주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

  • tour2Korea
  • Korea be inspired Map survice

ការមានផ្ទៃពោះ /ការសំរាលកូន/ការថែទាំ

ការមានផ្ទៃពោះ

ការត្រួតពិនិត្យសុខភាពសំរាប់ស្ត្រីមានផ្ទៃពោះ

ខាងក្រោមនេះ គឺជាការត្រួតពិនិត្យសុខភាពទូទៅសំរាប់ស្ត្រីមានផ្ទៃពោះ

ការត្រួតពិនិត្យសុខភាពទូទៅសំរាប់ស្ត្រីមានផ្ទៃពោះ
តេស្តឈាម
តេស្តឈាម ការធ្វើ តេស្តឈាមធម្មតា ធ្វើឡើងដើម្បីបញ្ជាក់ថាមានជំងឺមហារីកឈាម អេដស៍ ចំនួនគ្រាប់ឈាមសនៅក្នុងហេម៉ូក្លូប៊ីន គោលិកាឈាមក្រហម គោលិកាទូទៅ
តេស្តរកប្រភេទឈាម ធ្វើឡើងដើម្បីបញ្ជាក់ពីប្រភេទឈាម ABO និងកត្តា Rh
ការពិនិត្យជំងឺកាមរោគ ធ្វើឡើងដើម្បីពិនិត្យជំងឺកាមរោគ ដែលអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ រឺបណ្តាលអោយរលូតកូន
ការពិនិត្យមេរោគថ្លើម ធ្វើឡើងដើម្បីស្វែងរកមេរោគនៅក្នុងថ្លើម ប្រសិនបើ ម្តាយមានជំងឺថ្លើម ភាគច្រើនអាចឆ្លងទៅកូនបាន
ការពិនិត្យទឹកនោម ឡើងដើម្បីស្វែងរកជំងឺផ្សេងៗដែលពាក់ព័ន្ធនឹងការ មានផ្ទៃពោះ ទឹកនោមផ្អែម រលាកតំរោងនោម ដោយធ្វើការពិនិត្យជាតិស្ករ និងប្រូតេអ៊ីននៅក្នុងទឹកនោម
ការពិនិត្យដោយប្រើអេកូ ធ្វើឡើងដើម្បីពិនិត្យមើលការលូតលាស់ ទីតាំង រូបរាង និងភាពមិនប្រក្រតីរបស់ទារកក្នុងផ្ទៃ ដោយមើលទៅក្នុងស្បូន

ការសំរាលកូន

សំរាប់ការសំរាលកូន អ្នកអាចទៅកាន់គ្លីនិកសម្ភពស្ត្រីដែលនៅជិតផ្ទះបំផុត។ ទោះបីជាស្ត្រីមានផ្ទៃពោះបានទៅកាន់មជ្ឈមណ្ឌលសុខភាពសាធារណៈនៅក្នុងអំលុងពេលមានផ្ទៃពោះក៏ដោយ ការសំរាលកូនត្រូវធ្វើឡើងនៅមន្ទីរពេទ្យទូទៅ រឺនៅក្នុងគ្លីនិក។ ជាទូទៅ ការសំរាលកូនមានពីរបែប គឺការសំរាលកូនដោយធម្មជាតិ និងការវះកាត់។

