주메뉴 바로가기 왼쪽메뉴 바로가기 컨텐츠 바로가기

Spirited challenge!Great Gongju!The Challenge which is Force

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

  • tour2Korea
  • Korea be inspired Map survice

ការធានារ៉ាប់រង

ការធានារ៉ាប់រងអគី្គភ័យ

ការធានារ៉ាប់រងប្រភេទនេះ នឹងមានការសងចំពោះការខូចខាតដែលបណ្តាលមកពី អគី្គភ័យ ការផ្ទុះ ការរលំអាគារ ដូចជា ផ្ទះ ឃ្លាំង ការិយាល័យ រោងចក្រ និងទ្រព្យសម្បត្តិផ្សេងៗ ដែលបាត់បង់ដោយសារការពន្លត់អគ្គីភ័យ និងការបញ្ចៀសមនុស្ស ចេញ។ ការធានារ៉ាប់រងប្រភេទនេះ មានចែកចេញជា ការធានារ៉ាប់រងប្រភេទពេល កំណត់ និងការធានារ៉ាប់រងប្រភេទសន្សំ។

ការធានារ៉ាប់រងប្រភេទគ្រោះថ្នាក់

នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នក អ្នកអាចនឹងរងរបួស ដោយសារតែមានគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតមានឡើងដោយសារកត្តាខាងក្រៅ នោះការធានារ៉ាប់រងគ្រោះថ្នាក់ នឹងធ្វើការសងទៅលើការបាត់បង់ ដូចជា បញ្ហាផ្លូវចិត្តក្រោយពីមានគ្រោះថ្នាក់ ថ្លៃព្យាបាល។ ហេតុដូចជា អ្នកអាចការពារខ្លួនអ្នកតាមរយៈការទិញការធានារ៉ាប់រងប្រភេទនេះ។

ការធានារ៉ាប់រងសំរាប់កុមារ

កុមារត្រូវបានធ្វើការធានារ៉ាប់រងនៅក្នុងការធានារ៉ាប់រងជីវិត ហើយឳពុកម្តាយ គឺជាម្ចាស់នៃគោលការណ៍។ ការធានារ៉ាប់រងសំរាប់កុមារ គឺជាទូទៅប្រើសំរាប់ផ្តល់ការអប់រំ និង ការរៀបអាពាហ៍ពិពាហ៍របស់កូនៗ។ ប្រាក់មួយចំនួននឹងត្រូវបានអោយកូនៗ ដើម្បីធ្វើការអបអរសាទរចំពោះការពេញវ័យ និងការចូលរៀននៅតំណាក់កាលកំណត់នីមួយៗ។ ក្នុងករណីដែលជាម្ចាស់គោលការណ៍ទទួលមរណភាព ការបង់ប្រាក់ធានារ៉ាប់រងពិសេសខាងក្រោមនឹងត្រូវបានលើកលែង ហើយប្រាក់ចំណាយក្នុងការចិញ្ចឹមកូនៗ នឹងត្រូវបានផ្តល់អោយជារៀងរាល់ឆ្នាំ។

ការធានរ៉ាប់រងសុខភាព

មានការបង្ហាញថា ការធានារ៉ាប់រងសុខភាព គឺជាផ្នែកមួយនៃការធានារ៉ាប់រងសង្គម ដែលមាននៅក្នុងសហរដ្ឋអាមេរិក។ អ្នកទទួលបានធានារ៉ាប់រង គឺជាកម្មករ ដែលធ្វើការនៅកន្លែងផ្សេងៗពីគ្នា ដោយជាទូទៅ ជាក្រុមហ៊ុនឯកជន។ ការសង គឺមិនត្រឹមតែចំពោះការបាត់បង់ជីវិត និងរបួសរបស់កម្មករប៉ុណ្ណោះទេ ថែមទាំងធានារ៉ាប់រងចំពោះគ្រួសារដែលជួបគ្រោះថ្នាក់បែបនេះទៀតផង។

ការធានារ៉ាប់រងសុខភាពគ្រួសារ

គឺជាការធានារ៉ាប់រងរួមដែលមានការរ៉ាប់រងសំរាប់គ្រួសារទាំងមូលក្នុងកិច្ចព្រមព្រៀង មួយ។ ការធានារ៉ាប់រងនេះ មានផ្តល់ជូនដោយក្រុមហ៊ុនជាច្រើន ដោយសារតែមានការលក់ដាច់ខ្លាំងចាប់ពីឆ្នាំ 1956 មកក្នុងប្រទេសសហរដ្ឋអាមេរិក។

សំណងធានារ៉ាប់រងជីវិត

ផលប្រយោជន៍ដែលបានពីធានារ៉ាប់រង ដែលផ្តល់ចំពោះការស្លាប់របស់អ្នកទិញធានារ៉ាប់រង ត្រូវបានចាត់ទុកថាជាការធានារ៉ាប់រងហានិភ័យ។ គោលបំណងគឺដើម្បីបំពេញ តំរូវការផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលមកពីការស្លាប់របស់អ្នកទិញធានារ៉ាប់រង។

* Source : Danuri (The multicultural family support portal site)

quick menu
MCT
chungcheongnam-do
KLAFIR
TOP