាន

បុគ្គលិកជំនាញ រួមមានគិលានុបដ្ឋាយិកា អ្នកព្យាបាលផ្នែករាងកាយ និងអ្នកជំនាញខាងអាហារូត្ថម្ភ ពីមជ្ឈមណ្ឌលសុខភាពសាធារណៈ នឹងទៅកាន់គេហដ្ឋានរបស់អ្នក ដោយផ្ទាល់ ដើម្បីផ្តល់សេវាកម្មថែរក្សាសុខភាព ដូចជាការថែទាំ ការពង្រឹងសុខភាព
ការប្រឹក្សាផ្នែកអាហារូបត្ថម្ភ និងការទំនាក់ទំនងជាមួយនឹងសហគមន៍ជាដើម។

ក្រុមគោលដៅដែលអាចដាក់ពាក្យសុំ
  • អ្នកដែលមានបញ្ហាផ្នែកសុខភាព ក្នុងចំណោមគ្រួសារដែលមានស្ថានភាពក្រោមសុវត្ថិភាពរស់នៅមូលដ្ឋាន និងគ្រួសារកំរិតបន្ទាប់ដែលមានប្រាក់ចំណូលទាប
  • ផ្តល់អាទិភាពអោយជនពិការ ដែលមានអាយុ 65 ឆ្នាំ រឺលើស មនុស្សចាស់ជរាដែលរស់នៅតែម្នាក់ឯង និងគូស្វាមីភរិយាចាស់ៗ
ប្រភេទសេវាកម្ម
  • ការថែទាំសុខភាពសំរាប់ជំងឺផ្សេងៗ ដូចជា ខ្យល់គ សំពាធឈាមខ្ពស់ ទឹកនោមផ្អែម មហារីក ជំងឺភ្លេចភ្លាំងរបស់មនុស្សចាស់ និងជំងឺសរសៃប្រសាទ
  • ការថែទាំសំរាប់គ្រួសារ ដែលមានជំងឺរ៉ាំរ៉ៃ វិកលល្លាស និងគ្រោះថ្នាក់
  • ការថែទាំមុនពេលសំរាលកូនសំរាប់ស្ត្រីមានផ្ទៃពោះ និងការណែនាំសំរាប់ ការលូតលាស់ និងការអភិវឌ្ឍន៍របស់ទារក
  • ការអប់រំ និងការប្រឹក្សាផ្នែកសុខភាព ក្នុងករណីដែលចាំបាច់ គឺផ្តល់សេវាកម្មថែទាំសុខភាពដល់គេហដ្ឋានទៀងទាត់
  • ផ្តល់ការអប់រំផ្នែកសុខភាព ដើម្បីលើកកំពស់សុខភាព
ពាក្យសុំ

ពាក្យសុំ

  • សូមទៅកាន់មជ្ឈមណ្ឌលសុខភាពសាធារណៈប្រចាំតំបន់ និងដាក់ពាក្យសុំទៅផ្នែកផ្តល់សេវាកម្មថែទាំសុខភាពដល់គេហដ្ឋាន
  • បន្ទាប់មក នឹងមានបុគ្គលិកចុះទៅដល់គេហដ្ឋានរបស់អ្នក ដើម្បីធ្វើការត្រួតពិនិត្យ មើលលើបរិស្ថានរស់នៅ និងកត្តាដែលប៉ះពាល់ដល់សុខភាព
  • ការផ្តល់សេវាកម្មថែទាំសុខភាពដល់គេហដ្ឋាន នឹងត្រូវបានផ្តល់អោយអាស្រ័យទៅតាមបញ្ហាសុខភាព។