ការសំរាលកូនដោយធម្មជាតិ
  • បន្ទាប់ពីការឈឺពោះសំរាលកូន ស្ត្រីជាម្តាយនឹងសំរាលកូនតាមស្បូន (ប្រព័ន្ធសំរាលកូន) ដោយមិនមានការប្រើថ្នាំ រឺឧបករណ៍អ្វីជាជំនួយ។ នៅក្នុងករណីនេះ មាត់ស្បូនត្រូវបានកាត់អោយទូលាយ ដើម្បីជួយសំរួលដល់ការសំរាលកូន។
    ទោះបីជាការសំរាលកូនបែបធម្មជាតិមានការឈឺចាប់ក្នុងអំលុងពេលសំរាល
  • តែបន្ទាប់ពីសំរាលរួច ការឈឺចាប់នឹងបាត់ទៅវិញ ហើយត្រូវបានចាត់ទុកថាជាមធ្យោបាយសំរាលកូនដែល ល្អបំផុត។ ការសំរាលកូនបែបនេះ ត្រូវការសំរាកនៅមន្ទីរពេទ្យតែបីថ្ងៃពីរយប់ប៉ុណ្ណោះ និងការចំណាយក៏មិនសូវថ្លៃដែរ។
ការសំរាលកូនដោយការវះកាត់
  • ការសំរាលកូនដោយការវះកាត់ធ្វើឡើងនៅពេលដែលការសំរាលកូនដោយធម្មជាតិ មិនអាចធ្វើទៅបាន។ គេប្រើមធ្យោបាយនេះ ដោយសារការសំរាលកូនមានគ្រោះថ្នាក់ខ្លះ ព្រោះតែការមានកូននៅអាយុច្រើន មាត់ស្បូនតូច ទារកបញ្ច្រាសជាដើម។ ដោយសារតែការសំរាលនេះ
  • គឺដោយការវះកាត់ ដូចនេះអាចនឹងវិវឌ្ឍទៅជាប្រភេទជំងឺផ្សេងៗ។ អាស្រ័យហេតុនេះ ការសំរាលកូនតាមបែបធម្មជាតិត្រូវបានលើកទឹកចិត្ត លើកលែងតែក្នុងករណីដែលគ្មានជំរើសតែប៉ុណ្ណោះ។

ការថែទាំ

មុននឹងចូលសាលាបឋមសិក្សា កុមារ (ដែលមានអាយុតិចជាង ឆ្នាំ) អាចចូលទារកដ្ឋាន (0-5ឆ្នាំ) រឺសាលាមត្តេយ្យបាន ( 3-5 ឆ្នាំ)។ ក្នុងករណីដែលអ្នកបញ្ជូនកូនរបស់អ្នកទៅទារកដ្ឋាន រឺសាលាមត្តេយ្យ អ្នកអាចទទួលបានជំនួយឧបត្ថម្ភ ទៅតាមចំណូលរបស់អ្នក។

ការថែទាំទារក និងការអប់រំពេលនៅជាកុមារតូច
  • ស្ថាប័នថែទាំកុមារ
    • ស្ថាប័នថែទាំកុមារ ដែលផ្តល់ការអប់រំ និងការថែទាំដល់កុមារដែលមានអាយុ 0-5 ឆ្នាំ និងមានឈ្មោះថាជាទារកដ្ឋាន OO។ កម្មវិធី
    • ផ្តោតសំខាន់ទៅលើការលូតលាស់នៃសារពាង្គកាយ សង្គម ភាសា ភាពឆ្លាតវៃ ផ្នែកសតិអារម្មណ៍ និងខ្លឹមសារថែទាក់ទងនឹងការរស់នៅដែលមានសុខភាពល្អ និងប្រកបដោយសុវត្ថិភាព ចំពោះទារក និងកុមារតូចៗ។
  • សាលាមត្តេយ្យ
    • គឺជាប្រភេទសាលាមួយដែលមិនផ្លូវការ សំរាប់កុមារដែលមានអាយុ 3-5 ឆ្នាំ។ ដោយផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ចរិតលក្ខណៈរបស់កុមារ កម្មវិធីនៅសាលាមត្តេយ្យ មិនមានកម្មវិធីអប់រំដូននៅសាលាបឋមសិក្សា ដែលមានមុខវិជ្ជាភាសាកូរ៉េ គណិត វិទ្យា កីឡា
    • តន្ត្រី និងសិល្បៈទេ។ កម្មវិធីក្នុងសាលាមត្តេយ្យ គឺអនុវត្តទៅតាមសកម្មភាពអប់រំផ្សេងៗ ដែលផ្តោតទៅលើការអនុវត្ត និងបទពិសោធន៍ (មានគំនិតគោលច្បាស់លាស់) ដើម្បីជំរុញអោយកុមារមានការអភិវឌ្ឍន៍។

* Source : Danuri (The multicultural family support portal site)

quick menu
MCT
chungcheongnam-do
KLAFIR
TOP