ការផ្តល់សេវាថែទាំសុខភាពផ្នែកសតិអារម្មណ៍ដោយមិនគិតថ្លៃ

មជ្ឈមណ្ឌលថែទាំសុខភាពផ្នែកសតិអារម្មណ៍ គឺជាស្ថាប័នថែទាំសុខភាពសាធារណៈ ដែលផ្តោតលើការការពារជំងឺផ្នែកសតិអារម្មណ៍ ដោយធ្វើការស្វែងរកអ្នកជំងឺផ្នែកសតិអារម្មណ៍ បន្ទាប់មកផ្តល់សេវាកម្មប្រឹក្សា និងការពង្រឹងសុខភាពឡើងវិញទៅតាម ករណីនីមួយៗ
ក្នុងគោលបំណងលើកកំពស់សុខភាពផ្នែកសតិអារម្មណ៍។ ប្រសិនបើ អ្នកមានបញ្ហាផ្សេងៗទាក់ទងនឹងអារម្មណ៍តានតឹង ការព្រួយបារម្ភច្រើន និងប្រតិកម្មថ្នាំ អ្នកត្រូវទៅកាន់មជ្ឈមណ្ឌលថែទាំសុខភាពផ្នែកសតិអារម្មណ៍ ដែលនៅជិតអ្នកបំផុត
ដើម្បីទទួលបានដំបូន្មាន និងការប្រឹក្សាផ្សេងៗ។

ក្រុមគោលដៅនៃការដាក់ពាក្យ
  • ការចុះឈ្មោះ និងកម្មវិធីរៀបចំសំរាប់អ្នកជំងឺផ្នែកសតិអារម្មណ៍ គឺសំរាប់ អ្នកដែលមានបញ្ហាផ្នែកសតិអារម្មណ៍ និងក្រុមគ្រួសារនៅក្នុងតំបន់។
  • កម្មវិធីសំរាប់ការពារជំងឺផ្នែកសតិអារម្មណ៍ គឺផ្តល់ជូនសំរាប់ប្រជាជនទាំងអស់ដែលរស់នៅក្នុងតំបន់។
នីតិវិធីនៃសេវាកម្ម និងរបៀបផ្សេងៗ
  • មជ្ឈមណ្ឌលថែទាំសុខភាពផ្នែកសតិអារម្មណ៍ គឺចាប់ផ្តើមធ្វើការពីម៉ោង 9:00 ព្រឹក ដល់ម៉ោង 6:00 ល្ងាច រៀងរាល់ថ្ងៃធ្វើការ (ថ្ងៃច័ន្ទ~ថ្ងៃសុក្រ) ហើយអាចនឹងខុសនេះបន្តិច អាស្រ័យទៅតាមស្ថានភាពជាក់ស្តែង។
  • នីតិវិធីសំរាប់ការប្រើប្រាស់សេវាកម្ម
    • ទៅកាន់មជ្ឈមណ្ឌលថែទាំសុខភាពផ្នែកសតិអារម្មណ៍ដោយផ្ទាល់ និងបំពេញនូវពាក្យសុំ។
    • នៅពេលដែលអ្នកទៅកាន់មជ្ឈមណ្ឌលថែទាំសុខភាពផ្នែកសតិអារម្មណ៍ជាលើកដំបូង អ្នកនឹងទទួលបានការប្រឹក្សា និងការវាយតំលៃ បន្ទាប់មកអ្នកអាចប្រើប្រាស់កម្មវិធីដែលត្រឹមត្រូវ ដោយផ្អែកទៅលើលទ្ធផលវាយតំលៃនោះ។
    • សំរាប់ព័ត៌មានបន្ថែម ទាក់ទងនឹងការប្រើប្រាស់មជ្ឈមណ្ឌលថែទាំសុខភាពផ្នែកសតិអារម្មណ៍ សូមទូរស័ព្ទទំនាក់ទំនង សេវាកម្មថែទាំសុខភាពផ្នែកសតិអារម្មណ៍ (☎1577-0199) នោះអ្នកនឹងទទួលបានការប្រឹក្សាផ្នែកបញ្ហាសតិអារម្មណ៍ ផ្សេងៗ។
  • តំលៃសេវាកម្ម៖ ឥតគិតថ្លៃ (តែអ្នកត្រូវបង់ថ្លៃសេវាកម្មសំរាប់កម្មវិធីពិសេសមួយចំនួន)

* Source : Danuri (The multicultural family support portal site)

quick menu
MCT
chungcheongnam-do
KLAFIR
TOP